ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
ប្រជាពលរដ្ឋ​សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​លោក​យី វណ្ណដា​អធិការ​នគ​បាល​ក្រុង​តា​ខ្មៅ​ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឆ្នោត​ឡូតូ​និង​មាន់​ជល់​តាម​ប្រ​ព្ន្ឋ័​អន​ឡាញ​បើក​ដំណើរការបាន​យ៉ាង​រលូន​ស្ថិត​នៅក្នុង​ភូមិសាស្ដ្រ​ភូមិ​ព្រែក​សំរោង​សង្កាត់​តាខ្មៅ​ក្រុង​តាខ្មៅ​.!
Sun,09 June 2024 (Time 07:52 AM)
ដោយ ៖ TCN Asian ដោយ ថៃ ​ប៊ុនរិ​ទ្ឋ​ / ទូរស័ព្ទទំនាក់ទំនង ៖ ០៩២ ៤៩ ១៩ ៤៥ / ០៨៨ ៥៣ ៩១ ៩៤៥ / ០៩៨ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 139នាក់)

​ខេត្ត​កណ្ដាល ៖ បើ​យោង​តាម​ការបញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​:​មាន​ទីតាំង​បន​ល្បែងស៊ីសង​ឆ្នោត​ឡូតូ​និង​មាន់​ជល់​តាម​ប្រពន្ឋ័​អន​ឡាញ​ខុសច្បាប់​មួយ​កន្លែង ស្ថិត​នៅក្នុង​ភូមិសាស្ដ្រ​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល បើក​ដំណើរ​បាន​យ៉ាង​រលូន​..?

​មាន​ស្ត្រី​ម្នាក់​មាន​ប្ដី​អ្នកញៀន​ល្បែង​បាន​លើកឡើង​ថា គាត់​កើត​ចិត្ត​ក្ដៅក្រហាយ​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់​ដោយសារ​តែ​ល្បែង​ទាំងនោះ ខណ្​:​ប្ដី​ទៅ​ហូប​កាហ្វេ​មួយ​កែវ​សោះ​បែរជា​មិន​មក​ផ្ទះ​តាំងពី​ព្រឹក​ដល់​ល្ងាច​ដោយ​រវល់​វក់វី​និង​ការ​ផ្សងសំណាង​ភ្នាល់​ចាក់​លុយ​ឆ្នោត​ឡូតូ និង​ជល់​មាន់​តាម​ប្រព្ឋ័​អន​ឡាញ​ខុស​ច្បាប់​តាម​ទូរទស្សន៍​នេះ​បណ្ដាល​ឲ្យ​ខាត់​ពេលវេលា​មិន​បាន​ទៅ​ធ្វើ​ការងារ​រកស៊ី​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ទេ /​ជាមួយគ្នា​នោះ អ្នកឈ្នះ​សម្បាយ​ចិត្ត​ហ៊ោ​កញ្ខៀវ​ឡើង​ទ្រហឹង អឺងកង​ពេញ​ហាង​កាហ្វេ​! រីឯ​អ្នកចាញ់​វិញ​ប្រែ​ទឹកមុខ​ក្រៀមក្រម​ប្រឈម​ជំពាក់​គេ​និង​ត្រូវ​ដោះបំណុល​ទៀតផង​!

​រី​ឯ​អ្នកខ្លះ​ភ្នាល់​ចាញ់​ផ្ទួនៗ​ជាច្រើន​ថ្ងៃ​ជាប់ៗ​គ្នា កើត​អារម្មណ៍​មួរ​ម៉ៅ​ក្រពុលមុខ​មក​ផ្ទះ​វិញ ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ឋ​កូន និង​ប្រើ​អំពើ​ហឹង្សារ​នៅ​ក្នុងគ្រួសារ ។ យើង​ដឹង​ហើយ​ថា អ្នកលេង​ល្បែង​ពេល​ឈ្នះ​មុខខ្លាញ់ បើ​ចាញ់​ច្រើន​ការ​អ្វីៗ​ក៏​ហ៊ាន​ធ្វើ អាច​កើត​ជា​អំពើចោរកម្ម​! ចោរលួច​ចោរឆក់​ចោរ​ប្លន់​និង​អំពើ​អសន្ដិសុខ​នៅក្នុង​មូលដ្ឋាន​ជាដើម​?

​ហេតុនេះ ប្រជាពលរដ្ឋ​សូម​ស្នើ​ដល់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម គង់ សោ​ភ​ណ្ឌ័ អភិបាល នៃ​គណ​:​អភិបាលខេត្ត​កណ្ដាល មេត្តា​ចាត់​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​ឆ្នោត​ឡូតូ និង​ជល់​មាន់​តាម​ប្រពន្ឋ័​អន​ឡាញ​ខុស​ច្បាប់​ក្នុង​ភូមិសាស្ដ្រ​ភូមិ​ព្រែក​សំរោង សង្តាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​នេះ ដោយ​ក្តី​អនុគ្រោះ ដើម្បី​អនុ វត្ត​ឲ្យបាន​នូវ​គោនយោបាយ​ភូមិ ឃុំ​សង្កាត់​មាន​សុត្ថិភាព​ទាំង​7​ចំណុច​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដាក់ចេញ​ដោយ​ក្រសួងមហាផ្ទៃ​!

​ទោះជា​យ៉ាង​យ៉ាងណាក្ដី អ្នក​ដែល​មាន​ប្ដី​ជា​អ្នកញៀន​ល្បែងស៊ីសង​សង្ឃឹមថា :​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន នឹង​បង្ក្រាប​បន​ល្នែងស៊ីសង​ឆ្នោត​ឡូតូ និង​ជល់​មាន់​តាម​ប្រពន្ឋ័​អន​ឡាញ​តាម​ទូរទស្សន៍​ហា​ង​កាហ្វេ​ស្ថិត នៅក្នុង​ភូមិសាស្ដ្រ​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​នេះ មិនខានឡើយ​?! ដើម្បី​កុំឲ្យ​បន​ល្បែងស៊ីសង​ឆ្នោត​ឡូតូ និង​ជល់​មាន់​តាម​ប្រពន្ឋ័​អន​ឡាញ​ខុស​ច្បាប់​ទាំងនេះ បង្វែរ​ស្មារតី ប្រជាពលរដ្ឋ​ឲ្យ​ភ្លេច​ការងារ​ហើយ​វក់វី​ប្រមូល​លុយ​មក​ភ្នាល់​ផ្សងសំណាង /​ខណ​:​ថៅកែ​ដែលជា​អ្នក​បើក​បន​ល្បែងស៊ីសង​តាម​ប្រពន្ឋ័​អន​ឡាញ​ចាំ​ទទួល​ផលប្រយោជន៍​ស្រាបៗ​យ៉ាងច្រើន​សន្ឋឹក​សន្ឋាប់ !៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ