ថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច
Thu,28 November 2019 (Time 11:50 AM)
ដោយ ៖ ខ្មែរថ្ងៃនេះ (ចំនួនអ្នកអាន: 153នាក់)

ខេត្តកណ្តាល៖ជនសង្ស័យម្នាក់ ត្រូវបានកម្លាំសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលា​ម៉ោ​ង១២​និង៣០​នាទី ថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០១៩ នៅចំណុចភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តក​ណ្តាល។

បើតាមសមត្ថកិច្ចបានឲ្យដឹង​ថា ជនសង្ស័យមានឈ្មោះ មូល លី​សុខជា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំ​នៅភូមិបរវិល ឃុំបរវិល ស្រុកបរវិល ខេត្តបាត់ដំបង (ឃាត់ខ្លួន)។

ជនរងគ្រោះមានឈ្មោះ ឈូក ​ឈួរ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ច​ដកហូតបាននូវវត្ថុតាងមួយចំនួនរួមមាន៖
១-ម៉ូទ័រកាត់ឈើ ចំនួន​០១ ម៉ាកmaktec MT580 កំលាំង១០៥០w ពណ៍ទឹកប្រាក់លាយក្រហម។
២-ម៉ាស៊ី​នផ្សារដែក ចំនួន០១ ម៉ាកMillTec កលាំង២២០v ពណ៍ខៀវផលិតនៅ​ប្រទេសជប៉ុន។
៣-ខ្សែផ្សារ​ពណ៍ខ្មៅប៉ុនកូនដៃចំនួន០២ខ្សែ(មួយប្រវែង២,៩០​ម៉ែត្រមានក្បាលផ្សារ០១ពណ៍លឿង និងមួយខ្សែទៀតប្រវែង១,៧០ម៉ែត្រ)។

សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុជន​សង្ស័យបានចូលទៅក្នុងកុដិទីអារាមវត្តស្តៅ រួចធ្វើ​សក​ម្មភាពលួចយកម៉ូទ័រកាត់ឈើ និងម៉ាស៊ី​នផ្សារដែក រួចហៅរ៉ឺ​ម៉កកង់បីជិះចេញទៅបាត់ ក្នុង​ទិស​ដៅ​អ្នកលឿងទៅភ្នំពេញ។

ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះភ្លាមកម្លាំងប៉ុស្តិ៍ សហការណ៍ជាមួយក​ម្លាំងជំនាញចុះ​ធ្វើការស្រាវជ្រាវរហូតឆ់ឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន រួមនិងវត្ថុតាងយកមកសាកសួរ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា(ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូទ័រកាត់ឈើនិងម៉ាស៊ីនផ្សារដែកខាងលើប្រាកដមែន) បន្ទាប់ពីសាកសួររួចជនសង្ស័យនិងវត្ថុងតាង ត្រូវបាន​បញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីក​សាងសំណុំរឿង​ចាត់ការតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ