ថ្ងៃអង្គារ៍ ទី២៥ ខែមិថុនា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
នាយ ប៉ុស្តិ៍​នគរបាល​ច្រក​ព្រំដែន​ការពារ​ប្រសាទ ជា​អ្នក​មាន​សិទ្ធិអំណាច បេ​ី​កដៃ​ឲ្យ​ក្រុម​ឈ្មួញ សម្រុក​ដឹក​ជញ្ជួន​ទំនិញ​គេច​ពន្ធ ឆ្លងដែន​ទៅ​ស្រុក​យួន​យ៉ាងគំហុក មិន​គូ​រលោក ពេ​ជ វិរៈ ស្នងការដ្ឋាន​នគរបាល ខេត្ត​ស្វាយរៀង​មើ​ល​រំលង !
Sun,09 June 2024 (Time 10:58 AM)
ដោយ ៖ TCN Asian ដោយ ថៃ ​ប៊ុនរិ​ទ្ឋ​ / ទូរស័ព្ទទំនាក់ទំនង ៖ ០៩២ ៤៩ ១៩ ៤៥ / ០៨៨ ៥៣ ៩១ ៩៤៥ / ០៩៨ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 186នាក់)

ចេញផ្សាយ ថ្ងៃទី 09/06/2024
​ស្វាយរៀង ÷ ប្រភព​ពី​ប្រជាពលរដ្ឋ ក្នុង​ភូមិ​កណ្តាល សង្កាត់​ប្រសាទ ក្រុង​បាវិត បានឲ្យដឹងថា ក្រុម​ឈ្មួញ តូច ធំ មក​ពី​បណ្តាល​ខេត្ត​ផ្សេងៗ សម្រុក​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ បន្ទុក​លេីស​ទម្ងន់​ធ្វេី​ឲ្យ​រង​ផលប៉ះពាល់​ខូចផ្លូវ ឆ្លងដែន​ទៅ​ស្រុក​យួន យ៉ាងគំហុក រីឯ​លោក​មេ​ប៉ុស្តិ៍ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ព្រំដែន​ប្រសាទ ជា​អ្នក​មាន​សិទ្ធិ​អំណា​ចបេីក​ភ្លេីង​ខៀវ ទេីប​ក្រុម​ឈ្មួញ ហ៊ាន​ធ្វេី​អ្វីៗ​តាម​អំ​ពេីចិត្ត​។​

​ការដែល ពួក​ឈ្មួញ​ហ៊ាន​ដឹកជញ្ជូន​ទំនិញ គេ​ចព​ន្ធ័​ជា​ច្រើន​ប្រភេទ​ឆ្លងដែន​ទៅ​ស្រុក​យួន តាម​រថយន្ត​វ៉េ​អ​ង ធំៗ ឆ្ពោះ​ឆ្លងដែន​ទៅ​ស្រុក​យួន បាន​យ៉ាង​សុខ​ស្រួល​បំផុត ដោយឡែក សមត្ថកិច្ច​ពាក់​ពន្ធ័​ក្រុង​បាវិត មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​នៅឡេ​ី​យ​។​

​ក្រុម​ឈ្មួញ​តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គេ​ចព​ន្ធ័ ផ្សេងៗ តាម​រថយន្ត​វ៉េ​អង​គ្រប​តង់​ជិតៗ ចត​នៅ​ចំណុច​ភូមិ​កណ្ដាល សង្កាត់​ប្រសាទ ក្រុង​បាវិត ហេ​ី​យមាន​រថយន្ត​យួន ចាំ​សាង​ទំនិញ​ដឹក​ជញ្ជូន​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក រីឯ នាយ ប៉ុស្តិ៍​នគរបាល​ច្រក​ព្រំដែន​ប្រាសាទ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​ស្វាយរៀង ធ្វើ​មិនដឹង​មិន​ឬអ្វី​ទាំងអស់​។​

​ដូច្នេះហើយ​ទើប សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ក្រុង​បាវិត និង​លោក នាយ ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​តំបន់​ប្រាសាទ អាច​ប្រើ​អំណាច និង​តួនាទី របស់​ខ្លួន​ប្រមូល​លុយ បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយ​ខែៗ ប្រហែល​ជា​អាង​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ​ទេ​ដឹង ទេីប​បណ្ដែតបណ្ដោយ ឲ្យ​បក្សពួក​ឈ្មួញ ដឹកជញ្ជូន​ទំនិញ គេច​ពន្ធ​គ្រប​តង់​ជិតៗ ឆ្លងដែន​ទៅ​យួន ដោយ​សេរី មិន​ខ្វល់​ពី​ការរិះគន់​។​

​បញ្ហា​នេះ​ទេីប​ប្រជាពលរដ្ឋ រស់នៅ ភូមិ​កណ្ដាល​សង្កាត់​បាវិត ក្រុង​បាវិត អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង និង លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ពិនិត្យឡេីងវិញ​ខ្លះ​ផង ចំពោះ នាយ​ប៉ុស្តិ៍​នគរបាល​ច្រកព្រំដែន​ប្រសាទ ព្រមទាំង សមត្ថកិច្ច​ពាក់ព័ន្ធ ច្រក​នេះ​បណ្ដែតបណ្ដោយ ឲ្យ​ក្រុម​ឈ្មួញ​តូច ធំ នាំ​ទំនិញ​គេច​ពន្ធ​តាម​ប្រភេទ​រថយន្ត​វ៉េ​អង​សណ្ដោង​វែងៗ ទៅ​ស្រុក​យួន​ទាំងយប់​ទាំង​ថ្ងៃ មិនទាន់មាន​វិធានការ​ត្រួតពិនិត្យ​ឲ្យបាន​ត្រឹមត្រូ​វ​នោះទេ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ