ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
មេ​គយ​ធំៗ​ក្នុង​ខេត្ត​ស្វាយរៀង សហការ​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​
Sat,08 June 2024 (Time 09:24 AM)
ដោយ ៖ TCN Asian ដោយ ថៃ ​ប៊ុនរិ​ទ្ឋ​ / ទូរស័ព្ទទំនាក់ទំនង ៖ ០៩២ ៤៩ ១៩ ៤៥ / ០៨៨ ៥៣ ៩១ ៩៤៥ / ០៩៨ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 297នាក់)

ប្រភព​ពី​មន្ត្រី​គយ​នៅ​ខេត្ត​ស្វាយរៀង បានឲ្យដឹងថា ចាប់តាំងពី​លោក ហេង សំបូរ ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​06 ខែកក្កដា ឆ្នាំ​2020 រហូតដល់​បច្ចុប្បន្ន​នេះ​គឺ​លោក ហេង សំបូរ មិន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​ប្រធានការិយាល័យ​គយ​តាម​ច្រកព្រំដែន​ច្រើន​កន្លែង​ក្នុង​ខេត្ត​ស្វាយរៀង ទាល់តែសោះ​។ ផ្ទុយ​ទៅ​វិញ​លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង បើកដៃ​ឲ្យ​មេៗ​គយ​តាម​ច្រក​ព្រំដែន​ក្នុង​ខេត្ត​ស្វាយរៀង ប្រព្រឹត្ត​អំពើ​ពុករលួយ​កាន់តែ​ខ្លាំងក្លា​លើស​មុន​ទៅ​ទៀត​។ ការដែល​លោក ហេង សំបូរ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​រឹងមាំ នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ហើយ​លោក គុណ ញឹម អគ្គនាយក​គយ​រក្សា​ភាព​ស្ងៀមស្ងាត់​។​

​ប្រភព​ស្និទ្ធ​នឹង​លោក ហេង សំបូរ បានឲ្យដឹងថា ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​លោក ហេង សំបូរ ទេ​នោះ​គឺ​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​អន្តរជាតិ​បាវិត និង​លោក ចាន់ តារា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ មិន​ហ៊ាន​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​ទេ​។ ទន្ទឹម​នឹង​នេះ​ដោយសារ​មាន​ការបើក​ដៃ​ពី​លោក ហេង សំបូរ ទើប ប្រធានការិយាល័យ​គយ​ច្រកទ្វារព្រំដែន​តំបន់​ដូង បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ស្រុក​យួន​យ៉ាង​រលូន​។ ហេតុនេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិន​គួរ​មើលរំលង​អំពើពុករលួយ​របស់​លោក ហេង សំបូរ និង​មេៗ​គយ​តាម​ច្រក​ព្រំដែន​ក្នុង​ខេត្ត​ស្វាយរៀង នោះទេ​។​

​មន្ត្រី​គយ​ក្នុង​ខេត្ត​ស្វាយរៀង បាន​បង្ហើប​ឲ្យដឹង​ទៀតថា ឈ្មួញ​ធំៗ​រកស៊ី​នាំចូល​ទំនិញ​តាម​ច្រក​ព្រំដែន​ក្នុង​ខេត្ត​ស្វាយរៀង ហើយ​ដឹកជញ្ជូន​ចូល​មក​រាជធានី​ភ្នំពេញ សុទ្ធ​តែ​សុំ​ការយោគយល់​ពី​លោក ហេង សំបូរ ដើម្បីឲ្យ​អាជីវកម្ម​ពួកគេ​ប្រព្រឹត្តទៅ​ដោយរ​លូន​។ លោក ហេង សំបូរ បាន​យក​ជំនាញ​ខាង​ពុករលួយ​កាល​នៅ​ធ្វើជា​មេ​គយ​ខេត្តកំពត មក​អនុវត្តន៍​ក្នុង​តួនាទី​ជា​ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង យ៉ាង​សុខសាន្ត​។ បើ​តាម​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យដឹងថា​លោក ហេង សំបូរ ចំណាយ​ដើមទុន​អស់​ច្រើន​ក្នុង​ការទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង ទើប​ខំប្រឹង​ស្រង់ដើម​យ៉ាង​ពេញបន្ទុក ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ