ថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
សង្វៀន​បញ្ជាល់មាន់ ដុះ​ស្លែ បង្កប់​ក្នុងកា​ស៊ីណូ​អត់ផ្លាក​យីហោ នៅ​ចំ​កណ្តាល​ក្រុង​ប៉ោយប៉ែត បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​យ៉ាង​ពេញបន្ទុក រីឯ​លោក ពេជ្រ ប៊ុន សិទ្ធិ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត រក្សា​ភាព​ស្ងៀមស្ងាត់​
Sun,30 June 2024 (Time 05:31 PM)
ដោយ ៖ TCN Asian ដោយ ថៃ ​ប៊ុនរិ​ទ្ឋ​ / ទូរស័ព្ទទំនាក់ទំនង ៖ ០៩២ ៤៩ ១៩ ៤៥ / ០៨៨ ៥៣ ៩១ ៩៤៥ / ០៩៨ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 127នាក់)

បន្ទាយមានជ័យ ÷ ប្រភព​ពី​ប្រជាពលរដ្ឋ ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត បានឲ្យដឹងថា ម្ចាស់​កាស៊ីណូ នៅ​ជិត​ចំណុច​ច្រក​អន្តរជាតិ​ព្រំដែន​ប៉ោយ​ប៉ែត បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ មកពី គ្រប់ទិសទី ចូល​លេង​ល្បែង​បញ្ជាល់មាន់​ខ្នាត​ធំ យ៉ាង​ពពាក់ពពូន គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ថ្នាក់​សង្កាត់​ ព្រមទាំង សមត្ថកិច្ច​ថ្នាក់ក្រុង​ប៉ោយ​ប៉ែត មិន​ហ៊ាន​ទៅ​ក្បែរ កាស៊ីណូ​អត់​ផ្លាក​យីហោ ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ នោះទេ ព្រោះ​អ្វី​ម្ចាស់​កាស៊ីណូ មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ​ចាំ​ជួយ​បិទបាំង ទើប​បុគ្គល​រូប​នេះ​អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ជំរុញ​ឲ្យ លោក សិទ្ធិ ឡោះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង ព្រោះ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ ខ្មែរ ចូល​លេង​ល្បែង​បញ្ជល់មាន់ និង​ល្បែង​ផ្សេងៗ ជាច្រើន​ប្រភេទ​ទៀត ភ្លូកទឹកភ្លូកដី គ្មាន​ការទប់ស្កាត់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​
​ឡេ​ី​យ​។​

​មជ្ឈដ្ឋាន​ខាងក្រៅ​.! និង​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត បាន​អំពាវនាវ​ដល់ ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ជាពិសេស នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ទេីប​ឡេីងកាន់តំណែង​ថ្មីៗ​ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង ព្រោះ​ម្ចាស់​កាស៊ីណូ​អត់​ផ្លាក​យីហោ នៅ​ខាងជើង​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត​១៥០​ម៉ែត្រ កំពុង​បើកដៃ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​បញ្ជាល់មាន់​ចាក់ភ្នាល់​ស៊ីសង​ខុសច្បាប់ យ៉ាងគំហុក​រាល់ថ្ងៃ​។​

​ចំពោះ​លោក សិទ្ធិ ឡោះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង លោក​អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយ​
​មានជ័យ មិនទាន់​ចាត់វិធានការ​បង្ក្រាប ទប់ស្កាត់​ទង្វើ​​មិន​ប្រក្រតី របស់​ម្ចាស់​កាស៊ីណូ ចំណុច​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូជ្រៅ នៅ​ជិត​ច្រក​អន្តរជាតិ​ព្រំដែន​ប៉ោយ​ប៉ែត នោះទេ ទុក​ឲ្យ​បុគ្គល​និង​បក្សពួក​ធ្វេីៗ តាម​ទំនេី​ង​ចិត្ត​។​

​ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ប្រជាពលរដ្ឋ ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយ​ប៉េត បន្ទាយមានជ័យ មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​អំពើ​ចោរកម្ម ដូចជា ចោរលួច ឆក់ ប្លន់ អំពើហិង្សា​ក្នុង​គ្រួសារ និង​បទល្មើស​ផ្សេងៗ កេ​ី​ត​មាន​ឡេីង​គូរឲ្យ​កត់សម្គាល់ថែម​ទៀតផង មិនទាន់​ចាត់វិធានការ​បង្ក្រាប ឲ្យស្រប​តាម​គោលនយោបា​យ ភូមិ ឃុំ មាន​សុវត្ថិភាព​៧​ចំណុច ដែល​ដាក់​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​នោះទេ​។​!​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ