ថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
​លោក លឹ​ង ជួប អនុប្រធាន​មន្ត្រី បរិស្ថាន​ស្នាក់ការ ទួល​ខ្សាច់ មាន​លេស​ច្រើន បដិសេធ​មិន​បង្ក្រាប​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ជាក់ស្ដែង ខណៈ​ជនល្មើស​កំពុង​ធ្វើ​សកម្មភាព​
Wed,26 June 2024 (Time 04:00 PM)
ដោយ ៖ TCN Asian ដោយ ថៃ ​ប៊ុនរិ​ទ្ឋ​ / ទូរស័ព្ទទំនាក់ទំនង ៖ ០៩២ ៤៩ ១៩ ៤៥ / ០៨៨ ៥៣ ៩១ ៩៤៥ / ០៩៨ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 151នាក់)

សៀមរាប ថ្ងៃទី ២៥​ខែ​មិថុនា​ឆ្នាំ ២០២៤÷​តើ លោក លឹ​ង ជួប អនុប្រធាន​មន្ត្រី​បរិស្ថាន​តំបន់​អភិរក្ស និង​ការពារ​ដែនជម្រកសត្វព្រៃ​បឹង ពែ​រ ស្នាក់ការ​ទួល​ខ្សាច់ មាន​លេស​អ្វីខ្លះ​បដិសេធ​មិន​បង្ក្រាប​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ជាក់ស្ដែង​យកមក​ធ្វើ​ជា​កម្ម​សិទ្ធ ឯកជន​ដោយ​ខុសច្បាប់​?

​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២២ ខែ មិថុនា ឆ្នាំ ២០២៤ អ្នកសារព័ត៌មាន​ជាច្រើន​អង្ក​ភាព​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ក្នុង​ដែន​ជម្រក​សត្វព្រៃ​បឹង ពែ​រ តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​ថា តំបន់​នេះ​ត្រូវ​ជិត​អស់​ដី​ព្រៃ​ដោយ​សារ​ជនខិលខូច ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​អំពើពុករលួយ​មួយចំនួន ពិតប្រាកដ​ដូច​អ្វី​ដែល​ប្រជាពលរដ្ឋ​ថា​មែន​ដី​ព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​បឹង​ពែ​រ ត្រូវ​បាន​ក្លាយ​ជា​កម្មសិទ្ធិ ឯកជន​ខុសច្បាប់​ស្ទើរតែ​ទាំងស្រុង ហើយ​កំពុងតែ​ទន្ទ្រាន​យក​ជា​បន្តបន្ទាប់​។ ជាពិសេស​នៅ​ជុំវិញ​ត្រពាំង ស្មាច់ និង​ត្រពាំង​រាំង ស្ថិតក្នុង​ភូមិ ត្រពាំង​ភ្លោះ ឃុំ ពង្រ​លើ ស្រុក ជី​ក្រែង ខេត្ត សៀមរាប​។​ក្រុម​អ្នកសារព័ត៌មាន​បាន ឃើញ គោយន្ត​កន្ត្រៃ ចំនួន​ពីរ គ្រឿង កំពុងតែ​ធ្វើ​សកម្មភាព ភ្ជួរ​ហែក​ដី​ដែល​ទើប​តែ​កាប់​ថ្មី​នៅ​ខាងកើត​ត្រពាំង​ស្មាច់​ដើម្បី​ដាំដំឡូង​មី​។ បើ​យោង​តាម​សម្តី​របស់​ម្ចាស់​គោយន្ត​កន្ត្រៃ​ម្នាក់​ដែល​នៅ​ទីនោះ​បាន​ប្រាប់​អ្នក​សា​ព័ត៌មាន​ថា អ្នក​ដែល​ទន្ទ្រាន​ដី​រដ្ឋ​មិន​តិច​ជាង​៨​ហិច​តា​នៅ​ចំណុច​នេះ ឈ្មោះ ធាន បច្ចុប្បន្ន រស់នៅ​ភូមិ ចេក ឃុំ ពង្រ​លើ​។ ទន្ទឹម នឹង​នោះ​ដែរ​អ្នកសារព័ត៌មាន​បាន​ទូរស័ព្ទ​ទៅ​លោក លឹ​ង ជួប ប្រាប់​ជា​ដំណឹង និង​សួរ​អំពី​វិធានការ ចំពោះ​បទល្មើស​ជាក់ស្តែង​កំពុងតែ​ធ្វើ​សកម្មភាព​ភ្ជួរ​ហែក​ដី​ក្នុង​ដែន​សមត្ថកិច្ច​របស់​លោក ក្នុងនាម​លោក​ជា​មន្ត្រី​បរិស្ថាន​មាន​តួនាទី​អភិរក្ស និង​ការពារ​ដី​រដ្ឋ​ក្នុង​តំបន់​នេះ​។ លោក លឹ​ង ជួប បាន​បដិសេធ​មិន​ព្រម​មក​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ជាក់ស្តែង​ដោយ​យក​លេស​ជាច្រើន​។​
១/ លោក ថា កំពុង​ជាប់​ប្រជុំ​នៅ​ទីស្នាក់ការ​= ស៊ី ឆ្អែត បាត់​ឃ្លាន​
២/ ដី​នៅ​ចំណុច​នោះ​លោក​បាន​ធ្វើ​សំណុំរឿង​រួច​អស់ហើយ​= ឆ្កែ​ចេះ​តែ​ព្រួស មនុស្ស​នៅ​តែ​ដើរ​
៣/ លោក​ចោទប្រកាន់ថា​អ្នកសារព័ត៌មាន​យកលុយ​ពី​បទល្មើស​មិន​បាន ទើប​ហៅ​ជំនាញ​ទៅ​បង្ក្រាប​=​ស្វា 🐒​ស៊ី បាយ​លាប​មាត់​ពពែ​🐐​។​

​ពាក់ព័ន្ធ​ករណី​នេះ​ដែរ អ្នកសារព័ត៌មាន​ព្យាយាម​ទូរស័ព្ទ​ទៅ មេឃុំ​ពង្រ​លើ លោក ខៀវ ប៊ុន ឈឿន ទូរស័ព្ទ​ជាច្រើន​ដង​តែ​ឡង រហូត​។ អភិបាលស្រុក ជី​ក្រែង លោក បូ ម៉េង​ទ្រី មានប្រសាសន៍ថា អាជ្ញាធរ​ចាំតែ​សហកា​រណ៍ ជាមួយ​មន្ត្រី​ជំនាញ​ដើម្បី​ជួយ​ថែរក្សា​ធនធានធម្មជាតិ​។ បើ​អ្នកសារព័ត៌មាន​ឃើញ​បទល្មើស​ជាក់ស្តែង ហើយ​បាន​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ តែ មន្ត្រី​ជំនាញ​បែ​ជា​ចោទប្រកាន់​អ្នកសារព័ត៌មាន​បែបនេះ គ្មាន​អ្វី​ខុស​ពី​ស្វា 🐒​ស៊ី បាយ​លាប​មាត់​ពពែ​🐐​នោះឡើយ​។​

​ជា​ចុងក្រោយ​ប្រជាពលរដ្ឋ​សូម​ណូម​ពរ​ដល់​អភិបាលស្រុក​ជី​ក្រែង លោក បូ ម៉េង​ទ្រី មេត្តា​នែ​នាំ​មន្ត្រី​ក្នុងស្រុក​ជីក្រែង​ឱ្យ​ចេះ​សហការ ជាមួយ​អ្នកសារព័ត៌មាន​កុំ រើសអើង​អ្នកសារព័ត៌មាន ដែល​មាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ គួរ​អនុវត្តតាម​អនុសាសន៍​របស់ សម្តេច បវរ ធិបតី ហ៊ុន ម៉ា ណែ​ត នាយក រដ្ឋ មន្ត្រី នៃ​ព្រះរាជា ណា​ចក្រ កម្ពុជា ថា អ្នកសារព័ត៌មាន ជា​កញ្ចក់​ឆ្លុះ​បញ្ជាំង​សង្គម​។ ហើយ​ក៏​សូម​ណូម​ពរ​ដល់ ប្រធាន​មន្ទីរ បរិស្ថាន ខេត្ត សៀមរាប លោក ស៊ុន គង់ មេត្តា ដាស់តឿន មន្ត្រី បរិស្ថាន ក្រោម ឧ​៌​វាទរ​បស់ លោក ឲ្យដឹង​ពី​តួនាទី និង​កាតព្វកិច្ច​របស់​ខ្លួន​ជា​មន្ត្រី​បរិស្ថាន​ត្រូវ​ធ្វើ​អ្វីខ្លះ​? ជាពិសេស លោក លឹ​ង ជួប ជា​មន្ត្រី​បរិស្ថាន អភិរក្ស និង​ការពារ ដែន​ជម្រក​សត្វព្រៃ បឹង ពែ​រ យូរហើយ ប៉ុន្តែ​ឥឡូវនេះ​ដី​ព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​បឹង ពែ​រ ពី​១​ឆ្នាំ ទៅ​១​ឆ្នាំ ក្លាយ​ជា​កម្មសិទ្ធិ​ឯកជន​ស្ទើតែ​ទាំងស្រុង​ហើយ​ទំនង ព្រោះតែ លោក លឹ​ង ជួប ឃុបឃិត ជាមួយ​ជន​ខិលខូច ទើប​មាន​លេស​ច្រើន​ក្នុងការ​បដិសេធ​មិន​ព្រម​បង្ក្រាប​បទល្មើស​ដីព្រៃ​ជាក់ស្ដែង ខណៈ​ដែល​អ្នកសារព័ត៌មាន​បាន​រាយការណ៍​ជូន​លោក​។​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ