ថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
​ល្បែង​ជល់​មាន់​បៀ​អាប៉ោង​ក្នុង​កាស៊ីណូ ធី​ជី​ហ្គេន​ទីង​ង TG GENTING បើ​កលេង​ជា​រៀងរាល់​ថ្ងៃ​ឲ្យ​ពលរដ្ឋ​ខែ្មរ​និង​ជនជាតិ​យួន​ចូល​លេង​ដោយ​សេរី​
Mon,24 June 2024 (Time 02:38 PM)
ដោយ ៖ TCN Asian ដោយ ថៃ ​ប៊ុនរិ​ទ្ឋ​ / ទូរស័ព្ទទំនាក់ទំនង ៖ ០៩២ ៤៩ ១៩ ៤៥ / ០៨៨ ៥៣ ៩១ ៩៤៥ / ០៩៨ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 195នាក់)

ប្រភព​ពី​ប្រជាពលរដ្ឋ​ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា បានឲ្យដឹងថា ម្ចាស់​កាស៊ីណូ មាន​យីហោ​ធី​ជី​ហ្គេន​ទីង បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​យួន​ចូល​លេង​ល្បែង​ជល់​មាន់​, បៀ​រ​, អាប៉ោង ដោយ​សេរី ប្រហែលជា​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ ទើប​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន និង​សមត្ថកិច្ច​ថ្នាក់​ស្រុក​កែវ​សីមា មិន​ប៉ះពាល់​ឡើយ​។

​ពលរដ្ឋ​រស់នៅ​ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុម បាន​រិះគន់ លោក ង៉ាន់ សា​រ៉ាវុធ ប្រធាន​ច្រកទ្វារ​ទ្វេភាគី ឡា​ប៉ា​ខេ​ជា​អ្នក​បើក​ភ្លើង​ខៀវ ទើប​ពលរដ្ឋ​ខ្មែរ​និង​ជន ជាតិ​យួន​ចូល​លេង​ល្បែង​ជល់​មាន់ បៀ អាប៉ោង តាម អំពើ​ចិត្ត​ជា​រៀងរាល់ថ្ងៃ​។​

​ប្រភព​បានឲ្យដឹងថា លោក ង៉ាន់ សា​រ៉ាវុធ ប្រធាន​ច្រកទ្វារ​ទ្វេភាគី​«​ឡា​ប៉ា​ខេ​» ក្នុងភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា បើក​ច្រក​ព្រំដែន​ឲ្យ​ជនជាតិ​វៀតណាម​ចូល​ដោយ​សេរី​។ ក្រៅ​ពី​បាន​លាភសក្ការៈ​ពី​បណ្ដាជន​វៀតណាម​ទាំង​នោះ​ប្រធាន​ច្រក​ព្រំដែន​នេះ​ក៏​បាន​លាប​សក្ការៈ​ពី​ថៅកែ​កាស៊ីណូ​នៅ​ច្រក​នោះដែរ​។ ការបើក​ច្រក​ឲ្យ​ជនជាតិ​យួន​ញៀន​ល្បែង រាប់រយ​នាក់​ឆ្លង​ចូល​ដី​ខ្មែរ ដូច​គោ​ហ្វូង មក​លេង​ល្បែងស៊ីសង​,​ជល់​មាន់​ក្នុង​កាស៊ីណូ​ឈ្មោះ​«​ធី​ជី​ហ្គេន​ទីង​TG GENTING» តាម​ទំនើងចិត្ត​។​

​ប្រភព​បន្តថា ក្នុង​មួយ​ថ្ងៃៗ​យួន​រាប់រយ​នាក់​ចូល​ដី​ខ្មែរ​មិន​បាច់​មាន​លិខិតឆ្លងដែន​ទេ ពួកគេ​មិន​ត្រឹម​តែ​មក​លេង​ជល់ មាន់​ក្នុង​កាស៊ីណូ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សេព​គ្រឿងញៀន​ក្នុង​កាស៊ីណូ​ទៀតផង​។ ពលរដ្ឋ​រស់ នៅក្នុង​ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុម និយាយថា លោក ង៉ាន់ សា​រ៉ាវុធ ប្រធាន​ច្រកទ្វារ​ទ្វេភាគី «​ឡា​ប៉ា​ខេ​»​និង​លោក សាន គឹមអ៊ាប អភិបាលស្រុក​កែវ​សី​ម៉ា​ព្រមទាំង​លោក​ហេង អួ​ង អធិការ​ស្រុក​កែវ​សីមា គ្រប់គ្រង​ព្រំដែន​ធូ​រលុង​បំផុត បើក​ឲ្យ​ជនជាតិ​យួន​ញៀន​ល្បែង ឆ្លងដែន​ចូល​ដី​ខ្មែរ​ដោយ​ដី​ខ្មែរ​ដោយ​ខុសច្បាប់ «​ដូច​គោ​ហ្វូង » ។​

​ប្រភព​ដដែល​លើកឡើង​ទៀតថា យួនៗ​ចូល​ដី​ខ្មែរ​មក លេង កាស៊ីណូ​«​ធី​ជី​ហ្កេ​ន​ទីង TG GENTING»​ក្នុងភូមិ ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សី​ម៉ា ខេត្ត​មណ្ឌលគិរី បាន​ដោយ​សេរី​មិន​បាច់​ប៉ាស្ព័រ​ទេ​ចេញចូល​ស្រួលៗ​។ តែ​ខ្មែរ​វិញ គ្មាន​សំណាង​អាច​ចូល​ទៅ​ស្រុក​យួន​វិញ​ស្រួលៗ​ដូច​យួន​ចូល​ស្រុក​ខ្មែរ​ឡើយ​។ ភាព​ផ្ទុយ​គ្នា​នេះ​បណ្តាលមកពី​អ្នកយាម​ព្រំដែន​ខ្មែរ​បន្ទន់ខ្លួន បន្ទាបបន្ថោក​ជាតិ​សាសន៍​ខ្លួន មិន​គោរព​ច្បាប់​បើក​ឲ្យគេ​ចូល​ធ្វើ​ឲ្យ​សង្ស័យ​ថា​មន្ត្រី​ច្រកទ្វារ​ឡា​ប៉ា​ខេ​អាច​ដោះដូរ​ទទួល លាភសក្ការៈ ពី​មេ​កាស៊ីណូ​យ៉ាង​ក្រាស់ក្រែល​មិន​ខាន​។ ម្យ៉ាង​លោក ង៉ាន់ សា​រ៉ាវុធ ប្រធាន​ច្រកទ្វា​ឡា​ប៉ា​ខេ ដែល​ថ្លើមធំ​ហ៊ាន​បើក​ច្រក​ឲ្យ​យួន​ចូល​ល្មើសច្បាប់ ដូច​គោ​ហ្វូង​បែប​នោះ ក៏​ដោយសារ​លោក​ថង សាវុន អភិបាលខេត្ត បណ្តែត បណ្តោយ​ជ្រុល​ឬ​អាច​កន្ទេល​ធំ​បន្លំ​ដេក​ផងដែរ ឬក៏​អាច​បើកភ្លើង​ខៀវ​អោយ​ប្រធាន​ច្រក​ដែរ ទើប​ព្រំដែន​ហាក់​ដាច់​ខ្សែ​បែប​នោះ​? ។​

​ពលរដ្ឋ​រស់​នៅ​ទីរួមស្រុក​កែវ​សី​ម៉ា​លើកឡើងថា​រឿង​បើក​ច្រក​«​ឡា​ប៉ា​ខេ​»​ឲ្យ​យួន​ចូល​មក​លែង​ល្បែង​ក្នុង​ដី​ខ្មែរ​ដោយ​សេរី​នេះ​វា​មិនមែន​ជា​រឿង​ភាគី​វៀតណាម បំពាន​ព្រំដែន​ខ្មែរ​ខ្មោច​យក៍​អ្វី​នោះទេ​។ បើ​តាម​ពួក​គាត់​ដឹង​រដ្ឋាភិបាល វៀតណាម គេ​មិន​ចង់​ឃើញ​ពលរដ្ឋ​គេ ចូល​មក​ប្រព្រឹត្ត​ល្បែង ស៊ីសង​ក្នុងប្រទេស​ខ្មែរ ហើយ​ការពារ​បទល្មើស​ដោយ​អាជ្ញាធរ​ថែមទៀត​នោះទេ ច្បាប់​របស់​គេ​ហាម​លេងល្បែង​ខុសច្បាប់​និង​ហាម​ការ​ជួញ​គ្រឿង ញៀន​យ៉ាង​តឹងតែង​ណាស់​។ ហេតុនេះ ទើប​មាន​មន្ត្រី​ខ្មែរ​មួយចំនួន ឃុបឃិត​គ្នា បើក​ច្រក​ទ្វារ​សេរី ទើប​បើក​កាស៊ីណូ​លេងល្បែង​ល្មើសច្បាប់ ។​ទាំងនេះ​គឺជា​មារយាទ​អន់​របស់​អ្នកគ្រប់គ្រង​ព្រំដែន​ខ្មែរ​!

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ