ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
ការជីក​រ៉ែ​មាស​យ៉ាង​គគ្រឹកគគ្រេង​ទ្រង់ទ្រាយ​ធំ​នៅ​ភូមិ​ការ​ណាត ឃុំ​តា​ឡាវ អណ្តូង​មាស​ក្រោម​ខ្សែរ​ភ្នែក​របស់​មន្ទីរ​រ៉ែ​និង​ថាមពល ខេត្ត​រតនគិរី​
Tue,21 May 2024 (Time 07:09 PM)
ដោយ ៖ TCN Asian ដោយ ថៃ ​ប៊ុនរិ​ទ្ឋ​ / ទូរស័ព្ទទំនាក់ទំនង ៖ ០៩២ ៤៩ ១៩ ៤៥ / ០៨៨ ៥៣ ៩១ ៩៤៥ / ០៩៨ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 232នាក់)

20/05/ 2024
​រតនគិរី ÷ ថ្មីៗ​នេះ​មាន​សេចក្តីរាយការណ៍ អំពី​ករណី​ជីក​កកាយ​រក​រ៉ែ​ត្បូង​និង​មាស យ៉ាង​គគ្រឹកគគ្រេង​នៅក្នុង​ភូមិ​ការ​ណាត ឃុំ​តា​ឡាវ ស្រុក​អណ្តូង​មាស យ៉ាងគំហុក មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ស្រុក​អណ្ដូង​មាស និង​ស្ថាប័ន​ជំនាញ​ស្លៀកពាក់ ឯកសណ្ឋាន​ជា​មន្ត្រី នៃ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​រតនគិរី ត្រូវ​ប្រជាពលរដ្ឋ​អះអាងថា បាន​ចុះ​មើល​សកម្មភាព​រុករក​រ៉ែ​ត្បូង​និង មាស នោះ​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​គ្មាន​វិធានការ​បង្ក្រាប​ព្រោះ​ខ្លាច​បុណ្យ​ស័ក​លោក​ឧកញ៉ា​ម្នាក់​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​។

​មន្ត្រី​ដែល​ចុះ​ទៅ​មើល​ដំណើរការ​រណ្ដៅ​រ៉ែ​ទាំងនោះ​មិន​ធានា​ចំពោះ​បញ្ហា​ប្រឈម​តាម​ផ្លូវ​ច្បាប់​ទេ ប្រសិន​បើ​ថ្នាក់​ដឹកនាំ​ខេត្ត​ឬ មន្ទីរ​ចាត់​វិធានការ​ណាមួយ អ្នកភូមិ​បាន​និយាយថា ពេលនេះ​មាន​ករណី​ជីក​យក​រ៉ែ​ត្បូង​យ៉ាង​គគ្រឹកគគ្រេង​ភូមិ​ការ​ណាត ឃុំ​តា​ឡាវ ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី យ៉ាង​ពេញបន្ទុក​ទាំងយប់​ទាំង​ថ្ងៃ​។ សកម្មភាព​ជីក​រុករក​រ៉ែ​ត្បូង​,​មាស ផ្ដើម​កាលពី​ចុងខែ​មេសា​កន្លង​ទៅ​រហូត​មកដល់ពេលនេះ គេ​មិន​ទាន់​ឃើញ​ក្រុម​មន្ត្រី​អាជ្ញាធរ ឬ​ស្ថាប័ន​ជំនាញ​ចុះ​មក​សាកសួរ ឬ​មាន​វិធានការ​ទប់ស្កាត់​ឡើយ ។

​គេ​ឃើញ​មាន​ស្ថាប័ន​មន្ត្រី​ជំនាញ ចុះ​អើត​ឈ្ងោក​របៀប​លាក់លៀម​ដោយ​បង្គាប់​យកលុយ ពី​ម្ចាស់​ធ្វើ​អាជីវកម្ម​ជីក​រ៉ែ​មាស​និង​ត្បូង​រួច​ត្រឡប់មកវិញ​ស្ងាត់ឈឹង​។ ជាមួយនេះ ក៏​មាន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​និង​ស្រុក ទៅ​សុំ​លុយ​ម្ចាស់​អាជីវកម្ម​រុកៗ​រ៉ែ​មាស​និង​ត្បូង​។​

​ប្រភព​បាន​រាយការណ៍​ឲ្យដឹង​ទៀតថា សកម្មភាព​របស់​អ្នក​ជីក​រ៉ែ​មាស​និង​ត្បូង​ទាំងនោះ​មិន​អត់​ប្រយោជន៍​ទេ ពីព្រោះ​មាន​ក្រុម​អ្នក​ឈរ​ចាំ​ទិញ​នៅ​មាត់​រណ្ដៅ​តែ​ម្ដង​។ តាម​ប្រភព​និយាយថា ដោយសារតែ​មាន​អ្នក​ឈរ​ចាំ​ទិញ នៅ​តាម​មាត់​រណ្ដៅ​នោះ​ហើយ ទើប​សកម្មភាព​ជីក​រុករក​រ៉ែ​ត្បូង​, មាស​កំពុង​ធ្វើ​ឡើង​យ៉ាង​សកម្ម​យ៉ាង​មមាញឹក​។

​ប្រភព​បាន​បន្ថែមថា មាន​កុងសែ​ឈរ​ចាំ​ទិញ​ត្បូង​ដែល​គេ​ជីក​បាន​ភ្លាមៗ ដើម្បី​យក​ទៅឲ្យ​ឧកញ៉ា​ម្នាក់ទៀត ដែល​មិន​ត្រូវបាន​គេ​ប្រាប់​ឈ្មោះ ទេ បើ​តាម​អ្នកភូមិ​នៅ​ទីនោះ​ប្រាប់ថា មាន​ការរៀបចំ​រចនា​សម្ព័ន្ធ ត្រឹមត្រូវ​នៅក្នុង​ការជីក​រុករក​មាស​និង​ត្បូង​ទៀតផង​។

​សកម្មភាព​ជីក​កកាយ​រក​ត្បូង និង មាស នៅក្នុង​តំបន់​ខាង លើ​នេះ​ធ្លាប់​កើតជា​ញឹកញាប់ ហើយ​ក៏​ធ្លាប់​ធ្លាយ​រឿង អាស្រូវ​ពាក់ព័ន្ធ​នឹង​មន្ត្រី​របស់​លោក អ៊ុង ហួរ ប្រធាន​មន្ទីរ រ៉ែ​និង​ថាមពល​ខេត្ត​រតនគិរី​នោះ​ផង​ដែរ​។

​យ៉ាងណា​ក៏ ដោយ​គេ​រំពឹងថា ដំណើរការ​ជីក​កកាយ​រក រ៉ែ​ត្បូង និង​មាស លើក​នេះ​ប្រព្រឹត្តទៅ​ដោយ​រលូន ពីព្រោះ​មាន​ឧកញ៉ា​ម្នាក់ ដែល​គេ​សង្ស័យថា ជា​អ្នកវិនិយោគ​ជាមួយ ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នោះ ហើយ​សកម្មភាព​ជីក​កកាយ​ប្រព្រឹត្តទៅ​ដោយ​សុខ​សុវត្ថិភាព ដែល​មើលទៅ​ហាក់ ដូចជា គ្មាន​មន្ត្រី​ណា​ខ្វល់ខ្វាយ​និង​ចុះ​ទៅ​ត្រួតពិនិត្យ​នោះ​ឡើយ​។​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ