ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
​ល្មម​ដល់​ពេល​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​7 ដាក់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​ភ្នំ​ដិន បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ ដឹក​ទំនិញ​ខុសច្បាប់​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ចេញពី​ស្រុក​យួន ចូល​ខ្មែរ គាប​យក​លុយ​តាម​របៀប​ជិះសេះ​លែងដៃ !
Mon,15 April 2024 (Time 10:08 PM)
ដោយ ៖ TCN Asian ដោយ ថៃ ​ប៊ុនរិ​ទ្ឋ​ / ទូរស័ព្ទទំនាក់ទំនង ៖ ០៩២ ៤៩ ១៩ ៤៥ / ០៨៨ ៥៣ ៩១ ៩៤៥ / ០៩៨ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 79នាក់)

​តាកែវ ÷ ប្រភព​ពី​ក្រុម​អាជីវករ​ដឹកទំនិញ ចេញពី​ស្រុក​យួន ចូល​មក​ខ្មែរ បានបញ្ជាក់​ថា លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន បច្ចុប្បន្ន​កំពុង​សប្បាយ​ចិត្ត ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញទំហឹង គឺ​ដោយសារ​អាងខ្នង​លោក ឈាង ផាន់ ណា​រ៉ា ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ចាំ​ជួយ​បិទបាំង​រឿង​អាស្រូវ ទេីប​ហ៊ាន​ធ្វេី​អ្វីៗ តាម​អំ​ពេីចិត្ត​។​

​បើ​គ្មាន​កា​របេី​ក​ភ្លេីង​ខៀវ​ពី​សំណាក់​មន្ត្រី​ធំៗ ពាក់ព័ន្ធ​ក្នុង​ខេត្តតាកែវ និង​ឃុបឃិត​គ្នា ជា​ប្រព័ន្ធ​ទេនោះ គឺ​លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន មិន​អាច​ធ្វើ​អ្វីៗ​ស្រេច​តែ​ចិត្ត​បានឡើយ រីឯ​លោក ឈាង ផាន់ ណា​រ៉ា ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ រក្សា​ភាព​ស្ងៀមស្ងាត់​។​

​ក្រុម​ឈ្មួញ​និង​អាជីវករ នាំចូល​ទំនិញ​ពី​ស្រុក​យួន តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន បាន​បង្ហេីប​ទៀតថា បើ​ទោះបី​ពួកគេ​នាំចូល​ទំនិញ​បង់ពន្ធ​គយ​ត្រឹមត្រូវ ក៏​ចៀស​មិន​ផុត​ពី​បង់លុយ​លើ​តុ​ក្រោម​តុ តាម​ការកំណត់​របស់​លោក នាយ​ប៉ុស្តិ៍​ផង​ដែរ​។​

​តាម​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន ខេត្តតាកែវ បានឲ្យដឹងថា មកដល់ពេលនេះ លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន នៅតែ​ប្រើ​តួនាទី និង​អំណាច​ប្រមូល​លុយ តាមរបៀប​ពុករលួយ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ក្រុម​ឈ្មួញ​តូច ធំ សម្រុក​ដឹកជញ្ជូន​ទំនិញ​ច្រើន​ប្រភេទ ចេញពី​ស្រុក​យួន ចូល​មក​ខ្មែរ តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក នាយ​ប៉ុស្តិ៍​នគរបាល​ភ្នំ​ដិន ដែល​មាន​ខ្នងបង្អែក​រឹងមាំ ទេីប​គ្មាន​ពី​ណា​ហ៊ាន​ប៉ះពាល់ ទុក្ខឲ្យ​ក្ដោប​សេដ្ឋិកិច្ច​ម្នាក់ឯង បាន​លុយ​ដាក់​ក្នុង​ហោប៉ៅ​យ៉ាង​រំភើយ​។​

​ហេតុនេះ លោក នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ មិន​គូរ​មេ​ី​ល​រំលង​ភាព​អសកម្ម របស់លោក ឈាង ផាន់ ណា​រ៉ា ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​លោក អ៊ូច ភា អភិបាលខេត្ត​តាកែវ បណ្តែតបណ្តោយ​ឲ្យ​លោក មេ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន ប្រព្រឹត្ត​អំពេីពុករលួយ ត​ទៀត​នោះទេ​។​

​ទន្ទឹម​នឹង​នេះ​ឈ្មួញ​ដែល​នាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ចេញពី​ស្រុក​យួន ដូចជា មាន់ ត្រី បន្លែ ផ្លែឈើ ដូង ទុ​រ៉េន សាវម៉ាវ ជាដើម ក៏​ជា​ប្រភព​ចំណូល របស់លោក នាយប៉ុស្តិ៍ បាន​សហការ​ជាមួយ សមត្ថកិច្ច​ពាក់ព័ន្ធ កំពុងតែ​ល្បីល្បាញ​ខាង​ពុករលួយ យ៉ាង​ពេញបន្ទុក ប្រចាំ​នៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន​ផងដែរ​។​

​ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​អំពើ​ពុករលួយ របស់លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំ​ច្រក​នេះ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ