ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
ទីតាំង​បន​ល្បែងស៊ីសង​ឆ្នោត​ឡូតូ​ជល់​មាន់​និង​បៀរ​ហ្គា​រ៉ាត់​បើក​លេង​តាម​ប្រព័ន្ធ​អន​ឡាញ​ខុសច្បាប់​បី​ទីតាំង​ជាប់ៗ​គ្នា​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ជិត​ស្ពាន​ដើម​លាភ ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ពាក់ព័ន្ធ​មិន​ហ៊ាន​ធ្វើ​ការបង្ក្រាប​!
Sun,04 February 2024 (Time 06:25 PM)
ដោយ ៖ TCN Asian ដោយ ថៃ ​ប៊ុនរិ​ទ្ឋ​ / ទូរស័ព្ទទំនាក់ទំនង ៖ ០៩២ ៤៩ ១៩ ៤៥ / ០៨៨ ៥៣ ៩១ ៩៤៥ / ០៩៨ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 154នាក់)

​ខេត្ត​កណ្ដាល ៖ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​និង​មហាជន​បានឲ្យដឹងថា មាន​ទីតាំង​បន​ល្បែងស៊ីសង​ឆ្នោត​ឡូតូ ជល់​មាន់ និង​បៀរ​ហ្គា​រ៉ាត់ បើក​លេង​តាម​ប្រព័ន្ធ​អន​ឡា​ញ 3 ទីតាំង​ជាប់​គ្នាៗ ជិត​ស្ពាន​ដើម​លាភ ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ភូមិ​ដើម​លាភ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង​អនាធិបតេយ្យ គ្មាន​ញញើត​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​និង​មហាជន​បានឲ្យដឹង​ទៀតថា ទីតាំង​បើកបរ​ល្បែងស៊ីសង​ទាំងបី​ទីតាំង​ឆ្នោត​ឡូតូ​ជល់​មាន់​ឆ្នោត​យួន​ឆ្នោត​ខ្មែរ និង​បៀរ​ហ្គា​រ៉ាត់​បើក​លេង​តាម​ប្រព័ន្ធ​អន​ឡា​ញ​(online)​ខុសច្បាប់ ។ ជាក់ស្ដែង​អ្នកសារព័ត៌មាន​យើង​បាន​ចុះ​ដល់​ទីតាំង ក៏​ឃើញ​ដូច​អ្វី​ដែល​មាន​សេចក្ដីរាយការណ៍​ពី​ប្រជា​ពលរដ្ឋ​ពិតប្រាកដ​មែន ! ចំណែក​លោក យី វណ្ណដា អធិការ​នគរបាល​ក្រុង​តាខ្មៅ ទោះបី​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ឬ​អ្នកសារព័ត៌មាន​យ៉ាងណាក្ដី ប៉ុន្តែ​លោក​ហាក់​ធ្វើ​ព្រងើយ​មិន​រវល់​អើពើ​ក្នុង​ការទប់ស្កាត់​និង​បង្ក្រាប​ឡើយ​!​ដោយ​ទង្វើ​បែបនេះ​គឺ​ផ្ទុយ​និង​បទបញ្ជា​សម្ដេច​ក្រឡាហោម ស ខេង អតីត​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ទាំង 7 ចំណុច​រាល់​បទល្មើស​ទាំង​អស់​នេះ សបញ្ជាក់​ឲ្យឃើញ​ថា ប្រហែលជា​មាន​ការឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​បើកភ្លើង​ខៀវ​ពី​អាជ្ញាធរ និង​សមត្ថកិច្ច ឬ​ស្ថាប័ន​ពាក់ព័ន្ធ ទើប​មាន​ការបើក​លេង​ល្បែងស៊ីសង​បាន​យ៉ាង​រលូន​គឺ​ដើម្បី​តែ​លាភសក្ការៈ​រៀងៗ​ខ្លួន ហើយ​មើលទៅ ។​

​គួរបញ្ជាក់​ថា កន្លងមក​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ធ្លាប់​បាន​ដាក់​បទបញ្ជា​ឲ្យ​មន្ត្រី​នគរបាល​មូលដ្ឋា​ន​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទូទាំង​ប្រទេស​ត្រូវ​តែ​បង្ក្រាប​រាល់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ដោយ​គ្មាន​ការយោគយល់​ឡើយ​ដើម្បី​ធានា​នៅ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យស្រប​តាម​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ទាំង 7 ចំណុច​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​ដោយ​ក្រពើ​ម​អា​ផ្ទៃ ។ លើសពីនេះទៅទៀត សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​បង្គាប់ការ​មួយ​បញ្ជាក់ឲ្យ​ឯកឧត្តម​ឧត្តមសេនី​យ៍ស​ន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ដឹកនាំ​ក្រុមការងារ​សហការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ទូទាំងប្រទេស ប៉ុន្តែ​អាជ្ញាធរ និង​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន​ពាក់ព័ន្ធ បែរ​ជា​ហ៊ាន​ផ្គើន​ទៅ​ហ្នឹង​បទបញ្ជា​សម្ដេច​ក្រឡាហោម ស​ខេង​ទៅ​វិញ ។​

​ហេតុដូចនេះ ប្រជាពលរដ្ឋ​និង​មហាជន​សូម​សំណូមពរ​ដល់ លោក គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល​លោក​ឈឿន​សុ​ចិត្ត​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​និង​លោក​សម​តុលា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កណ្ដាល​ហ្វូម​មេត្តា​ចូលចិត្ត​មន្ត្រីក្រោមឱវាទ​ពិនិត្យ​និង​ទប់ស្កាត់​បង្ក្រាប​ទៅលើ​ទីតាំង​បន​ល្បែងស៊ីសង​ខាងលើ​នេះ​ផង​ដែល​ហ៊ាន​បើក​លេង​ល្បែងស៊ីសង​ឆ្នោត​ឡូតូ​ជល់​មាន់​ឆ្នោត​យួន​ឆ្នោត​ខ្មែរ​និង​បៀរ​ហ្គា​រ៉ាត់​តាម​ប្រព័ន្ធ​អន​ឡាញ​ខុសច្បាប់​ដើម្បី​ឲ្យស្រប​តាម​គោលន​យោបា​យ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ទាំង 7 ចំណុច​របស់​រាជរដ្ឋាភិបាល​ដាក់ចេញ​ដោយ​ក្រសួងមហាផ្ទៃ​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​ធ្វើការ​ផ្សព្វផ្សាយ​តាម​វិជ្ជាជីវៈ​របប​សារព័ត៌មាន​ក្នុង​ន័យ​ស្ថាប​នា​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ទាំង 7 ចំណុច​ពុំ​មាន​ការ​ញុះញង់​ទៅលើ​ស្ថាប័ន​មួយ​ណា​ឡើយ ។ សូម​អរគុណ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ