ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​សម្តែង​ការអបអរសាទរ និង​គាំទ្រ​ដ៏​ស្មោះស្ម័គ្រ​បំផុត​ជូន​ចំពោះ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​ព្រះមហាក្សត្រ ត្រាស់​បង្គាប់​ចាត់តាំង​ជា នាយករដ្ឋមន្ត្រី សម្រាប់​នីតិកាល​ទី​៧ រដ្ឋសភា​
Mon,07 August 2023 (Time 07:55 PM)
ដោយ ៖ TCN Asian (ចំនួនអ្នកអាន: 88នាក់)

​ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​អបអរសាទរ​ដោយស្មោះ​ជូន​ចំពោះ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ត្រាស់​បង្គាប់​ចាត់តាំង​ជា នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​រៀបចំ​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧​។​

​ការទទួលបាន​នូវ​តួនាទី​ភារកិច្ច​ដ៏​ឧត្តុង្គឧត្តម​នេះ គឺ​ពិតជា​ស័ក្តិសម​ជា​ទីបំផុត ដែល ឯកឧត្តម​បណ្ឌិត ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​ប្រជាពលរដ្ឋ តាមរយៈ​ជោគជ័យ​នៃ​ការបោះឆ្នោត​ជាតិ​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នៃ​រដ្ឋសភា កន្លង​ទៅ​ថ្មីៗ​នេះ ហើយ​នេះ​ជា​សក្ខីភាព​មួយ ឆ្លុះ​បង្ហាញ​អំពី​ការខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ឆន្ទៈ ដ៏​មោះមុត​របស់ ឯកឧត្ដម​បណ្ឌិត ដែល​បាន​លះបង់​អស់​កម្លាំងកាយ និង​ប្រាជ្ញា​ស្មារតី​មិន​ខ្លាច​នឿយហត់ ដើម្បី​បម្រើ​ដល់​ឧត្តម​ប្រយោជន៍​ជូនប្រ​ជា​ជន និង​សង្គមជាតិ​។​

​យើងខ្ញុំ​ទាំងអស់គ្នា ជឿជាក់​យ៉ាង​មុតមាំ​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​អាណត្តិ​ថ្មី ក្រោម​មាគ៌ា​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ ឯកឧត្តម​បណ្ឌិត នឹង​ធ្វើឱ្យ​ប្រទេស​យើង បន្ត​ទទួល​បាន​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​រីកចម្រើន​ទៅ​មុខ​ឥត​ឈប់​ឈរ​លើ​គ្រប់​វិស័យ ស្រប​ទៅតាម​មាគ៌ា និង​មរតក​នយោបាយ​ដ៏​ថ្លៃថ្លា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស មាគ៌ា​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ភាព​ប៉ិនប្រសប់​របស់ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្វើឱ្យ​ជាតិ​មាតុភូមិ​មាន​ភាព​សម្បូរ​សប្បាយ ប្រជាពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​សុភមង្គល និង​វិបុលភាព ព្រមទាំង​ទទួលបាន​នូវ​កិត្យានុភាព​ល្បីល្បាញ​ទាំង​ក្នុង​តំបន់ និង​សកលលោក​។​

​ជាថ្មី​ម្តងទៀត យើងខ្ញុំ​ទាំងអស់គ្នា​សូម​លើក​ហត្ថ​បួងសួង វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងឡាយ សូម​ជួយ​អភិបាល​គ្រងរ​ក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរ​មហាប្រសើរ ជូន ឯកឧត្តម​បណ្ឌិត និង លោកជំទាវ ព្រមទាំង​គ្រួសារ​ជា​ទីស្រឡាញ់ សូម បាន​ប្រកប​នូវ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ច​និរន្តរ៍​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ