ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
​ទីតាំង​បន​ល្បែងស៊ីសង​ជល់​មាន់​ឆ្នោត​ឡូតូ​និង​បៀ​រកា​រ៉ាត់​បើក​លេង​តាម​ប្រព័ន្ធ​អន​ឡា​ញ​(onljne)​ខុសច្បាប់​មួយ​កន្លែង​ស្ថិត​នៅ​ភូមិសាស្ត្រ​ភូមិ​លេខ 1 សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ពាក់ព័ន្ធ​មិន​ហ៊ាន​ធ្វើ​ការបង្ក្រាប !
Sun,17 December 2023 (Time 02:02 PM)
ដោយ ៖ TCN Asian ទូរស័ព្ទទំនាក់ទំនង ៖ ០៩២ ៤៩ ១៩ ៤៥ / ០៨៨ ៥៣ ៩១ ៩៤៥ / ០៩៨ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 209នាក់)

​ខេត្ត​កណ្ដាល ៖ បើ​តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​និង​មហាជន​បានឲ្យដឹងថា នៅក្នុង​ភូមិសាស្ត្រ​ភូមិ​លេខ 1 សង្កាត់​ស្វាយ​រលំ ហៅ​ភូមិ​យួន ហៅ​បឹង​ឈូក ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល មាន​ទីតាំង​បន​ល្បែងស៊ីសង​ជល់​មាន់ ឆ្នោត​ឡូតូ និង​បៀ​កា​រ៉ាត់​បើក​លេង​តាម​ប្រព័ន្ធ​អន​ឡា​ញ​(onljne)​ខុសច្បាប់ អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ពាក់ព័ន្ធ​មិន​ហ៊ាន​ធ្វើ​ការទប់ស្កាត់​និង​បង្ក្រាប​នោះទេ ទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​បទបញ្ជា​តឹងរឹង​ត្រូវតែ​បង្ក្រាប​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ទូទាំង​ប្រទេស​ឲ្យអស់​ក៏ដោយ ។

​ទីតាំង​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ជល់​មាន់​ឆ្នោត​ម៉ូតូ​និង​បៀ​រកា​រ៉ាត់​បើក​លេង​តាម​ប្រព័ន្ធ​អន​ឡាញ​ខុសច្បាប់ ដែល​មិន​អាច​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ពាក់ព័ន្ធ​ខាងលើនេះ គឺ​មាន​ទីតាំង​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ភូមិ​លេខ 1 ហៅ​បឹង​ឈូក ហៅ​ភូមិ​យួន សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​និង​មហាជន​បានឲ្យដឹងថា ទីតាំង​បន​ល្បែងស៊ីសង​ខាងលើនេះ ប្រមូលផ្ដុំ​គ្នា​លេង​ជា​ហូរហែ មិន​ថា​:​ថ្ងៃ​សុក្រ​សៅរ៍​ពោលគឺ 7 ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​គឺ​ចាប់ផ្ដើម​លេង​ពី​ម៉ោង 8:00 ព្រឹក​រហូតដល់​ម៉ោង 12:00 យប់​ពីរ​វេន​ឆ្លាស់គ្នា​និង​មាន​ភ្នាល់​ដាក់​លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ជា​រៀងរាល់ថ្ងៃ ។ នេះ​ក៏​ជា​សារ​របស់​ប្រជាពលរដ្ឋ និង​មហាជន​មួយ​ផង​ដែរ​ជូន លោក គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល លោក ឈឿន សុខចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក សម តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កណ្ដាល លោក ឃឹម សំភារ អភិបាល​នៃ​គណៈ​អភិបាលក្រុង​តាខ្មៅ និង​លោក យី វណ្ណដា អធិការ​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​បើក​ការស្រាវជ្រាវ​ទីតាំង​បន​ល្បែងស៊ីសង​ជល់​មាន់​ឆ្នោត​ឡូតូ និង​បៀ​រកា​រ៉ាត់​ខាងលើនេះ​ផងដែរ ព្រហើន​មិន​ខ្លាច​ច្បាប់​ក៏ដូចជា​ចូលរួម​គោរព​ច្បាប់​ទៅតាម​បទបញ្ជា​របស់​សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ប្រជាពលរដ្ឋ​និង​មហាជន​មាន​ការព្រួយបារម្ភ​ជាខ្លាំង​ខ្លាច​ប្ដី​និង​កូន​ពួកគាត់ បោះបង់​ការងារ​ចោល​នាំគ្នា​មក​លេង​ល្បែងស៊ីសង​ជល់​មាន់​ឆ្នោត​ឡូតូ និង​បៀ​រកា​រ៉ា​ត​តាម​ប្រព័ន្ធ​អន​ឡាញ​ខុស​ច្បាប់​ខាងលើ​នេះ ជាហេតុ​ខ្លាច​កើតមាន​អំពើ​ចោរកម្ម​និង​បទល្មើស​ផ្សេងៗ ដូច​ជា​ចោរលួច​ចោរឆក់​ចោរប្លន់​និង​ចោល​គាស់​ផ្ទះ​និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​វា​ដើម ទើប​ពួកគាត់​បាន​លើកឡើង​ថា ឯណា​ទៅ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ទាំង 7 ចំណុច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ ។​

​អង្គភាព​សារព័ត៌មាន​យើង​ផ្សព្វផ្សាយ​តាម​ប្រជា​ជីវៈ​អ្នកសារព័ត៌មាន​រិះគន់​ក្នុង​ន័យ​ស្ថាបនា មិន​មាន​ចេតនា​ញុះញង់ បំបែកបំបាក់​បុគ្គល​ឬ​ស្ថាប័ន​អង្គភាព​មួយ​ណា​ឡើយ ។ សូម​អរគុណ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ