ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
លោក សួរ អនិកជន​ខ្មែរ​សញ្ជាតិ​អាមេរិក ជា​ថៅកែ​ទីតាំង​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​ខុស​ច្បាប់​ដ៏​ធំ​មួយ នៅ​ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ កំពុងតែ​បើក​ដំណើរការ​លេង​យ៉ាង​គគ្រឹកគគ្រេង​គ្មាន អាជ្ញាធរ​និង​សមត្ថកិច្ច​មិន​បង្គ្រាប​!
Wed,11 May 2022 (Time 09:29 PM)
ដោយ ៖ ​ដោយ ថៃ ប៊ុនរិ​ទ្ឋ​ (ចំនួនអ្នកអាន: 304នាក់)

​ថ្ងៃទី ១១ ខែ​ឧសភា​ឆ្នាំ​២០២២
​ដោយ ថៃ ប៊ុនរិ​ទ្ឋ​
​ភ្នំពេញ ៖ ទីតាំង​បើក​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​មួយកន្លែង ស្ថិត​នៅ​បណ្ដោយ​ផ្លូវ​១៣៩ កែង​១៦៤ ក្នុង​បរិវេណ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កំពុងតែ​បើក​ដំណើរការ​លេង​យ៉ាង​រលូន ហាក់​មិន​រំខាន​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​នោះឡើយ ។​

​បើទោះបីជា​មាន​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកសារព័ត៌មាន​បាន​រាយ​ការណ៍​ជម្រាបជូន​ជា​ព័ត៌មាន ដល់​លោក នេ​ត ស៊ីថុន អធិការ​នគ​បាល​ខណ្ឌ ៧ មករា ក៏ដោយ​ក៏​លោក​អធិការ​នគ​បាល​មិនមាន​ចំណាត់កា​ត​បង្ក្រាប ចំពោះ​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​មួយ​នេះ​នៅឡើយ​ទេ ហាក់​រក្សា​ភាពស្ងាមស្ងាត់ ពាក់ព័ន្ធ​ទៅនឹង​ទីតាំង​ល្បែងស៊ីសង​ខាងលើនេះ ប្រជាពលរដ្ឋ​ជាច្រើន​នៅក្នុង​មូលដ្ឋាន​កំពុងតែ​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​សុខទុក្ខ និង​សុវត្ថិភាព​គាត់ ខណៈ​ដែល​មូលដ្ឋាន​ទាំងមូល​ក្នុង​ខណ្ឌ ៧ មករា​ពោរពេញ​ទៅ​ដោយ​ក្រុម​ញៀន​ល្បែង ដូច​ពាក្យចាស់​ពោល​ថា អ្នកឈ្នះ​មុខខ្លាញ់ អ្នកចាញ់​មុខសេះ ទាល់​តម្រិះ មិន​លួច​ក៏​ប្លន់​សម្លាប់ ។​

​ក្នុងករណី​ល្បែងស៊ីសង​ខាងលើនេះ ប្រជាពលរដ្ឋ​ជាច្រើន​សុំណូមពរ​ដល់​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយក​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជារ​ការឯកភាព​រាជ​ធា​នី និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ សូម​មេត្តា​ចាត់​កម្លាំង​ជំនាញ​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខាងលើ​នេះ​ផង ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ព្រោះ​ល្បែងស៊ីសង​ទាំងនោះ​ជា​ដើមចម​នៃ​ការបង្កបង្កើន​រាល់​បទល្មើស ។​

​ដោយ​កាលពីពេល​ថ្មីៗ​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រីរ​ដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍​ក៏ដូចជា​ដាក់​បទបញ្ជា​ថា ប្រសិនបើ​មាន​ល្បែងស៊ីសង​នៅ​កន្លែង​ណា​អាជ្ញាធរ​នៅ​កន្លែង​នោះ ជា​អ្នកទទួលខុសត្រូវ​។​

​ជុំវិញ​ករណី​បើក​ល្បែងស៊ីសង​នេះ បើ​យោង​តាម​ច្បាប់​នៃ​ការបង្ក្រាប​ល្បែងស៊ីសង​ជំពូក ៣ ទោស​ប​ញ្ញតិ បានចែង ក្នុង​មាត្រា​ទី​៤ ជន​ណា​លេង​ល្បែងស៊ីសង ជន​នោះ​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​មួយ​ម៉ឺន​រៀល​(១០០០០) ដល់​ប្រាំ​ម៉ឺន​រៀល ឬ​ដាក់​គុក​ពី​មួយ​ខែ​ដល់​ដល់​១​ឆ្នាំ ។ មាត្រា ៥ ត្រូវ​ផ្ដន្ទាទោស ពិន័យ​ជា​ប្រាក់​ពី​ប្រាំ​លាន​រៀល (៥០០០០០០) ដល់​ម្ភៃ​លាន​រៀល​(២០០០០០០) និង​ដាក់គុក់​ពី​មួយ​ឆ្នាំ​ដល់​ប្រាំ​ឆ្នាំ ចំពោះ​អ្នក​បើក​កន្លែង​លេងល្បែង អ្នកកាន់កាប់​ល្បែងស៊ីសង អ្នកចាត់ចែង​និង​ភ្នាក់ងារ​ស៊ីសង ។ ក្នុង​ករណី​ពុំ​រាងចាល ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​និង​ដាក់គុក​ខាងលើ​ជា​អតិបរមា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ