ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
​ករណី​ទំនាស់​ដីធ្លី​មួយ​កន្លែង​ស្ថិតនៅ​ភូមិ​ព្រែ​លតា​ព្រហ្ម ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្ត​កណ្តាល យ៉ាង​ក្តៅគគុក ហាក់ដូចជា​ការ​ផ្សំគំនិត​គ្នា​ស៊ី​ឆៅ​នៅ​កណ្តាលថ្ងៃត្រង់​ចែស​តែម្តង​។ តាម​ដំណើររឿង​ត្រូវដង​ត្រូវផ្លែ​គ្នា​នោះ បានឲ្យ​ភ្នាក់ងារ​សារព័ត៌មាន​យើង​បានដឹង​ដូចតទៅ​នេះ
Thu,28 April 2022 (Time 11:33 AM)
ដោយ ៖ (ចំនួនអ្នកអាន: 383នាក់)

ចំពោះ​ជនសង្ស័យ​ជា​មេក្លោង​មាន​ពីរ​នាក់​ដែលជា​អ្នក​រួមគំនិត​គ្នា​ប្រើ​ល្បិចកល​ក្នុង​ការលួចបន្លំ​ធ្វើឯកសារ តាមរយៈ​ការ​ក្លែងក្លាយ​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ចំនួន ២៣០​គ្រួសារ​នៃ​មូលដ្ឋាន​ភូមិ​ឃុំ​ខាងលើ​។
​ជនសង្ស័យ ៖
១. ឈ្មោះ សាន់ សុ​ធន់ ហៅ​ឡូត សុ​ធន់ ភេទ​ប្រុស សញ្ជាតិ​ខ្មែរ កាន់​អត្តសញ្ញាណប័ណ្ណ​លេខ​០២០២០៦៥២៣ នៅ​ភូមិ​ព្រែក​តា​ព្រហ្ម ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្ត​កណ្តាល ។
២. ឈ្មោះ ហា​ច ហាក់ ភេទ​ប្រុស សញ្ជាតិ​ខ្មែរ កាន់​អត្តសញ្ញាណប័ណ្ណ​លេខ​០១១៣០៦៤៥៥ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ ក្នុង​ខណៈ​នោះ​គេ​បាន​ដឹងថា មេក្លោង​ទាំង​ពីរ​រូប​បាន​ឃុបឃិត​ជាមួយ​មេ​ភូមិ​ព្រែក​តា​ព្រហ្ម​ឈ្មោះ នឹម មាន ធ្វើជា​ខ្នងបង្អែក​របស់ខ្លួន​ផង ទើប​ហ៊ាន​ប្រព្រឹត្ត​នូវ​ការលួចបន្លំ ឆ្ពិន​ភ្នែក​ស៊ី​ឆៅ​ឥត​មាន​កោតក្រែង​អ្វី​ទាំងអស់ ក្នុង​ការបង្កើត​ស្នាម​មេដៃ​ក្លែងក្លាយ​យ៉ាងនេះ ។​

​គប្បី​បញ្ជាក់ថា​ទំហំ​ដី​របស់​ប្រជាពលរដ្ឋ​ទាំង ៨​គ្រួសារ​នៃ​ភូមិ​ឃុំ​ខាងលើ​នេះ​មាន​ចំនួន​សរុប ៧៥០០០ ម៉ែត្រក្រឡា ដែល​បាន​កាន់កាប់​ជា​កម្មសិទ្ធិ​ស្របច្បាប់ និង​អាស្រ័យ​ផល​ជា​យូរ​មក​ហើយ ។ ដូចនេះ​ពួកខ្លួន (៨​គ្រួសារ​) មិន​សុខចិត្ត​ឲ្យ​ជន​ណាមកយ​កដី​របស់​គាត់​ជាដាច់ខាត​ជាក់ស្តែង​នៅក្នុង​អង្គប្រជុំ​ប្រជាជន​ក្នុង​ភូមិ​ព្រែក​តា​ព្រហ្ម​គឺ​មាន​ប្រជាពលរដ្ឋ​ចំនួន ១៧០​គ្រួសារ​បាន​គាំទ្រ​ថា​ពិតជា​ដី​របស់​ម្ចាស់​ដើម​ទាំង ៨​គ្រួសារ​ដែល​កំពុង​តវ៉ា​នោះ​មែន ។​

​មាន​ហេតុផល​មួយ​នៅ​ពីក្រោយ​នោះ​គឺ​ជន​ជា​មេក្លោង​ទាំងពីរ​បាន​ផ្សំគំនិត​ខិលខូច​ជាមួយ​លោក​ប្រធាន​ភូមិ​ឈ្មោះ នឹម មាន ដើម្បី​ធ្វើ​យ៉ាងណា​ក្នុងការ​ឆក់​យក​ដី​នោះ​លក់​ឲ្យ​ឯកឧត្តម ភឺន ផល្លា និង​លោកស្រី សាយ សោភា ដែល​ហៅថា​ផ្ទេរសិទ្ធិ​លក់​ចេញ​ស្របច្បាប់​។ យ៉ាន​នេះហើយ​ទើប​ជា​មូលហេតុ​នៃ​ការ​ក្លែងបន្លំ​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ព្រែក​តា​ព្រហ្ម​នោះ ។ ដោយឡែក​ចំពោះ​អាជ្ញាធរ​ឃុំ​កំពង់​អុស និង​អាជ្ញាធរ​ស្រុក​ពញាឮ គេ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ពី​រឿង​ទំនាស់​ដី​ខាងលើ​នេះ​ទេ គឺ​នៅ “​នឹង​ខាងលើ​អង្គើ​ខាងក្រោម​” ប៉ុណ្ណោះ ។​

​ទាក់ទង​និង​បញ្ហា​ឈឺ​ក្នុង​ចិត្ត​នៃ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ទាំង​៨​គ្រួសារ​ខាងលើ​នេះ ហើយ​ដែល​មាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជាមួយ​គា​ជា​សាក្សី​គាំទ្រ​ផង​ន៉បាន​បញ្ជាក់ថា បើ​ខាង​ក្រោម​ស្លាម​ស​សៃ​អស់​ទៅហើយ​គឺ​មានតែ​សង្ឃឹម​នៅ​លើ​សម្តេច​អគ្គមហាសេនា​បតិ​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ពាច​ក្រ​កម្ពុជា​ប៉ុណ្ណោះ​ដើម្បី​មេត្តា​ជួយ​រដោះទុក្ខ​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​ឲ្យ​រួចផុត​ពី​ការ​រំ​លាភ​បំពាន​ដោយ​ម្រោល​យ៉ាង​អយុត្តិធម៌​នេះ ឆ្ពោះទៅ​រក​យុត្តិធម៌​ជា​ស្ថាពរ​ក្នុងសង្គម ។​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ