ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចែក​អាហារ​បំប៉ន ជូន​ដល់ នាយទាហាន​-​នាយទាហានរង និង​ពលទាហាន ចំណុះ​អង្គភាព កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​លើក​ទី​២!
Thu,08 April 2021 (Time 03:47 PM)
ដោយ ៖ ថៃ ប៊ុនរិទ្ធ (ចំនួនអ្នកអាន: 523នាក់)

ដោយ ៖ លោក ថៃ ប៊ុនរិទ្ធ
ទូរទស្សន៍ ធី ស៊ី អិន អនឡាញ
http://tcn-asian.com/
Tel: ០១២៣៩១៩៤៥

​បន្ទាប់​ពី​បាន​ធ្វើ​ការចែកជូន​នូវ ទឹកក្រូច​ដប និង មី ជា​ច្រើន​ពាន់​កេស ដល់​កម្លាំង​ក្រោម​ឱវាទ ជា​អំណោយ​អបអរ​ចូលឆ្នាំថ្មី ម្តង​រួច​កាលពី​ថ្មីៗ​កន្លងមក នា​រសៀល​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចែក​បន្ថែម​ជា​លើក​ទី​២ នូវ​អាហារ​បំប៉ន មាន ម្សៅ​ទឹកដោះគោ និង​ស្ករ​គ្រាប់ ដែលជា​អំណោយ​របស់​សប្បុរសជន ដល់​ប្រធាន​មន្ទីរ និង​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ យក​ទៅ​ចែក​ជូន​បន្ត​ដល់ បងប្អូន​នាយទាហាន​-​នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទៅតាម​ចំនួន​ទ័ព​ដែល​ខ្លួន​គ្រប​គ្រង់​រៀងៗ​ខ្លួន ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ជា​ការបំពេញបន្ថែម​នូវ​ការហូបចុក ឆ្លើយតប​ទៅនឹង ការ​ហត់​នឿយហត់ របស់​កងកម្លាំង ដែល​កំពុង​មមាញឹក ក្នុងការ​បំពេញបេសកកម្ម ការពារ​តាម​គោលដៅ ធ្វើ​ចត្តា​ឡី​ស័ក និង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ ជាពិសេស​មមាញឹក ក្នុង​ការចូលរួម​ត្រួតពិនិត្យ​បម្រាម​គោចរ ពី​ម៉ោង​០៨.០០​យប់ ដល់​ម៉ោង ០៥.០០​ទៀប​ភ្លឺ តាម​សេចក្តីប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ​។​

​ក្នុង​ឱកាស​នេះ​ផងដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល ស្តី​ពី​ការហាមឃាត់​ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍ នៅ​ទូទាំង​ប្រទេស​ជា​បណ្តោះអាសន្ន​ដើម្បី​ទប់ស្កាត់ នូវ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩, ច្បាប់ ស្តីពី​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង អនុក្រឹត្យ​ស្តីពី​វិធានការ​ចត្តា​ឡី​ស័ក ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ កូវី​ដ​-១៩ ព្រមទាំង​បាន​មានប្រសាសន៍​ក្រើនរំលឹក​ម្តង​ហើយ​ម្តងទៀត សូមឲ្យ​កម្លាំង​ទាំងអស់​ព្រមទាំង​ក្រុមគ្រួសារ ត្រូវ​ប្រុងប្រយ័ត្ន ឲ្យបាន​ខ្ពស់​បំផុត និង ចូលរួម​អនុវត្ត​ឲ្យបាន​ម៉ឹងម៉ាត់ នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​វិធានការ​នានា របស់​ក្រសួង​សុខាភិបាល ក្នុង​ការចូលរួម​បង្កា​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ