ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះ​ត្រួតពិនិត្យ កម្លាំង​ឈរជើង​តាម មណ្ឌល​ចត្តា​ឡី​ស័ក និង​មណ្ឌល​សម្រាក​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩
Sun,28 March 2021 (Time 01:25 PM)
ដោយ ៖ ថៃ ប៊ុនរិទ្ធ (ចំនួនអ្នកអាន: 478នាក់)

ដោយ ៖ លោក ថៃ ប៊ុនរិទ្ធ
ទូរទស្សន៍ ធី ស៊ី អិន អនឡាញ
http://tcn-asian.com/
Tel: ០១២៣៩១៩៤៥

​នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​កម្លាំង​ឈរជើង​តាម មណ្ឌល​ចត្តា​ឡី​ស័ក និង​មណ្ឌល​សម្រាក​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩ ចំនួន​០៣​ទីតាំង​ផ្សេងគ្នា គឺ​នៅ​ទីតាំង​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព ទីតាំង​សណ្ឋាគារ The Great Duke អតីត​សណ្ឋាគារ អាំងទ័រ​កុងទីណង់តាល់ និង​ទីតាំង​ដែល​កម្លាំង​អាវុធហត្ថ​ឈរជើង​ត្រៀម​អន្តរាគមន៍ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​បាន​ចុះ​ត្រួតពិនិត្យ​ជំរុំ​ជម្រក​ដែល​ដំឡើង​ត្រៀម​ទុក​សម្រាប់​កម្លាំង​ឈរជើង​នៅ​ទីនោះ បាន​ស្នាក់នៅ​ដើម្បី​ធ្វើ​ការផ្លាស់​វេន​គ្នា​ប្រចាំការ​២៤​ម៉ោង លើ ២៤​ម៉ោង ដោយ​ចែក​ជា​បី​វេន​ការពារ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​បង្ការ ទប់ស្កាត់ ចំពោះ​អ្នក​ចង់​គេចវេស​មិន​ព្រម​ធ្វើ​ចត្តា​ឡី​ស័ក ឬ​រត់គេច​ចេញពី​កន្លែង​ព្យាបាល និង​ត្រួតពិនិត្យ​រាល់ អាហារ រឺ សម្ភារៈ ផ្សេងៗ របស់​សាច់ញាតិ​ដែល​បាន​ផ្ញើ​ដល់​អ្នកជំងឺ ផងដែរ​។

​ក្នុង​ពេល​ចុះ​ត្រួតពិនិត្យ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ក្រើនរំលឹក​ដល់​កម្លាំង​ឈរជើង​ទាំងអស់ឲ្យ​មាន​ការប្រុ​ង​ប្រយ័ត្ន​ខ្ពស់​បំផុត​ក្នុង​ពេល​បំពេញការងារ ក៏ដូចជា​ចុះ​ប្រតិបត្តិការ​បង្ក្រាប បុគ្គល​ព្យាយាម​គេចវេស ពី​កន្លែង​ធ្វើ​ចត្តា​ឡី​ស័ក និង កន្លែង​សម្រាក​ព្យាបាល ព្រមទាំង មិន​ព្រម​ស្តាប់​បង្គាប់​គ្រូពេទ្យ ជាដើម ទាំងនេះ​ជា​បញ្ហា​ប្រឈម​ខ្ពស់ ដែល​ទាមទារ​ឲ្យមាន​ការហ្វឹកហ្វឺន​ត្រៀមលក្ខ​ណៈ​ទុកជាមុន ដើម្បី​អនុវត្ត​ការងារ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​កាយវិកា​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាពេលនេះ គឺ​ជា​គុណធម៌​មួយ​របស់​មេ​បញ្ជាការ ដែល​តែងតែ​យកចិត្ត ទុកដាក់ ឈឺឆ្អាល​ពី​ទុក្ខ​ធុរៈ និង​លើកទឹកចិត្ត​ចំពោះ​កូនចៅ​ក្រោម​ឱវាទ​គ្រប់ៗ​គ្នា​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ