ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
​ល្បែងស៊ីសង​នៅ​តែ​កើតឡើង​ពេញបន្ទុក​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​សង្គម​
Sat,06 February 2021 (Time 07:42 PM)
ដោយ ៖ TCN-ASIAN (ចំនួនអ្នកអាន: 442នាក់)

កណ្តាល​, ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ​២០២១ (​ម៉ោង 2:30)
​ដោយ​៖ ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ដា ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា មកដល់​ពេល​នេះ​ឈ្មោះ លឹម និង​ឈ្មោះ ហេង ម្ចាស់​កាស៊ីណូ នៅ​ច្រក​ដា ហៅ​ច្រក​ដូង​៧​ដើម នៅ​តែ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​បញ្ជល់មាន់ បៀ​អាប៉ោង យូគី យ៉ាង​ពពាក់ពពូន​ជា​រៀងរាល់ថ្ងៃ​។

​សេចក្តីរាយការណ៍​បានឲ្យដឹង​ទៀត​ថា លោក ប៉ែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ មិន​ចាត់វិធានការ​ទប់ស្កាត់​ករណី​ឈ្មោះ លឹម និង​ឈ្មោះ ហេង ម្ចាស់​កាស៊ីណូ​យីហោ​៦៩ ដែល​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​ទាំង​បំពាន​ច្បាប់​នោះទេ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​ព្រោះ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​នគរបាល​ខេត្ត​ត្បូងឃ្មុំ បណ្តោយ​ឲ្យឈ្មោះ លឹម និង​ឈ្មោះ ហេង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ទៀត​ថា ក្នុង​មួយ​ថ្ងៃៗ​មាន​ពលរដ្ឋ​ខ្មែរ​រាប់រយ​រាប់ពាន់នាក់​ចូល​ទៅ​លេង​ល្បែង​បញ្ជល់មាន់ បៀ​អាប៉ោង យូគី នៅ​ក្នុង​កាស៊ីណូ​យីហោ​៦៩ ច្រក​ដា ហៅ​ច្រក​ដូង​៧​ដើម ដោយ​មិន​ខ្លាច​ឆ្លង​ជំងឺ​កូវី​ដ​-១៩ នោះទេ​។ សេចក្តីរាយការណ៍​ខ្លះ​បង្ហើប​ឲ្យដឹងថា មាន​មន្ត្រី​ធំៗ​មួយចំនួន​ក្នុង​ខេត្ត​ត្បូងឃ្មុំ ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មោះ លឹម និង​ឈ្មោះ ហេង ម្ចាស់​កាស៊ីណូ​យីហោ​៦៩ ទើប​បណ្តោយ​ឲ្យ​បុគ្គល​២​នាក់​នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ជាក់ស្តែង​លោក វ៉ា សារិទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​លោក ប៉ែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យឈ្មោះ លឹម និង​ឈ្មោះ ហេង ម្ចាស់​កាស៊ីណូ​យីហោ​៦៩ បំពាន​ច្បាប់​តាម​អំពើ​ចិត្ត​។​

​បើតាម​សេចក្តីរាយការណ៍​ការកត់សម្គាល់​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដា ស្រុក​មេមត់ បានឲ្យដឹងថា ដោយសារ​ឈ្មោះ លឹម និង​ឈ្មោះ ហេង ម្ចាស់​កាស៊ីណូ​យីហោ​៦៩ បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​យ៉ាង​ពពាក់ពពូន​នោះ​ហើយ​ទើប​បច្ចុប្បន្ន​ក្នុង​ឃុំ​ដា កើតមាន​អំពើ​ចោរកម្ម​និង​បទល្មើស​ផ្សេងៗ​គួរ​ឲ្យ​ភ័យខ្លាច​។
​ហេតុ​នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​ទេ ព្រោះ​ឈ្មោះ លឹម និង​ឈ្មោះ ហេង ម្ចាស់​កាស៊ីណូ​យីហោ​៦៩ នៅ​តែ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​យ៉ាង​ពពាក់ពពូន​។

​រីឯ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ត្បូងឃ្មុំ មិន​ខ្វល់​ពី​ការបង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យស្រប​ទៅ​តាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះ​ទេ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ