ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
មន្ត្រីជំនាញ ណែនាំដល់ប្រជាពលរដ្ឋស្វែងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានច្បាស់ ដើម្បីចៀសផុតពីការពិន័យអន្តរការណ៍
Tue,05 May 2020 (Time 03:41 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 362នាក់)

រាជធានីភ្នំពេញ ៖ មន្ត្រីជំនាញ ណែនាំដល់ប្រជាពលរដ្ឋស្វែងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានច្បាស់ ដើម្បីចៀសផុតពីការពិន័យអន្តរការណ៍ ក៏ដូចជារង់ចាំតែរិះគន់លើសមត្ថកិច្ចក្នុងពេលអនុវត្ត តាមផ្លូវច្បាប់ជាធរមាន។

លោកស្រី ម៉ែន ច័ន្ទសុកុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មានប្រសាសន៍ថា ការអាន ឬស្តាប់ពីការអប់រំច្បាប់ជាជម្រើសតែមួយគត់ ដែលជួយឲ្យប្រជាពលរដ្ឋជៀសផុតពីការប្រព្រឹត្តល្មើសនានា​ៗ​ក្នុងការបើកបរយានយន្ត។
ថ្លែងតាមរយៈបណ្តាញទំនាក់ទំនងតេឡេក្រាមនៅថ្ងៃទី៥ ខែឧសភានេះ លោកស្រី បានបញ្ជាក់ថា ប្រជាពលរដ្ឋគ្រប់គ្នា ត្រូវតែចេះនូវចំណុចសំខាន់ៗនៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដូចជា៖ កាតព្វកិច្ចត្រូវតែមានបណ្ណបើកបរតាមប្រភេទយា​ន​យន្ត លក្ខខណ្ឌនៃលក្ខណៈបច្ចេកទេសយានយន្ត ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ សិទ្ធិអាទិភាពចរាចរណ៍ ល្បឿ​នកំណត់នៃការបើកបរនៅលើដងផ្លូវ ជាដើម។
លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានគាំទ្រ និងលើកទឹកចិត្តដល់ប្រជាពល​រដ្ឋ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្រ្តីនគរបាលចរាចរណ៍ សិក្សាស្វែងយល់បន្ថែម ព្រមទាំងជួយផ្សព្វផ្សាយបន្តអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យថ្មី ដែលកំពុងអនុវត្តយ៉ាងតឹងរឹងក្នុងពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ ក៏ស្នើដល់ប្រព័ន្ធផ្សព្វផ្សាយបង្កើតកម្មវិធី ឬធ្វើកិច្ចសម្ភាសន៍ជាមួយតំណាងស្ថាប័ននគរបាលចរាចរណ៍ឲ្យបានច្រើន និងញឹកញាប់នៅក្នុងអំឡុងពេល៨សប្តាហ៍ដំបូងនៃការអនុវត្តច្បាប់ ដើម្បីផ្តល់ឱកាសដល់ស្ថាប័ននគរបាលចរាចរណ៍ធ្វើការបំភ្លឺ បញ្ជាក់ និងផ្តល់មតិត្រឡប់ចំពោះប្រតិកម្ម សំណួរ និងសំណូមពរនានារបស់ប្រជាពលរដ្ឋអំពីការអនុវត្តច្បាប់ ដើម្បីឲ្យមានប្រសិទ្ធភាព។
រាជរដ្ឋាភិបាលកម្ពុជា បានរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យថ្មីលេខពី៣៩ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ខែឧសភានេះតទៅ ដោយការបង្កើនប្រាក់ពិន័យទៅលើអ្នកបើកបរយានយន្តដែលល្មើសច្បាប់ដូចជា៖ អ្នកជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព បើកបរនិយាយទូរស័ព្ទ បើកបរក្នុងស្ថានភាពស្រវឹង បើកបរលើសល្បឿនកំណត់ បើកបរមិនគោរពស្លាកសញ្ញាចរាចរណ៍ ជាដើម។
យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គិតចាប់ពីទី១ ដល់ថ្ងៃទី៤ ខែឧសភានេះ សមត្ថកិច្ចបានហៅឃាត់ និងផាកពិន័យយានយន្តបើកបរល្មើសនឹងច្បាប់សរុបជាង១ម៉ឺមគ្រឿង ក្នុងនោះមានម៉ូតូចំនួន៧.៨៩៨គ្រឿង និងរថយន្ត២.២៩៥ គ្រឿង៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ