ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
ទីតាំងល្បែងជល់មាន់អនឡាញនិងអាប៉ោង នៅភូមិត្រពាំងលើក ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវដ៏ធំមួយកន្លែងគ្មានសមត្តកិច្ចបង្ក្រាបឡើយ
Mon,04 May 2020 (Time 03:16 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 427នាក់)

ខេត្តតាកែវ ៖ ទីតាំងល្បែងជល់មាន់អនឡាញនិងអាប៉ោង លេងភ្នាល់ចាញ់ឈ្នះខ្ទង់ចាប់ពីរាប់ពាន់ដល់ម៉ឺនដុល្លារ នៅភូមិត្រពាំងលើក ឃុំ​ក​ណ្តឹ​ង ស្រុកបាទី ខេត្តតាកែវដ៏ធំមួយកន្លែង គ្មានសមត្តកិច្ចបង្ក្រាបឡើយ។

ជាក់​ស្ដែង ទីតាំងល្បែងជល់​មា​​​​ន់អនឡាញនិងអាប៉ោងដ៏ធំមួយកន្លែងនេះ បានធ្វើការបើកលេងជាយូរណាស់ មកហើ​យ តែ​​គ្មានអាជ្ញាធរ និង សមត្ថ​កិ​​​ច្ចនៅក្នុងមូលដ្ឋានណា ចុះធ្វើការបង្ក្រាបឡើយ បណ្ដោយឲ្យក្រុមអ្នកញៀនល្បែងរាប់រយ​អ្ន​កទាំងនោះ បើកលេងយ៉ាងអ​នា​ធិបតេយ្យ មានមនុស្សចូលទៅលេងជាច្រើនរាប់រយនាក់ លាន់ឮសម្លេងកងរំពងហ៊ោកញ្ជ្រៀវ ផ្អើលអស់អ្នកភូមិអ្នកស្រុ​ក​នៅទីនោះ ដោយមិនគិតពី ភាពអសន្តិសុខ និង សុវត្ថិភាពនៅក្នុងភូមិឃុំឡើយ។

 ប្រជាពលរដ្ឋជាច្រើននៅទីនោះ សូមធ្វើ​កា​រអំពាវនាវទៅដល់ ឯកឧត្ដម អភិបាលអភិបាលខេត្ត និងឯកឧត្ដមស្នងការខេត្តតាកែវ  សូមឯកឧត្ដមមានចំណា​ត់​ការណ៍ ចំពោះមន្ត្រីក្រោមឱវាទ ឲ្យធ្វើការចុះចាប់បង្ក្រាប ទីតាំងល្បែងជល់មា​ន់​អ​ន​ឡាញ និងអាប៉ោងដ៏ធំមួយកន្លែងនេះផងទាន ដើម្បីជៀសវាងនូវករណីអំពើចោរកម្ម និង ភាពអសន្តិសុខនៅក្នុងភូ​មិ​ឃុំ​ ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ