ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
ប្រជាពលរដ្ឋក្នុងខេត្តឧត្តមានជ័យនឹងអត់ការងារធ្វើ ក្រោយលោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទ បើកដៃរឲ្យក្រុមហ៊ុន លឹម ស៊ីវមី ក្ដោបក្ដាប់លើទីផ្សារ
Sat,02 May 2020 (Time 02:28 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 439នាក់)

(ខេត្តឧត្ដរមានជ័យ) ៖ ប្រជាពលរដ្ឋជាច្រើននាក់ក្នុងខេត្តឧត្តមានជ័យ កំពុងផ្ទុះការតវ៉ាយ៉ាងខ្លាំង ក្រោយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានបើកដៃរឲ្យក្រុមហ៊ុន លឹម ស៊ីវម៉ី ក្ដោបក្ដាប់សេដ្ឋកិច្ចទីផ្សារក្នុងការនាំចូលសត្វជ្រូកចូលក្នុងប្រទេសកម្ពុជា ហើយបិទក្រុមហ៊ុនដ៏ទៃទៀត មិនឲ្យបន្តអាជ្ញាប័ណ្ណក្នុងការដឹកជញ្ជូនសត្វជ្រូកមកផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា។

តាមប្រភពពីប្រជាពលរដ្ឋ បានលើកឡើងថា ប្រសិនបើលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទផ្ដល់អាជ្ញាប័ណ្ណឬលិខិតអនុញ្ញាត អោយក្រុមហ៊ុន លឹម ស៊ីវម៉ី ក្ដោបសេដ្ឋកិច្ចទីផ្សារក្នុងការដឹកជញ្ជូនសត្វជ្រូករស់មកផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជាផ្ដាច់មុខ ឯក្រុមហ៊ុនផ្សេងទៀត អត់មានបន្តអាជ្ញាប័ណ្ណ ឬលិខិតអាជីវកម្មនោះទេ។

ប្រជាពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យជាច្រើននាក់នឹងប្រឈមអត់ការងារធ្វើ ហើយចំណាក់ស្រុកកាន់តែច្រើន ព្រោះសព្វថ្ងៃក្រុមហ៊ុន លឹម ស៊ីវម៉ី គឺប្រើប្រាស់សុទ្ធតែបច្ចេកវិជ្ជា សំភារៈទំនើបក្នុងការលើកដាក់សត្វជ្រូកឡើងរថយន្ត មិនប្រើកម្លាំងកម្មករច្រើននោះទេ។ នេះជាមូលហេតុ ដែលធ្វើឲ្យកម្មករលីសែង ដែលប្រើប្រាស់ដោយកម្លាំងត្រូវចាក់ចេញឃ្លាតឆ្ងាយពីប្រពន្ធកូនស្រុកកំណើតនិងស្វែងរកការងារធ្វើនៅឯប្រទេសជិតខាង។

ពលរដ្ឋរស់នៅខេត្តឧត្ដរមានជ័យសុំសូមណូមពរដល់លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តមានជ័យ និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រម៉ាញ់ និងនេសាទ មេត្តាយោគយល់ និងបន្តអោយក្រុមហ៊ុនផ្សេងទៀត អាចដំណើរដូចដើមផងទាន បើពុំដូច្នោះទេ ពួកគាត់នឹងប្រឈមអត់ការងារធ្វើ ព្រោះសព្វថ្ងៃពិបាករកការងារធ្វើណាស់ តាំងពីផ្ទុះជំងឺ (កូវីដ១៩)៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ