ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
ក្រសួងសាធារណការ បើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេស ធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវជា​តិ​​​​​លេ​ខ២២ ដល់មន្ត្រីវិស្វករវ័យក្មេង ដើម្បីបង្កើនការយល់ដឹងចំណេះដឹងថ្មីៗ
Wed,29 April 2020 (Time 03:41 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 213នាក់)

ក្រសួងសាធារណការ និងដឹកជញ្ជូន បើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេស គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវជាតិ​លេ​​​ខ២២ ដល់មន្ត្រីវិស្វករវ័យក្មេង ដើម្បីបង្កើនការយល់ដឹងចំណេះដឹងថ្មីៗក្នុងការចុះសម្របសម្រួល និងពិនិត្យលក្ខណៈប​ច្ចេកទេ​ស​ ។
ឯកឧត្ដម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា វគ្គបណ្ដុះប​ណ្ដា​​​លបច្ចេកទេ​ស​​​​​សម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដល់មន្ត្រីវិស្វករវ័យក្មេង នៅថ្ងៃទី​២​៩​ ខែមេសានេះ រៀបចំឡើងក្នុ​ង​គោលបំណងបំពាក់បំប៉នចំណេះដឹងថ្មីៗបន្ថែមទៀតដល់មន្ត្រីទាំងនោះ តាមរយៈការផ្តល់បទប​ង្ហា​​​​​​​​ញពីវាគ្មិនអន្តរជាតិដែលមានបទពិសោធន៍យូ​រឆ្នាំ ជាវេទិកាសម្រាប់ការសួរដេញដោលនូវរាល់ចម្ងល់ទាំងឡាយដែលធ្លាប់បា​ន​ជួ​ប​ប្រទះ ខណៈពេលអនុវត្តជាក់ស្ដែងសំដៅធានាបាននូវទំ​នុ​កចិត្តខ្ពស់ក្នុងការអនុវត្តការងារប្រចាំថ្ងៃ។ឯកឧត្ដម បន្តថា គ​ម្រោ​​​ងមួយមានដំណើរការល្អ ឬមិនល្អ មិនមែនអាស្រ័យលើក្រុមហ៊ុនម៉ៅការ តែប៉ុណ្ណោះទេ ប៉ុន្តែវាអាស្រ័យលើម្ចាស់គម្រោង (អង្គភាពគ្រប់គ្រង និងអង្គភាពអនុវត្តគម្រោង) និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ដែលជាកត្តាដ៏សំខាន់ក្នុងការសម្របសម្រួល និង​ស​ហការជាមួយក្រុមហ៊ុនម៉ៅការយ៉ាងជិតស្និទ្ធ ដើម្បីឱ្យគម្រោងមានដំណើររលូន និងមានគុណភាពខ្ពស់។ឯកឧត្ដម សង្ឃឹមយ៉ាង​មុ​ត​មាំថា វគ្គបណ្ដុះបណ្ដាលនេះនឹងផ្ដល់ចំណេះដឹងដ៏មានតម្លៃក្នុងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រីវិស្វករ ដែលជា​ស​ស​​​រស្ដម្ភ និងជាទំពាំងស្នងឫស្សីប្រកបដោយសក្ដានុពលរបស់ប្រទេសជាតិ។

ឯកឧត្ដម បានផ្ដាំផ្ញើឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ការពន្យល់ពីអ្នកជំនាញ ព្រមទាំងលើកទឹកចិត្តឱ្យចូលរួមជាមតិយោបល់ សួរដេញដោលឱ្យបានផុលផុស ដើម្បីស្រាយចម្ងល់សំដៅទទួលបានចំណេះដឹងជាក់លាក់ ដើម្បីបម្រើនិងអ​ភិ​​​​​វឌ្ឍប្រទេសជាតិរបស់យើង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ