ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
បន​ល្បែង​សង្វៀន​ជល់​មាន់ វង់​អាប៉ោង យូគី ស៊ីសង​កើតឡើង​ពេញបន្ទុក​ក្នុង​ក្រុង​បាន​លុង ខេត្ត​រតនគិរី ធ្វើឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ពី​បញ្ហា​អស​ន្តិ​សុខ​សង្គម​
Sat,21 November 2020 (Time 02:52 PM)
ដោយ ៖ ថៃ ប៊ុន​រិទ្ធ (ចំនួនអ្នកអាន: 319នាក់)

សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅក្នុង​សង្កាត់​យក្ខ​ឡោម និង​សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​មូលដ្ឋាន​ពួកគាត់​ជា​បន្ទាន់​។ ដោយហេតុ​ថា លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោក យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី មិន​ចាត់​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ដែល​កើតឡើង​យ៉ាង​គំហុក​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ​លោក ថង សាវុន និង​លោក យិន ចំណាន បណ្តោយ​ឲ្យ​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត មិន​ខ្វល់​ពី​ការភ័យខ្លាច​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​។​

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ភ្នំ​ធំ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង បានឲ្យដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​សង្វៀន​បញ្ជល់មាន់​និង​វង់​អាប៉ោង​យូគី​ទ្រង់ទ្រាយ​ធំ​បើក​ដំណើរការ​យ៉ាង​រលូន ព្រោះ​សមត្ថកិច្ច​នគរបាល​សង្កាត់​យក្ខ​ឡោម និង​អធិការ​នគរបាល​ក្រុង​បាន​លុង មិន​ចាត់​វិធានការ​បង្ក្រាប​ឡើយ​។

ចំណែក​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​បឹង​កន្សែង សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ក៏​បានឲ្យ​ដឹង​ដែរថា ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​សង្វៀន​បញ្ជល់មាន់​និង​វង់​អាប៉ោង​យូគី​បើក​លេង​តាម​អំពើ​ចិត្ត ហើយ​មាន​អ្នកចូលរួម​លេង​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ​។

ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា បើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ទេ​នោះ​គឺ​ល្បែងស៊ីសង​ខុសច្បាប់​មិន​អាច​ប្រព្រឹត្ត​យ៉ាង​ពេញបន្ទុក​បានឡើយ​។​

សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ឡា​បាន​សៀក និង​សង្កាត់​យក្ខ​ឡោម បានឲ្យដឹងថា ដោយសារ​ល្បែងស៊ីសង​ខុសច្បាប់​នោះ​ហើយ​ទើប​បច្ចុប្បន្ន​ក្នុង​មូលដ្ឋាន​ពួក​គាត់​កើត​មាន​អំពើ​ចោរកម្ម​និង​បទល្មើស​ផ្សេងៗ​គួរ​ឲ្យ​ភ័យខ្លាច ចំណែក​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​សម្ងំ​ស្ងាត់ឈឹង​។
ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ឡា​បាន​សៀក បានឲ្យដឹងថា សង្វៀន​បញ្ជល់មាន់​និង​វង់​អាប៉ោង​យូគី ក្នុង​ភូមិ​បឹង​កន្សែង​បិទ​បានតែ​៣​ថ្ងៃ ក៏​បើក​ដំណើរការ​ឡើងវិញ​យ៉ាង​រលូន​ហើយ​មាន​អ្នក​ចូល​លេង​ច្រើន​ជាង​មុន​ទៅ​ទៀត​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​អំពី​បញ្ហា​នេះ​ហើយ​មិន​គួរ​មើលរំលង​ភាព​អសកម្ម​របស់លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោក យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី នោះទេ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ