ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​សំណេះសំណាល ជាមួយ​យោធិន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សោធន​និវត្តន៍​
Thu,29 October 2020 (Time 09:19 AM)
ដោយ ៖ ថៃ ប៊ុនរិទ្ធ (ចំនួនអ្នកអាន: 242នាក់)

ភ្នំពេញ​៖ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល បំពាក់​ឋានន្តរសក្តិ គ្រឿង​ឥស្សរិយយស ជូន​យោធិន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សោធន​និវត្តន៍ និង ពិកា ឆ្នាំ​២០២០ ចំនួន​៣៣​នាក់​។

​ពិធី​នេះ​ធ្វើឡើង​នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២០​។ បន្ទាប់ពី​ពិធី​បំពាក់​ឋានន្តរសក្តិ និង គ្រឿង​ឥស្សរិយយស​រួចមក លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ដឹកនាំ យោធិន​ដែល​ចូលនិវត្តន៍​ទាំង ៣៣​រូប ចូលរួម​ប្រជុំ​ពី​ចម្ងាយ​តាមរយៈ​ប្រព័ន្ធ Video Conference ព្រម​គ្នា​ជាមួយ យោធិន សោធន​និវត្តន៍ ឆ្នាំ​២០២០​ទូទាំង​២៥ រាជធានី​-​ខេត្ត ដើម្បី​ស្តាប់​ប្រសាសន៍​សំណេះសំណាល​របស់ លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។​

​ក្រោយ​បញ្ចប់ កម្មវិធី លោក ឧត្តមសេនីយ៍ ក៏​មាន​អំណោយ​មួយចំនួន​ប្រគល់ជូន យោធិន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សោធន​និវត្តន៍ និង ពិកា ឆ្នាំ​២០២០ ទាំង​៣៣​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន ថវិកា​៥០​ម៉ឺន​រៀល ភេសជ្ជៈ​៤​កេះ និង​មី​០២​កេះ ផងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ