ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​ជាមួយ សប្បុរសជន​០២​ក្រុម ចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ ក្នុង​ខណ្ឌ​ដង្កោ​!
Wed,28 October 2020 (Time 09:25 AM)
ដោយ ៖ ថៃ ប៊ុនរិទ្ធ (ចំនួនអ្នកអាន: 182នាក់)

​បើទោះបីជា​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ក្នុង​ខណ្ឌ​ដង្កោ បា​នស្រក​ចុះ​ខ្លះ​ក៏ដោយ តែ អាវុធហត្ថ​រាជធានី​ភ្នំពេញ នៅតែ​បន្ត​ត្រៀម​ជួយសង្គ្រោះ និង​បម្រើ​ពលរដ្ឋ នៅតាម​តំបន់​លិច​ទឹក​គ្រប់​គោលដៅ​ដដែល ព្រម​ជាមួយ​គ្នា​នោះ នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០​នេះ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចូលរួម​ជួយ​លើក​ដាក់​លីសែង​និង រៀបចំ​អំណោយ​របស់​សប្បុរសជន ០២​ក្រុម ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ ២​គោលដៅ សរុប​ស្មើនឹង ៧៦០​គ្រួសារ ក្នុងនោះ​រួមមាន​៖

1- សប្បុរសជន​ក្រុមទី​១ ដឹកនាំ​ដោយ​ព្រះ​ភិក្ខុ​វជិរ​ប្បេ​ញ្ញោ គូ សុភាព លោក​ឧកញ៉ា អ៊ឹង លី​ហេង ទីប្រឹក្សា​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន លោកជំទាវ តាំង ហ្គិ​ចលៀង លោក​ឧកញ៉ា ឡេង ហ៊ាន និង​លោកជំទាវ បាន​នាំយក​អំណោយ​ចែក​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ចំនួន​៥០០ គ្រួសារ ស្ថិតនៅ សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយ​មាន​ការអញ្ជើញ​ចូលរួម ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខណ្ឌ​ដង្កោ និង លោកស្រី គឹម ញឹប អភិបាល​ខណ្ឌ​ដង្កោ ព្រមទាំង​ក្រុម​ការងារ​ជាច្រើន​ទៀត​។​

2- សប្បុរសជន​ក្រុមទី​២ ដឹកនាំ​ដោយ ឯកឧត្តម ណុប ចាន់ណា​រិន្ទ រដ្ឋលេខាធិការ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង តំណាង​ក្រុមហ៊ុន​បុរី អិល ជេ ចំនួន​១៨​រូប បាន​នាំយក​អំណោយ​សប្បុរស របស់ ក្រុមហ៊ុន​បុរី អិល ជេ (LJ) មក​ចែក​ជូន​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​២៦០​គ្រួសារ ស្ថិតក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​មាន​ការអញ្ជើញ​ចូលរួម ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​, លោក ម៉ៃ ម៉ុន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដង្កោ​, លោកស្រី គឹម ញឹប ព្រមទាំង​ក្រុម​ការងារ​ជាច្រើនរូប​ទៀត​ផង​ដែរ​។

​សកម្មភាព​មនុស្សធម៌​នេះ គឺជា​យុទ្ធនាការ​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​ប្រជាជន​រងគ្រោះ​ដោយសារ​ទឹកជំនន់ ដែល​តម្រូវឲ្យ​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ ដោយ​រាប់​ទាំង​វិស័យ​ឯកជន​ផង​នោះ បាន​ចូលរួមឧ​ត្ថ​ម្ភជួយ​ដល់​ពលរដ្ឋ​ខ្មែរ នៅតាម​មូលដ្ឋាន​ទូទាំង​ប្រទេស ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​គោលដៅ​តែមួយ គឺ​សង្គ្រោះ ការពារ​ពលរដ្ឋ ដោយ​មិន​ទុក​ឲ្យ​រង​គ្រោះ ឬ​ខ្វះ​ស្បៀងអាហារ ថ្នាំសង្កូវ​ដោយ​យើង​មិន​បានដឹង​នោះឡើយ ហើយ​កន្លងមក ថ្នាក់ដឹកនាំ តាំងពី​ថ្នាក់​ជាតិ រហូតដល់​ថ្នាក់​មូលដ្ឋាន សមត្ថកិច្ច​ចម្រុះ​គ្រប់​ស្ថាប័ន រួមមាន កងរាជអាវុធហត្ថ កង​នគរបាល កង​អង្គរក្ស​, កងទ័ពជើងទឹក​, កងពល​តូច​ថ្មើរជើង​លេខ​៧០, កងពល​តូច​ដឹកជញ្ជូន​លេខ​៩៩ ក៏ដូចជា​កងយោធពល​ខេមរភូមិន្ទ ដ៏ទៃទៀត ព្រមទាំង​សប្បុរសជន ជាច្រើន បានរួម​គ្នា​ជួយ​សង្គ្រោះ ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ទាំងអស់ បាន​ទៅ​រស់នៅ​ទីទួល​សុវត្ថិភាព និង​បាន​ចែក​ស្បៀង​សម្រាប់​បរិភោគ​បាន​គ្រប់ៗ​គ្នា​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ