ថ្ងៃអង្គារ៍ ទី២៤ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​០៣​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​
Mon,26 October 2020 (Time 12:59 PM)
ដោយ ៖ ថៃ ប៊ុនរិទ្ធ (ចំនួនអ្នកអាន: 54នាក់)

ភ្នំពេញ​ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​០៣​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ បន្ទាប់​ពី​បង្ក្រាប​បាន​ជា​បន្តបន្ទាប់​។

​ជនសង្ស័យ​ទាំង​០៣​មានឈ្មោះ ៖
១- ឈ្មោះ គីម ហ័​រ ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត នៅ​ភូមិ​ស្លា ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ​។​
២-​ឈ្មោះ សាន រី​ឆាត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត នៅ​រាជធានី​ភ្នំពេញ​។​
៣-​ឈ្មោះ ឡុង ភក្តី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​តុទូ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៨​ផ្លូវ​១០៣ ភូមិ​៤​ក្រុម​២៥ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន មាន​ស្រុកកំណើត នៅ​ស្រុក​ត្រាំកក់ ខេត្ត​កំពត​។​

​ចាប់​យក​វត្ថុតាង​សរុប​រួម​មាន ៖
-​ក្រាម​ពណ៌​ស​ថ្លា ចំនួន​០៣​កញ្ចប់ (២​កញ្ចប់​ធំ​ល្មម និង ធំ​១​កញ្ចប់​)
-​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​
-​សម្ភារៈ​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួន​

​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា ប្រតិបត្តិការ​បង្ក្រាប​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ ដោយ​កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ទួលគោក ក្នុងនោះ ឃាត់ខ្លួន​បាន​ជនសង្ស័យ​០២​នាក់ ស្រី​០១​នាក់ នៅ​ចំណុច​ផ្លូវ​១៦០ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌ​ទួលគោក បន្ទាប់មក​នៅ​វេលា​ម៉ោង​១១​និង​៤៥​នាទី ថ្ងៃ​ដដែល បន្ត​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​នៅ​ចំណុច បន្ទប់​ជួល​លេខ​៨ ផ្ទះ​លេខ​៤៨ ផ្លូវ​១០៣ ភូមិ​៤ ក្រុម​២៥ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន តាម​ការចង្អុលបង្ហាញ​ពី​ជនសង្ស័យ​ឈ្មោះ គីម ហ័​រ ដោយ​មាន​ការចូលរួម​សហការ​ពី​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន​ផងដែរ​៕
#PhnomPenhGRK

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ