ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
លោក ពិន តន បើក​បន​ល្បែង​សង្វៀន​បញ្ជល់មាន់​និង​វង់​អាប៉ោង​យូគី​នៅ​ចំណុច​ ​ភ្នំ​អូរ​ត្រាវ​ពេញបន្ទុក​ជា​ប្រភព​ចំណូល​របស់​លោក ថង សាវ៉ុន អភិបាលខេត្ត​រតនៈគិរី​ ​និង​លោក យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនៈគីរី
Sat,24 October 2020 (Time 08:36 PM)
ដោយ ៖ ថៃ ប៊ុន​រិទ្ធិ​ (ចំនួនអ្នកអាន: 560នាក់)

ខេត្ត​កណ្តាល​, ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០
​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា ក្នុង​មួយ​ថ្ងៃៗ មាន​អ្នក​ជិះ​ម៉ូតូ​រាប់រយ គ្រឿង និង​ជិះ​រថយន្ត ទំនើបៗ រាប់​សិន គ្រឿង ចូល​ទៅ​លេង​ល្បែង​បញ្ជល់មាន់ អាប៉ោង​និង​យូគី នៅ​ចំណុច​ភ្នំ​អូរ​ត្រាវ ក្រុ ង​បាន​លុង យ៉ាង​ព ពាក់​ពពូន គ្មាន​ខ្លាច​ឆ្ល ង​ជំងឺ​កូវី​ដ -១៩ នោះទេ​។

​ចំណែក អធិការ​នគរបាល​ក្រុង​បាន​លុង ក៏​ដូចជា​អភិបាល​ក្រុង​បាន​លុង និង​លោក យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី បណ្តោយ​ឲ្យឈ្មោះ ពិន តន បើក​ល្បែងស៊ីសង​ខុស​ច្បាប់​យ៉ាង​សុខ​ស្រួល ។ ដូច្នេះហើ យ​ទើប​ប្រជាពលរដ្ឋ​ក្នុ ង​ក្រុង​បាន​លុង ខេត្ត​រតនគិរី អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​ក្រុង​បាន​លុង ប្រកបដោយ​ប្រសិទ្ធភាព​។​

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង ខេត្ត​រតនគិរី បានឲ្យដឹង​ថា​សង្វៀនប​ញ្ជ​ល់​មាន់ ក៏ដូចជា​វង់​អាប៉ោង និង​យូគី ទ្រង់ ទ្រាយ​ធំ​នៅ ចំណុច​ចម្ការកៅស៊ូ ភ្នំ​អូរ​ត្រាវ ក្រុង​បាន​លុង នៅតែ​ដំណើរការ​យ៉ាង​ពេញបន្ទុក ព្រោះ​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធ រ​មិន​ចាត់ វិធានការ​បង្ក្រាប​ឡើយ​។
​ប្រជាពលរដ្ឋ​បានឲ្យដឹងថា លោក​ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការ​នគរបាល ខេត្ត​រតនគិរី និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី កំពុង​បណ្តោយ​ឲ្យឈ្មោះ ពិន តន បើក​ល្បែងស៊ីសង ខុសច្បាប់ នៅ​ចំ ណុ​ច​ភ្នំ​អូរ​ត្រាវ យ៉ាង​រលូន​។

​ប្រភព​ខ្លះ​បានឲ្យដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ ពី​សំណាក់​មន្ត្រី អាជ្ញាធរ​និង​សមត្ថកិច្ច​ពុករលួយ​ទេនោះ គឺ​ឈ្មោះ ពិន តន មិនអាច​បើក​សង្វៀន​បញ្ជល់មាន់​វង់​អាប៉ោង​យូគី នៅ​ចំណុច​ភ្នំ​អូរ​ត្រាវ តាម​អំពើ​ចិត្ត​បានទេ​។​

​បើ​តាម​ការ​កត់​សម្គា ល់​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង ខេត្ត​រតនគិរី បានឲ្យដឹងថា ចាប់តាំងពី​ឈ្មោះ ពិន តន បើក សង្វៀន បញ្ជល់មាន់​និង​វង់​អាប៉ោង​យូគី នៅ​ចំណុច​ភ្នំ​អូរ​ត្រាវ យ៉ាង​ពេញបន្ទុក​រួចមក គឺ​អំពើចោរកម្ម និង​បទល្មើស ផ្សេងៗ កំពុង​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច​។

​មាន​ការសង្ស័យថា មន្ត្រី​ធំៗ​មួយចំនួន​ជាពិសេស​សមត្ថកិច្ច​ក្នុង​ខេត្ត​រតនគិរី ទទួល​ផលប្រយោជន៍​ពី​ឈ្មោះ ពិន តន ជាប្រចាំ ទើប​បណ្តោយ ឲ្យ​បុគ្គល​ម្នាក់ នេះ​បើក​ល្បែង ស៊ីសង​ខុសច្បាប់​បំផ្លាញ​សន្តិ សុខ​សង្គម​តាម​អំពើ​ចិត្ត​។

ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិន​គួរ​មើលរំលង​ភាព​អសកម្ម​របស់លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោក យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី ដែល​បណ្តោយ​ឲ្យ​ល្បែងស៊ីសង​ខុង​ច្បាប់​កើតឡើង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ