ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
លោក ហេង សំបូរ មេ​សាខាគយ​ខេត្តកំពត​ ​និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​
Sat,01 June 2019 (Time 11:21 PM)
ដោយ ៖ TCN TV Online (ចំនួនអ្នកអាន: 1នាក់)


ខេត្ត​កំពត ៖ ដោយ ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា ថ្មីៗ​នេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក យី ថុល​ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្ត​កំពត​ត្រូវបាន​បើក​កកាយ​កាន់តែច្បាស់​តាមរយៈ​ការប្រឈមមុខ​ជា​មួយ​ក្រុម​សមាជិក​ក្លឹប​អ្នកកាសែត​ឯករាជ្យ​មួយក្រុម​កាលពី​ថ្ងៃ​ទី​២៨​ខែ​ឧសភា ឆ្នាំ​២០១៩​។ សេចក្តីរាយការណ៍​ដែល​ស្និទ្ធស្នាល​នឹង​លោក យី ថុល​ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក បានបញ្ជាក់​ថា ការដែល​លោក យី ថុល​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​គឺ​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ហេង សំបូរ មេ​សាខាគយ​ខេត្តកំពត​ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ច្រើន​ឆ្នាំ​មក​ហើយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​
 
​សេចក្តីរាយការណ៍​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​កំពត មួយចំនួន​បានឲ្យដឹង​ថា​ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ហេង សំបូរ មេ​សាខាគយ​ខេត្តកំពត​ទេ​នោះ​គឺ​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក​មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​នោះទេ​។​ជា​ពិសេស​ទាក់ទង​ទៅនឹង​ការឃុបឃិត​បើកភ្លើង​ខៀវ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​គឺ​ទាល់តែ​មាន​ការឃុបឃិត​បើកភ្លើង​ខៀវ​ពី​សំណាក់​លោក ហេង សំបូរ មេ​សាខាគយ​ខេត្តកំពត​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ដូច​សព្វថ្ងៃនេះ​។​ដោយសារ​មាន​កិច្ចសហការ​ជាមួយ​លោក ហេង សំបូរ មេ​សាខាគយ​ខេត្តកំពត​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ​ទើប​លោក យី ថុល មេ​គយ​ច្រក​ព្រែក​ចាក​ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​មិន​ខ្វល់​ពី​វិធានការ​កែទម្រង់​ស៊ីជម្រៅ​នៅក្នុង​ស្ថាប័នគយ​នោះទេ​។​
 
​សេចក្តីរាយការណ៍​ដែល​ស្និទ្ធស្នាល​នឹង​លោក យី ថុល​ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក បាន​បង្ហើប​ឲ្យដឹងថា​លោក យី ថុល​ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក​ទើប​លោក យី ថុល ខំប្រឹង​ស្រង់ដើម​យ៉ាង​តក់ក្រហល់​។ 
 
​ទន្ទឹមនឹងនេះ​លោក យី​ថុល​បាន​ប្រើប្រាស់​ឈ្មោះ​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ដើម្បី​ការពារ​ទង្វើ​របស់​ខ្លួន​យ៉ាង​ក្រអឺតក្រទម​បំផុត​ហើយ​ព្យាយាម​បិទបាំង​អំពើពុករលួយ​របស់​ខ្លួន​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​ចំណែក​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុកឲ្យ​លោក យី ថុល​និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញទំហឹង​តែ​ម្តង​បើទោះបី​អំពើពុករលួយ​របស់​លោក​យី ថុល​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក៏ដោយ​។​
 
​ក្រុម​ឈ្មួញ​និង​អាជីវករ​ដែល​រកស៊ី​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​ស្រុក​កំពង់ត្រាច ខេត្ត​កំពត បានឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​លោក យី ថុល​មេ​គយ​ច្រក​ព្រែក​ចាក​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ពួកគាត់​កាន់តែ​ច្រើនឡើងៗ​។ 
​ទន្ទឹមនឹងនេះ​លោក​យី ថុល ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​ខុស​ច្បាប់​ដូចជា​ប្រេង​ឆា មី​ខ្លាឃ្មុំ ដាក់​ផ្លាក​ថៃ ។​ល​។  ទឹក​ស៊ុប​ពី​ស្រុក​យួន ក៏ដូចជា​នាំចូល​មឹក​និង​ប​ង្គា ដែល​ផ្ទុក​សារធាតុ​គីមី​យ៉ាង​ពេញបន្ទុក​តាម​ច្រក​ព្រែក​ចាក​។​បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​លោក ហេង សំបូរ មេ​សាខាគយ​ខេត្តកំពត​និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក​កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​បំផុត​៕

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
50 នាក់
ម្សិលមិញ :
255 នាក់
សប្តាហ៍នេះ :
1763 នាក់
ខែនេះ :
15696 នាក់
3 ខែនេះ :
34409 នាក់
សរុប :
186416 នាក់