ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
​លោក សាន្ត ប៊ុន​ថា​ន​មេបញ្ជាការ​កងរាជអាវុធហត្ថ​​ខេត្តក្រចេះ​អស​ម​ត្តភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ​
Mon,17 June 2019 (Time 10:08 PM)
ដោយ ៖ TCN Tv Online (ចំនួនអ្នកអាន: 1នាក់)


ខេត្ត​ក្រចេះ ៖ ដោយ ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​ក្រចេះ បានឲ្យដឹងថា ក្រោយ​ពេល​លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ ដាក់ចេញ​នូវ​បទបញ្ជា​បង្ក្រាប​បទល្មើស​ព្រៃឈើ​និង​ដាក់ពង្រាយ​កម្លាំង​រួចរាល់ គឺ​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​ក្រចេះ នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​។

​ប្រភព​បានឲ្យដឹង​ទៀតថា ជា​រៀងរាល់​យប់​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៧ ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​និង​ច្រករបៀង​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល រាល់​សិប​រថយន្ត​និង​រាប់សិប​រ៉ឺម៉ក ហើយ​មិន​ទាន់​ឃើញ​សមត្ថកិច្ច​អាវុធហត្ថ​ចាត់វិធានការ​បង្ក្រាប​ប្រក​ដោយ​ប្រសិទ្ធភាព​នោះ​ទេ​។
​ផ្ទុយទៅវិញ សេចក្ដីរាយការណ៍​ខ្លះ​បានឲ្យដឹងថា មន្ត្រី​អាវុធហត្ថ​ប្រចាំ​ប៉ុស្ដិ៍​ត្រួតពិនិត្យ​មួយចំនួន​បាន​ឆ្លៀតឱកាស​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន ។​

​សេចក្តីរាយការណ៍​ពី​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​ក្រចេះ បានឲ្យដឹងថា ក្រុម​ឈ្មួញ​ទាំង​ខ្មែរ ទាំង​យួន បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​ផ្លូវជាតិ​លេខ​៧ ចេញ​ទៅ​ស្រុក​យួន តាម​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុង​ឃុំ​២​ធ្នូ និង​ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។
​ប្រភព​ពី​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​ក្រចេះ បានឲ្យដឹងថា បច្ចុប្បន្ន​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​តាម​រ៉ឺម៉ក តាម​រថយន្ត​សាំ​យ៉ុង និង​តាម​រថយន្ត​ជាច្រើន​ប្រភេទ​ទៀត គឺជា​ប្រភព​ចំណូល​របស់​មន្ត្រី​អាវុធហត្ថ​តាម​ប៉ុស្ដិ៍​ត្រួតពិនិត្យ​លើ​ផ្លូវជាតិ​លេខ​៧ ជាច្រើន​កន្លែង​។
​ប្រភព​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​ក្រចេះ បានឲ្យដឹងថា មាន​ឈ្មួញ​ជាច្រើន​នាក់​ទៀត​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​សំបូរ ឆ្លងកាត់​ស្រុក​ចិត្រ​បុរី និង​ក្រុង​ក្រចេះ ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​។

​កម្លាំង​អាវុធហត្ថ​ខេត្ត​ក្រចេះ ក្រោម​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ មិន​ចាត់​វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​នោះទេ​។ ផ្ទុយ​ទៅ​វិញ​មន្ត្រី​អាវុធហត្ថ​តាម​ស្នាក់ការ​ជាច្រើន​កន្លែង​ដូចជា ស្នាក់ការ​៧០៩ ជាដើម​ត្រូវ​បាន​គេ​ដឹងថា កំពុង​ធ្វើ​សកម្មភាព​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
173 នាក់
ម្សិលមិញ :
294 នាក់
សប្តាហ៍នេះ :
1806 នាក់
ខែនេះ :
8264 នាក់
3 ខែនេះ :
34353 នាក់
សរុប :
159442 នាក់