ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
​មេ​គយ​ខេត្តសៀមរាប លោក សុខ សុ​ដា​រ៉ា​និង​លោក ម៉ៅ សាមឿន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ច្រើន​រូបភាព​
Mon,17 June 2019 (Time 09:29 PM)
ដោយ ៖ TCN Tv Online (ចំនួនអ្នកអាន: 1នាក់)


ខេត្តសៀមរាប ៖ ដោយ ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍ មាន​ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញ​ពី​ប្រទេស​យួន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦ ស្រុក​ជីក្រែង ស្រុក​សូទ្រនិគម និង​ស្រុក​ប្រាសាទបាគង ចូល​ទៅ​ក្រុង​សៀមរាប ក៏​បានឲ្យ​ដឹង​ដែរ​ថា​មួយ​រយៈ​ចុង​ក្រោយ​នេះ​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប គាប​យក​លុយ​ពី​ពួកគេ​កាន់តែ​ច្រើនឡើងៗ​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប បាន​បង្ហើប​ឲ្យដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប ទេ​នោះ​គឺ​លោក ម៉ៅ សាមឿន មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៅ​ទៀត​ទេ​។

​ប្រភព​បានឲ្យដឹង​ទៀតថា ការដែល​លោក ម៉ៅ សាមឿន ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ដូចជា​គ្រឿងសំណង់ គ្រឿង​កំប៉ុង ទំនិញ​ចាប់ហួយ និង​ប្រេងសាំង​ជាដើម ចូល​ទៅ​លក់​ចែកចាយ​តាម​ទីផ្សារ​ក្នុង​ខេត្តសៀមរាប កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយ​ខែៗ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែល​ជា​មេ​គយ​ធំ មិន​គួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប និង​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​។​

ប្រភព​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​សៀមរាប មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា រហូតមកដល់​ពេលនេះ​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប និង​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​ជាង​មុន​ទៅទៀត ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ ។​

​ជាក់ស្ដែង​ក្នុង​ខណៈ​ដែល​លោក សុខ សុ​ដា​រ៉ា និង​លោក ម៉ៅ សាមឿន ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​ច្រើន​រូបភាព គឺ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែល​ជា​មេ​គយ​ធំ​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួ​យ​របស់លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប និង​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប ដើម្បី​កុំឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។​

​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ន​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប កំពុង​ឃុបឃិត​បើកដៃ​ឲ្យ​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប ប្រព្រឹត្ត​អំពើ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង ហើយ​ប្រមូល​លុយ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​សុខ​ស្រួល​។

​ប្រភព​បានឲ្យដឹង​ទៀតថា ក្រុម​ឈ្មួញ​ដែល​នាំចូល​ទំនិញ​ពី​ប្រទេស​សៀម មក​លក់​ចែកចាយ​ក្នុង​ខេត្ត​សៀមរាប ក៏​ដូចជា​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​ពី​ស្រុក​យួន​មក​លក់​ចែកចាយ​ក្នុង​ខេត្ត​សៀមរាប ត្រូវ​បង់លុយ​លើ​តុ​ក្រោម​តុ​តាម​ការកំណត់​របស់​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។ ការដែល​លោក ម៉ៅ សាមឿន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន គឺ​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប ដែល​មាន​ខ្នងបង្អែក​រឹងមាំ​និង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​យូរ​មក​ហើយ​។​

​សេចក្តីរាយការណ៍​មាន ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ព្រំដែន​ក្នុង​ខេត្ត​ឧត្ដរមានជ័យ និង​ខេត្ត​បន្ទាយមានជ័យ ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៦ ស្រុក​ពួក ចូល​ទៅ​ខេត្ត​សៀមរាប បានឲ្យដឹងថា ក្រុម​មន្ត្រី​គយ​ចល័ត​ប្រចាំ​ស្នាក់ការ​លើ​ផ្លូវជាតិ​លេខ​៦ ស្រុក​ពួក គាប​យក​លុយ​ពី​ពួក​គាត់​តាម​របៀប​ពុករលួយ​កាន់តែ​ច្រើនឡើងៗ​។

​ក្រុម​ឈ្មួញ​បានឲ្យដឹងថា លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប តែងតែ​ប្រើ​ឈ្មោះ​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប ក៏ដូចជា​ប្រើ​ឈ្មោះ​មន្ត្រី​គយ​ជាន់ខ្ពស់​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​បិទបាំង​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់​ខ្លួន​ជាប្រចាំ​។

​លើស​នេះ​ទៅ​ទៀត​ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ពី​ច្រក​ព្រំដែន​ក្នុង​ខេត្ត​ឧត្ដរមានជ័យ និង​ច្រកព្រំដែន​ក្នុង​ខេត្ត​បន្ទាយមានជ័យ ត្រូវ​ទំនាក់ទំនង​ជាមួយ​លោក ម៉ៅ សាមឿន ជា​មុន​ទើប​អាច​ដឹក​ជញ្ជូន​ទំនិញ​ទាំងនោះ​ទៅដល់​គោលដៅ​ដោយ​គ្មាន​ការរំខាន​។​

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
148 នាក់
ម្សិលមិញ :
294 នាក់
សប្តាហ៍នេះ :
1781 នាក់
ខែនេះ :
8239 នាក់
3 ខែនេះ :
34328 នាក់
សរុប :
159417 នាក់