ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
លោក ឈុន សុភមង្គល ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ឧត្តរមានជ័យ ​ចាប់ផ្តើម​គា​ប​សង្គត់​ក្រុមអាជីវករ​តូចតាច ឃុបឃិត​ជាមួយ​ឈ្មួញ ​នាំចូល​ទំនិញគេចពន្ធ និង​បង់ពន្ធ​មិន​គ្រប់ មកពី​ថៃ បែប​ពុករលួយ​បំផុត​
Sat,09 March 2019 (Time 02:53 PM)
ដោយ ៖ TCN Tv Online (ចំនួនអ្នកអាន: 1នាក់)


ខេត្តឩ​ត្ដ​មាន​ជ័យ (​ដោយ ថៃ ប៊ុន​រិទ្ធ​)
​សេចក្តីរាយការណ៍​៖ ពលរដ្ឋ​រស់នៅក្នុង​ខេត្តឩ​ត្ដ​មាន​ជ័យ​បាន​និយាយថា តាំង​ពី​លោក ឈុន សុភមង្គល ឡើងកាន់តំណែង​ជា​ប្រធាន​សាខាគ្យ និង​រដ្ឋាករ​ខេត្ត​ឧត្ដរមានជ័យ ដែល​ជា​កន្លែង​ក្លាញ់​មក លោក​បាន​ឃុបឃិត​គ្នា ដោយ​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ មកពី​ប្រទេស​ថៃ និង​គៀបសង្កត់​ទៅលើ​ក្រុម​អាជីវករ​ដែល​រកស៊ី​តូចតាច ជា​ថ្នូរ​នឹង​ការប្រមូល​លុយ​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។​

​បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​នាំ​ចូល​តាម​ច្រក​ជាំ ស្រុក​អន្លង់វែង តាម​ច្រក​អូរ​ស្មាច់ ក្រុង​សំរោង និង​តាម​ច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្ដរមានជ័យ រាល់​ទំនិញ​ដែល​ឈ្មួញ​នាំ​ចូល​មក​កម្ពុជា សុទ្ធសឹងតែ​មិន​បាន​បង់ពន្ធ​ចូល​រដ្ឋ​អោយ​បាន​គ្រប់​មុខ​ទំនិញ ដែល​ជា​ហេតុ​ធ្វើអោយប៉ះពាល់​ដល់​ចំណូល​ថវិការ​របស់​រដ្ឋ​។​
​ហើយ​ក្រៅពីនេះ ក្រុម​ឈ្មួញ​បាន​ចែករំលែក​លុយ ដែល​មិន​បង់ពន្ធ​ទុកអោយ​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ឧត្ដរមានជ័យ ទើប​រាល់​រថយន្ត​ដឹក​ទំនិញ​ធំៗ អាច​ឆ្លងកាត់​តាម​ច្រកព្រំដែន​បាន​ដោយ​សេរី​។​

​សេចក្តីរាយការណ៍​ចេញពី​មន្ត្រី​គយ​បានឲ្យដឹងថា ៖ ក្រោយពី​លោក ឈុន សុភមង្គល ដែល​ទើបតែ​ផ្លាស់​មក​កាន់​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ឧត្ដរមានជ័យ បាន​ឃុបឃិត​ជាមួយ​ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ប្រចាំ​ច្រក​អន្តរជាតិ​ជាំ ច្រក​អន្តរជាតិ​អូរ​ស្មាច់ និង​ច្រក​ជប់​គគីរ បាន​នឹង​កំពុងបើក​ដៃ​អោយ​ក្រុម ឈ្មួញ​នាំ​ចូល​ទំនិញ គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ដោយ​គៀបសង្កត់​លើ​ក្រុម​អាជីវករ​ដែល​រកស៊ី​តូចតាច​ទៅវិញ​។​

​ប្រភព​ដដែល​បន្តថា តាំង​ពី​លោក ឈុន សុភមង្គល ឡើង​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ឧត្តរមានជ័យ​ដែល​ជា​កន្លែង​ក្លាញ់​មក លោក​បាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​បែប​ពុករលួយ​ខ្លាំង​ជាង​លោក​នៅ​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​បាត់ដំបង​ទៅ​ទៀត​។​

​សេចក្តីរាយការណ៍​៖ ពី​ប្រជាពលរដ្ឋ​រស់ នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ សង្កា​ត​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧ​ត្ត​រមាន ជ័យ បានឲ្យ​ដឹង​ដែរថា​៖​បច្ចុប្បន្ន​ឈ្មួញ​មួយចំនួន​អាច​នាំ​ចូល​ជ្រូក​រស់ និង​មាន់រ​ស់​យ៉ាង​ពេញបន្ទុក​តាម​ច្រកព្រំដែន ដោយសារ​មាន​ការឃុបឃិត​ជាមួយ សមត្ថកិច្ច​ពាក់ព័ន្ធ​។​

​ដោយឡែក ក្រុមអាជីវករ និង​ប្រជាពលរដ្ឋ​ដែល​នាំ ចូល​មាន់រ​ស់​ពី​ទឹកដី​ថៃ ឆ្លងកាត់​ច្រកព្រំដែន បាន​ត្អូញត្អែរថា មុខរបរ​របស់​ពួកគាត់ ផលចំណេញ​តិចតួច​បំផុត ដោយសារ​តែ​មន្ត្រី​គយ នៅ​តាម​ច្រកព្រំដែន​តម្រូវអោយ​បង់​លុយ​ច្រើន និង​បង់​អោយ​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ផងដែរ​។​

​ចំពោះ​បញ្ហា​នេះ​ប្រជាពលរដ្ឋ និង​អាជីវករ​បាន​ធ្វើ​ការអំពាវនាវ​ដល់ ឯកឧត្តម អ៊ួ​ន ព័ន្ធមុនីរ័ត្ន ឧបនា យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឲ្យ​ចុះ​ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​អំពើពុករលួយ​របស់​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ឧត្ដរមានជ័យ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ប្រចាំ​ច្រក​ព្រំដែន​ទាំងបី ក្នុង​ខេត្ត​ឧត្តរមានជ័យ​ផង​។​

​ជុំវិញ​រឿង​រាវ​ខាងលើ​នេះ​ដែរ​អង្គភាព​យើងខ្ញុំ មិនអាច​សុំ​ការបំភ្លឺ​ណាមួយ​ពី​លោក ឈុន សុភមង្គល បាន​ឡើយ​ដោយ​ខ​ល​ទូរ​សព្ទ័​ចូល​មិនមាន​អ្នកទទួល​៕

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
130 នាក់
ម្សិលមិញ :
294 នាក់
សប្តាហ៍នេះ :
1763 នាក់
ខែនេះ :
8221 នាក់
3 ខែនេះ :
34310 នាក់
សរុប :
159399 នាក់