ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
​ហ៊ូ​វ ជី​វៃ និង ណុប ណាក់ ហៅ ក្បាល​ធំ មេ​ឧក្រិដ្ឌកម្ម​ព្រៃឈើ​ ​កើន​ប្រជាពលរដ្ឋ​កាប់​ឈើ និង ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន យ៉ាង​ពេញបន្ទុក​ ​ដោយសារ​លោក ថង សាវុន អភិបាលខេត្ត​រតនៈគិរី និង លោក គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនៈគីរី នៅ​ពីក្រោយ​ខ្នង ?
Tue,01 January 2019 (Time 05:11 PM)
ដោយ ៖ ដោយ ថៃ ប៊ុន​រិទ្ធ​ (ចំនួនអ្នកអាន: 1នាក់)


ខេត្ត​រតនៈគិរី ៖ ដោយ ថៃ ប៊ុន​រិទ្ធិ​
​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ នៅ​ក្រុង​បា​លុង ខេត្ត​រតនៈគិរី​បាន​អោយ TCN TV ដឹងថា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា មេ​ឧក្រិដ្ឌកម្ម​ព្រៃឈើ និង ជនជាតិ​យួន ឈ្មោះ ហ៊ូ​វ ជី​វៃ ម្នាក់ទៀត​ឈ្មោះ ណុប ណាក់ ហៅ ក្បាល​ធំ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​រតនៈគីរី និង​ជា អ្នក​រក​ចំណូល​អោយ​លោក គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនៈគីរី កើន​គ​បក្ស ពួក និង ប្រជាពលរដ្ឋ​ចំណាកស្រុក​ចូល​ទៅ​កាប់​ឈើ​ធំៗ នៅក្នុង​ព្រៃ​សហគមន៍​អូរ​ដំបូក ក្នុង​ភូមិសាស្ត្រ​ស្រុក​តា​វែង និង ចំណុច​ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ខេត្ត​រតនៈគិរី ស្ទើរ​រលាយ​ហិនហោច​ដោយសារ​ស្នាដៃ​ឧក្រិដ្ឋកម្ម ហ៊ូ​វ ជី​វៃ និង​បក្សពួក​អស់​ទៅហើយ ក៏​លោក ថង សាវុន អភិបាលខេត្ត​រតនៈគិរី និង លោក គឹម រស្មី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនៈគីរី ក៏​តែ​រក្សា​ភាព​ស្ងៀមស្ងាត់​ហាក់ដូចជា​គ្មាន​ដឹង​អ្វី​ទាំងអស់ ។​

​បើតាម​សេចក្តីរាយការណ៍​ដ​ដែរ បាន​បន្តទៀតថា​លោក ថង សាវុន អភិបាលខេត្ត​រតនៈគិរី និង លោក គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនៈគីរី និង លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​រតនៈគិរី មិន​ធ្វើ​ការទប់ស្កាត់ និង បង្ក្រាប​ទៅលើ​មេ​ឈ្មួញ​ទាំងនោះ​ដោយ​ក្រុម​បំផ្លាញ ព្រៃឈើ​ទាំង​ជា​អ្នក​រក​ចំណូល​យ៉ាង​ក្រាស់ក្រែ​ជូន​ជា​ប្រចាំ ទើប​មន្ត្រី​គ្រាប់​ល្ពៅ​ទាំងអស់​នៅក្នុង​ខេត្ត និង​តាម​ច្រក​ភាគី​អន្តរជាតិ​រក្សា​ភាព​ស្ងៀមស្ងាត់ និយាយ​រួម​ឃុបឃិត​ជា​ប្រព័ន្ធ ទើប​ដំណើរ​ការកាប់​នឹង​ឈើប្រណិត​ឆ្លងដែន​ទៅ​ប្រទេស​យួន​បានរ​លូន និង​មិន​មាន​ការភ័យព្រួយ​បន្តិច​ណា​ឡើយ ។

​ជាពិសេស​មេ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ដ៏​ល្បី​នៅ​ភូមិភាគ​ឥ​សាន្ត និង បក្សពួក​ឈ្មោះ ណុប ណាក់ ហៅ ក្បាល​ធំ ដែល​ខ្លួន​ជា​មន្ត្រី​រាជ​អាវុធហត្ថ​អាចធ្វើ​អ្វីៗ​ស្រេច តែ​អំពើ​ចិត្តបាន​ដោយសារ ថង សាវុន លោក គឹម រស្មី និង លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនៈគិរី បើកភ្លើង​ខៀវ​អោយ​មេ​ឈ្មួញ​ទាំងពីរ​នេះ​ជា​អ្នក​កាប់​ដឹក​ជញ្ជូន​ឈើ​ឆ្លងដែន​ទៅ​ប្រទេស​យួន​តាម​ច្រក​អន្តរជាតិ​ទ្វេភាគី​តាម​ច្រក​អូរយ៉ាដាវ ស្ទើរ​ជា​រៀងរាល់ យប់​តាម​រថយន្ត​សាំ​យ៉ុង និង រថយន្ត​កែច្នៃ មិន​ក្រោម ៣៥ ទៅ ៥០​រថយន្ត​ឡើយ តាម​ការ​អោយ​ដឹង​ពី​ស​កម្ម​ជន​ការពារ​ព្រៃឈើ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ TCN TV ដឹងថា បាន​ជា​ឈ្មួញ​ឈ្មោះ ហ៊ូ​វ ជី​វៃ និង ណុប ណាក់ ហៅ ក្បាល​ធំ និង​បក្សពួក​អាច​អូសទាញ និង​ទិញ​ទឹកចិត្ត​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​សមត្ថកិច្ច​បាន​គឺ​ដោយសារ​មាន​ខ្នងបង្អែក​យ៉ាង​ក្រាស់​នៅ ក្នុង​ខេត្ត​រតនៈគិរី និង​ជួយ​ជ្រំ​ជ្រែង​អន្តរាគមន៍​ប្រសិនបើ​មាន​ជំទាស់​ពី​ស្ថាប័ន​ណាមួយ​មិន យល់ព្រម​អី ហើយ​បានជា​មេ​ឈ្មួញ​ឈ្មោះ ហ៊ូ​វ ជី​វៃ និង ណុប ណាក់ ហៅ ក្បាល​ធំ និង​បក្សពួក​របស់​គេ​អាច​ជាន់​ផ្អៀង​នៅ​ខេត្ត​រតនៈគិរី​ជាប់​ព្រំដែន​មួយ​នេះ ។​

​មន្ត្រី​សកម្មជន​បាន​បន្ត​ដ​ដែរ​ទៀត ព្រៃឈើ​នៅ​ក្នុង​សហគមន៍​អូរ​ដំបូក ក្នុង​ភូមិសាស្ត្រ​ស្រុក តា​វែង និង​នៅ​ព្រៃ​សហគមន៍​នៅ​ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស សព្វថ្ងៃ​នៅ​សល់​តែ​ឈ្មោះ​ប៉ុណ្ណោះ គឺ​មានន័យ​ថា​អស់​ដើមឈើ​ធំៗ នៅសល់​តែ​កូន​ឈើ​តូចៗ​ប៉ុណ្ណោះ​មិន​យូរ​មិនឆាប់ និង​ក្លាយជា​វាល​បាត់អស់​ទៅ​ហើយ​បើ​អស់លោក​អភិបាល និង​សមត្ថកិច្ច​ពាក់ព័ន្ធ ពួកគាត់ គេចវេស​ជា​ធ្លុង​មួយ​អស់​ទៅហើយ ? ។

​សេចក្តីរាយការណ៍ បាន​បន្ត​ទៀត​ថា​បាន​ជា​មេ​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​ជនជាតិ​វៀតណាម​ឈ្មោះ ហ៊ូ​វ ជី​វៃ និង ណុប ណាក់ ទៅ ណាក់ ក្បាល​ធំ ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​ប៉េ​អ៊ឹម និង​ជា​មនុស្ស​ជំនិត​និង​ជា​អ្នក​រក​ចំណូល​អោយ​លោក គឹម រស្មី មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្តរតនគិរី អាច​គែ​នគរ​ប្រជាពលរដ្ឋ​អោយ​ចូល ទៅ​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​សហគម​ន៍​បាន និង​យក​គ្រឿងចក្រ​ចូល​បាន​គឺ​ដោយសារ​មាន​ជ្រោ​ម ជ្រែង​ពី​លោក គឹម រស្មី តែ​ម្តង​បាន​ជា​មេ​ឈ្មួញ ទាំងពី​ថ្លើមធំ​ដោះ​មមីស​ដល់​ថ្នាក់​ហ្នឹង​?​។ ពាក់ព័ន្ធ​និង​ការចោទប្រកាន់​ខាងលើ​នៅ​រសៀល​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ TCN TV  សូម​ការបំភ្លឺ​ការចោទប្រកាន់​ខាងលើ​លោក ថន សាវុន និង គឹម រស្មី មេបញ្ជាការ​រាជ​អាវុធហត្ថ ខេត្ត​រតនគិរី បានឡើយ ។​

​គួរបញ្ជាក់​ថា​កាលពី​ថ្មីៗ​កន្លងទៅនេះ​សម្តេច​ក្រឡាហោម​ស​ខេង​ឧបនាយក​រដ្ធមន្ត្រីរ​ដ្ធ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ប្រកាស​ព្រ​មានដក​អភិបាល​ខេត្ត​ទាំង​៣​មាន​ខេត្ត​ក្រចះ​ដែលមាន​លោក​វា​ថន​ជា​ចៅហ្វាយខេត្ត​និង​មណ្ឌលគិរី ដែល​មាន​លោក​ស្វាយ​សំ​អ៊ាង​ជា​ចៅហ្វាយ​និង​ខេត្ត​ន​គិរី​មាន​លោក​ថង​សាវុន​ជា​ចៅហ្វាយខេត្ត​បើ​មិន​ធ្វើការ​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃ​នៅក្នុង​ខេត្ត​ដែល​ខ្លួន​គ្រប់គ្រង​និមួយៗ​អោយមាន​ប្រសិទ្ធភាព ប៉ុន្តែ​ជាក់ស្តែង​ការព្រមាន​ពី​សំណាក់​សម្តេច​ក្រឡាហោម​ស​ខេង​ឧបនាយក​រដ្ធមន្ត្រី​ក្រសួ​ង​មហាផ្ទៃ​ហាក់បីដូចជា​គ្មាន​ប្រសិទ្ធភាព​អ្វី​ឡើយ​គឺ​ស្ងាត់​បាន​មួយ​ដង្ហើយម​កូនក្មេង​ដោយអ​ស់​លោក​ចៅហ្វាយខេត្ត​ទាំង​៣​ស្តាប់​ចូល​ត្រចៀក​ម្ខាង​ចេញ​តាម​ត្រចៀក​ម្ខាង​មិន​អនុវត្ត​តាម​ប្រសា​ស​ន៏​ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រ​ឡា​ហោម​ឡើយ​កាប់​និង​ដឹកជញ្ជូន​ខ្លាំង​លើស​ដើម​ជា​រៀងរាល់​យប់​តាម​ច្រក​ទ្វេភាគី​អន្តរជាតិ​អូយ៉ាដាវ​និង​ច្រករបៀង​តូចៗ​ចូល​ទៅ​ទឹកដី​យួន​យ៉ាង​មាន​សេចក្តីសុខ​ធ្វើអោយ​មន្ត្រី​នៅ​តាម​ខេត្ត​ភូមិភាគឦ​សាន្ត​និមួយៗ​ត្រជាក់​មេជើង​យ៉ាង​សម្បាយ​ដោយសារ​ការប្រមូល​លុយ​ពី​ការដឹកជញ្ជូន​ឈើ​ឆ្លងដែន ។​

​ពាក់​ព​ន្ឌ័​និង​ការចូលទៅ​កាប់​ឈើ​នៅ​ចំណុច​អូរ​ដំបូក​ក្នុង​ស្រុក​តា​វែង​និង​នៅ​ឃុំ​ញ៉ាង​ស្រុក​អណ្តូងមាស​ខេត្ត​រតនគិរី TNC TV មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​ថង​សាវុន​អភិបាលខេត្ត​រតនគិរី​ឡើយ​ដោយ​ទូ​រស​ព្ឌ័​ខ​ល​ចូល​គ្មាន​អ្នក​ទទួល​។ ចំឡែក​លោក​មេព្រៃ​ដ៍​មហិមា​មហាលោតផ្លោះ​មហា​លោត​ផ្លោង​កែប​កត់ TNC TV សួរ​តាម​ប្រពន្ធ័​តេ​ឡេ​ក្រា​មលោក​មិន​ឆ្លើយតប​ថែម​ទាំង​ប្លុក​ចោល​ទៀត​មិនអាច​សុំ​ការអធិប្បាយ​បានឡើយ​។ ចំណែក​លោក​ហ៊ូ​វជី​វៃ​មេ​ឧក្រឹដ្ធកម្ម​ព្រៃឈើ​ជាន់​ផ្អៀង​និង​ប៉ាវ​ផ្តាច់​ខេត្តរតនគិរី​ទូរ​ស​ព្ឌ័​តេ​ចូល​ចុច​បិទ​៕​គួរបញ្ជាក់​ថា​នៅក្នុង​ខេត្ត​រតនគិរី​តែ​មួយ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ទៅ​ប្រទេស​យួន​នៅក្នុង​មួយ​យប់ៗ​មិន​ក្រោម​ពី​៣៥​ទៅ​៥០​រថយន្ត​ឡើយ​តាម​សាំ​យ៉ុង​និង​រថយន្ត​កៃ​ច្នៃ​នេះ​មិន​និយាយ​ដឹក​តាម​ម៉ូតូ​ផង ។​

​តាម​ការ​អោយ​ដឹង​ពី​ក្រុម​អ្នក​ឃ្លាំ​មើល​បទល្មើស ព្រៃឈើ​ដែល​មាន​មូលដ្ធាន​នៅ​ខេត្ត​រតនគិរី​បាន​សំណូមពរ​និង​ទទូច​អោយ​ថ្នាក់ដឹកនាំ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ធមន្ត្រី​កម្ពុជា​គួរ​មេត្តា​វះ​សាច់​ស្អុយ​ចេញ​ផង​កុំ​អោយ​រាស្ត្រ​អង្ឃឹ​ម​លើ​មន្ត្រី​គ្រាប់ល្ពៅ​ស្ងោ​និង​ដើម្បី​ថែរក្សា​ព្រៃ​សហគម​ន៏​ដែល​នៅ​សេសសល់​ដ៏​តិចតួច​ដើម្បី​អោយ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​ព្រៃឈើ​របស់​ខ្មែរ​ផង​ទាន​ប្រោស​៕

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
141 នាក់
ម្សិលមិញ :
294 នាក់
សប្តាហ៍នេះ :
1774 នាក់
ខែនេះ :
8232 នាក់
3 ខែនេះ :
34321 នាក់
សរុប :
159410 នាក់