ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
ឈ្មួញឈ្មោះសាល​សម្រុក​ប្រមូល​ទិញ​ឈើ​យ៉ាង​គគ្រឹកគគ្រេង​ឆ្ពោះទៅកាន់​ប្រទេ​ស​វៀតណាមដោយរលូន​​
Tue,26 December 2017 (Time 02:06 PM)
ដោយ ៖ ថៃ ប៊ុនរិទ្ឋ (ចំនួនអ្នកអាន: 1នាក់)


 

ប្រភពពីប្រជាពលរាយការណ៏មកថាឈ្មួញ​ឈើ​ធំ​ប្រចាំ​ខេ​ត្តរតនគិរី ដែល​ប្រើប្រាស់​ឈ្មោះ ក្រុមហ៊ុន​ទ្រី​ភាពជា​ខែល បាន​សម្រុក​ប្រមូល​ទិញ​ឈើ​យ៉ាង​គគ្រឹកគគ្រេង ក្នុង​គោលដៅ​ឆ្ពោះទៅកាន់​ប្រទេស​វៀតណា​មដោយរលូន​និងកក្រើកចៅហ្វាយខេត្តថងសាវុននោះ។​​តាម​សេចក្ដីរាយការណ៍​ឲ្យ​ដឹងថា ឈើ​ប្រភេទ​នាងនួន និង​ប្រណិត​ប្រមាណ​៥​ឡាន​យី​ឌុប ត្រូវបាន​គេ​ដឹក​​ចេញពី​ខេត្តស្ទឹងត្រែង យកទៅ​ទុក​នៅក្នុង​ចំការ​ដូងប្រេង ក្បែរ​គល់ស្ពាន​ស្រែ​ពក មុននឹង​បញ្ជូន​យកទៅ​ទុក​ក្នុង​ឃ្លាំង នៅក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី ក្នុងមួយ​យ​ប់ៗរួច​ ​បន្ត​ចាំ​ឱកាស​បង្ហួស​ទៅ​វៀតណាម​។ តាម​ប្រភព​ថា ការប្រមូលទិញ​ឈើ ដោយ​ឈ្មោះ វិសាល​ ​នេះ​គឺ​ស្ថិតក្រោម​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន ម៉ាន់​យ៉ាង​ខេ​។​ទាក់ទង​ករណីនេះតាមប្រភពពីមន្ត្រី​តូចតាច នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​ ​បានបង្ហើបឲ្យដឹងថា ឈើ​ដែល​ក្រុមហ៊ុន​ព្រៃ​សម្បទាន ម៉ាន​យ៉ាង​ខេ​​ផ្ទេរ​ឲ្យ​ទៅ​ឈ្មោះ វិសាល ប្រមូល​ទិញ​នោះ មាន​ប្រមាណ​១៥០​ម៉ែត្រគូប​តែប៉ុណ្ណោះ​ឬ​ប្រមាណ​៣​ឡាន​ប៉ុណ្ណោះ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ តាម​សេចក្ដីរាយការណ៍​ឲ្យ​ដឹងថា ឈ្មួញ​ឈើ​ខាងលើ បាន​នាំ​ឈើ​ចេញទៅ​កាន់​ប្រទេស​វៀតណាម ជាច្រើន​គ្រឿងក្នុងមួយជើងៗ។ កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​ទ្រី​ភាព​បានប្រកាស​ជា​សាធារណៈ​ថា​ ​ខ្លួន​នឹង​ពុំមាន​ការប្រកបមុខរប​រ ដែល​ពាក់ព័ន្ធ និង​ឈើ​តទៅទៀត​ទេ​ខណៈដែល​ការធ្វើ​ចរាចរណ៍​ឈើ​ឆ្លងដែន ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​ចាត់ទុកជា​បទឧក្រិដ្ឋ​នោះ៕ដោយ៖ថៃ ប៊ុនរិទ្ឋ

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
62 នាក់
ម្សិលមិញ :
377 នាក់
សប្តាហ៍នេះ :
1465 នាក់
ខែនេះ :
9883 នាក់
3 ខែនេះ :
30843 នាក់
សរុប :
168858 នាក់