ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
ឈ្មួញ​ច្រើន​នាក់​កំពុង​សម្រុក​បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​យ៉ាង​មហន្តរាយ​
Tue,26 December 2017 (Time 01:53 PM)
ដោយ ៖ ថៃ ប៊ុនរិទ្ឋ (ចំនួនអ្នកអាន: 1នាក់)


ខេត្តមណ្ឌលគិរី៖ខណៈដែល​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន អះអាង​ជា​បន្តបន្ទាប់​ថា គ្មាន​បទល្មើស​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​កើតឡើង​តទៅទៀត​នោះ គឺ​ឈ្មួញ​ច្រើន​នាក់​កំពុង​សម្រុក​កាប់​ឈើ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ហើយ​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​តែម្តង​។ អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អ៊ាង ក៏ដូចជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ត្រូវបាន​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ ចោទប្រកាន់ថា​ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​។ ចំណែក​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀ និង​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា ក៏មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ផងដែរ​។

ប្រភពពី​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា មាន​ឈ្មួញ​៣​នាក់​កំពុង​ឃុបឃិត​គ្នា​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​យ៉ាង​គគ្រឹកគគ្រេង​ដូចជា មេ​ឈ្មួញ សឹង សំអុល និង​មេ​ឈ្មួញ តុ​ប វី​ដា ផងដែរ​។ ឈ្មួញ​៣​នាក់​ដែល​កំពុង​បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​នៅពេលនេះ មានឈ្មោះ ស្រេង ម៉េង ហៅ​ម៉េង​បី​ពូថៅ ឈ្មោះ ប៉ុល វិសាល ដែលជា​មេការ​ក្រុមហ៊ុន ទ្រី ភាព និង​ឈ្មោះ សាន ច​យ ដែល​ល្បី​ខាង​កាប់​ឈើ​នៅ​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង នាពេល​កន្លងមក​។ ឈ្មួញ​ទាំង​៣​នាក់​នេះ​សម្រុក​កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ព្រៃ​សហគមន៍ ព្រៃ​អភិរក្ស​ជាច្រើន​កន្លែង​ទៀត​នៅក្នុង​ខេត្តមណ្ឌលគិរី ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ប្រភពពី​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​តូចតាច​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ឈ្មួញ​ដូច​រៀបរាប់​ឈ្មោះ​ខាងលើ អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ដោយ​ប្រើ​រថយន្ត​យី​ឌុប​ធំៗ​ចំណុះ​ពី​៥០​ទៅ​៦០​តោន ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ជាងនេះទៅទៀត​ពួកគេ​ក៏​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ត្រពាំង​ស្រែ ក្នុងស្រុក​ស្នួល ខេត្តក្រចេះ​ផងដែរ ដោយមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ក៏ដូចជា​ក្រុមមន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កំពុង​ឈរជើង​នៅ​ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និង​ខេត្តក្រចេះ​។ សកម្មភាព​របស់​ឈ្មួញ​ទាំងនេះ​ជា​ភស្ដុតាង​បង្ហាញថា បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​រត់ពន្ធ​ឈើ​ទៅ​ក្រៅប្រទេស គឺជា​រឿង​ឥតន័យ​ព្រោះ​ឈ្មួញ​ឈ្មោះ ស្រេង ម៉េង ឈ្មោះ ប៉ុល វិសាល និង​ឈ្មោះ សាន ច​យ ព្រមទាំង​បក្ខពួក​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕ដោយ៖ថៃ ប៊ុនរិទ្ឋ

26056682_400425147045118_57972835_n26057879_400425170378449_1843803959_n26056666_400425190378447_197227314_n

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
70 នាក់
ម្សិលមិញ :
377 នាក់
សប្តាហ៍នេះ :
1473 នាក់
ខែនេះ :
9891 នាក់
3 ខែនេះ :
30851 នាក់
សរុប :
168866 នាក់