ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង​​ពី​បញ្ហា​អសន្តិសុខ​សង្គម​
Mon,25 December 2017 (Time 01:00 PM)
ដោយ ៖ ថៃ ប៊ុនរិទ្ឋ (ចំនួនអ្នកអាន: 1នាក់)


ខេត្តក្រុងព្រះសីហនុ៖ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុងព្រះសីហនុ បាន​អំពាវនាវ​ឲ្យ​លោក យន្ត មីន ជា​អភិបាលខេត្ត និង​លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ចាត់វិធានការ​ពង្រឹង​សន្តិសុខ​បន្ថែមទៀត​ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ភ័យខ្លាច​ក្នុងការ​រស់នៅ​និង​ប្រក​បរបរ​ចិញ្ចឹមជីវិត​។ សេចក្ដីអំពាវនាវ​រប​ស់​ប្រជាពលរដ្ឋ​បានកើត​ឡើង​ក្រោយពេល​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម​លួច​ប្លន់ ល្បែងស៊ីសង​ច្រើន​ប្រភេទ និង​បទល្មើស​ចែកចាយ​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​រាលដាល​កាន់តែខ្លាំង​ឡើង​ថែមទៀត​។ ជាពិសេស​មួយរយៈ​ពេល​ចុងក្រោយ​នេះ ក្រុមបងធំ បងតូច ដែលមាន​ទាំង​ជនជាតិខ្មែរ​និង​ជនជាតិ​ចិន កំពុង​បង្ក​ភាពអនាធិបតេយ្យ​ក៏ដូចជា​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​សង្កាត់​នានា​បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​៦​ខែ​កន្លងទៅនេះ​នៅ​ទីប្រជុំជន​ក្រុងព្រះសីហនុ​មាន​បទល្មើស​ផ្សេងៗ​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច ជាពិសេស​ក្រុមបងធំ បងតូច ទាំង​ជនជាតិខ្មែរ​និង​ជនជាតិ​ចិន​ច្រើន​ក្រុម​កំពុង​បង្ក​សកម្មភាព​កាប់សម្លាប់​គ្នា​ជា​បន្តបន្ទាប់​។ បញ្ហា​នេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ ព្រួយបារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​រាល់ថ្ងៃនេះ​មាន​ក្មេង​ទំនើង​បងធំ បងតូច ច្រើន​ក្រុម​ដើរ​ធ្វើ​សកម្មភាព​អុកឡុក​វាយ​កាប់​ចាក់​សម្លាប់​គ្នា​តាមផ្លូវ​សាធារណៈ​និង​ហាង​ផឹកស៊ី​ជាច្រើន​ករណី​។ លើស​នេះ​ទៅទៀត​សិស្សានុសិស្ស​ចេញពី​រៀន​នៅពេល​ព្រលប់​ត្រូវ​ក្រុម​ក្មេង​ទំនើង​បងធំ បងតូច ប្រើ​អំពើហិង្សា​វាយ​ប្លន់​យក​ទ្រព្យសម្បត្តិ​ផ្សេងៗ​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​សង្កាត់​លេខ​១ សង្កាត់​លេខ​២ និង​សង្កាត់​លេខ​៣ បាន​ឲ្យ​ដឹងថា​ក្នុង​មូលដ្ឋាន​ពួកគាត់​ក្រុមបងធំ បងតូច ច្រើន​ក្រុម​ដែលមាន​ទាំង​ជនជាតិខ្មែរ​និង​ជនជាតិ​ចិន កំពុង​ធ្វើ​សកម្មភាព​អុកឡុក កាប់សម្លាប់​គ្នា​នាំ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ ជាក់ស្ដែង​កាលពី​យប់​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ មាន​ក្មេង​ទំនើង​បងធំ បងតូច ចំនួន​៤​ក្រុម​បាន​វាយ​កាប់សម្លាប់​គ្នា​បណ្ដាល​ឲ្យ​យុវជន៍​ម្នាក់​ស្លាប់​នៅពេល​ជនរងគ្រោះ​អង្គុយ​ជជែក​លេខ​ជាមួយ​នារី​ម្នាក់​នៅ​ឆ្នេរសមុទ្រ​តំបន់​ចុង​អូរ​ឈើទាល​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ទៅលើ​បញ្ហា​អសន្តិសុខ​សង្គម ហើយ​ជំរុញ​ឲ្យ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ចាត់វិធានការ​បង្ក្រាប​បទល្មើស​ពង្រឹង​សន្តិសុខ​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព​។ ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ក្នុង​ក្រុងព្រះសីហនុ មាន​ជនជាតិ​ចិន​ចូលមក​រស់នៅ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ហើយ​បង្កបញ្ហា​ផ្សេងៗ​យ៉ាង​ពេញបន្ទុក​តែម្តង ដូច្នេះ​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​គួរ​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​បាន​ដិតដល់​ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​រស់នៅ​និង​ប្រកប​របរ​ចិញ្ចឹមជីវិត​៕ដោយ៖ថៃ ប៊ុនរិទ្ឋ


26108005_400026523751647_237031486_oលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ​

 

25990579_400026500418316_1209488039_n

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
68 នាក់
ម្សិលមិញ :
377 នាក់
សប្តាហ៍នេះ :
1471 នាក់
ខែនេះ :
9889 នាក់
3 ខែនេះ :
30849 នាក់
សរុប :
168864 នាក់