​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​អោយ​ស៊ីជម្រៅ​លោក សុំ សុវណ្ណារិទ្ធ មេ​សាខាគយ​ខេត្ត​ព្រះសីហនុ កាន់តំណែង​ដុះ​ស្លែ​បើកភ្លើង​ខៀវ​អោយ​ឈ្មួញ​នាំ​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​ពី​ប្រទេស​ជិតខាង​ចូល​តាម​លំហរ​សមុទ្រ​យ៉ាង​ពេញបន្ទុក​.!

ប្រភព​ពី​អាជីវករ​ខេត្ត​ព្រះសីហនុ​បានអោយដឹងថា លោក សុំ សុវណ្ណារិទ្ធ មេ​សាខាគយ​ខេត្ត​ព្រះសីហនុ បើកភ្លើង​ខៀវ​អោយ​ឈ្មួញ​នាំ​ទំនិញ​គេច​ពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​ពី​ប្រទេស​ជិតខាង​ចូល​ជា ចំហ​តាម​លំហរ​សមុទ្រ​យ៉ាង​គគ្រឹកគគ្រេង​ន៎រណា​មិន​និយាយថា មេ​សាខាគយ​ខេត្ត​ព្រះសីហនុ ត្រូវប៉ាន់​ជាងគេ​?​ត្រូវប៉ាន់​ព្រោះ​មាន​ច្រកចេញចូល​ច្រើន​ហើយ​មាន​សុវត្ថិ ភាព​ទៀត​ដោយ​មិន​ខ្លាច​ឈ្មួញ​រត់គេច​តាម​ច្រក​ណា​ផ្សេង​ទៀត​ឡើយ​។​

​ហេតុដូច្នេះ​ហើយ​បានជា​គេ​និយាយថា​លោក សំ សុវណ្ណារិទ្ធ មេ​សាខាគយ​ខេត្ត​ព្រះសីហនុ​កំពុង​កាក់កប​នៃ​ប្រភព​ចំណូល​ហិរញ្ញ​វត្ថុ​ដ៏​សំខាន់​សម្រាប់​ថ្នាក់​ដឹកនាំ​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដោយសារ​តែ​ជា​ប្រភព​ចំណូល​សម្រាប់​ថ្នាក់​ដឹកនាំ​នេះ​ហើយ ទើបបាន​ជា​គ្មាន​ន៎រណា​សួរនាំ​រឿង​លោក សំ សុវណ្ណារិទ្ធ នោះដែរ បើទោះបីជា​មាន​បញ្ហា​បែកធ្លាយ​ភាពមិនប្រក្រតី​ឬ​ប្រព្រឹត្ត​របៀប​អំពើ​ពុករលួយ​ជា​ច្រើន​ក៏​ដោយ​ក៍​គ្មាន​ន៎​ណា​ហ៊ាន​ធ្វើ​អ្វី​ឬ​ប៉ះពាល់​លោក សំ សុវណ្ណរិទ្ធ មេ​សាខាគយ​ខេត្ត​ព្រះសីហនុ​បាន​ឡើយ​ព្រោះ​មាន​ខ្នងបង្អែក​រឹងមាំ ក្រសួង​។​

​ប្រភព​បានឲ្យដឹងថា ទាំង​ច្រក​កំពង់ផែ​អន្តរ ជាតិ​ក៏ដូចជា​ច្រក​ទំនប់រលក​ជា​ដើម​នោះ​លោក សំ សុវណ្ណារិទ្ធ ក៏ដូចជា​លោក ណុប សំអាន មិនចាំបាច់​ប្រចាំការ​នៅ​កន្លែងធ្វើការ​គ្រប់​ពេលវេលា​នោះ​ទេ​! ពីព្រោះ​ពួក​ឈ្មួញ​និង​មន្ត្រី​គយ​សុទ្ធតែ​ជា​អ្នក​ស្គាល់គ្នា ដូច​អណ្ដាត​និង​ធ្មេញ​ទៅហើយនោះ​។ មិន​ចាំ បាច់​ត្រួតពិនិត្យ​ទំនិញ​ឲ្យបាន​មាត់ចត់​អ្វី​នោះឡើយ​គឺ​គ្រាន់​តែ​ពិនិត្យ​មើល​ឯកសា​រ​បន្តិចបន្តួច​រួច​ជា​ការ​ស្រេច រីឯ​បញ្ហា​សេវា​ក្រៅ គឺ​គេ​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​ទូរ​សព្ទ័ បាន​យ៉ាង​ល្អប្រសើរ​។ ក្រុម​ឈ្មួញ​អ្នករកស៊ី​គឺ​មិន​អាច​គេច វេស​ពី​ការទាមទារ ដោយ​ប្រការ​ណាមួយ​របស់​អស់លោក​មន្ត្រី​គយ​នៅ​ខេត្ត​ព្រះសីហនុ​បាន​ឡើយ មានន័យថា​លោក​គយ​កំណត់​យ៉ាង​ណា​គឺ​ត្រូវតែ​បាន​យ៉ាងនោះ គឺ​ថៅកែ​ទំនិញ​នាំចូល​គ្រប់​ប្រភេទ​មានតែ​អង្វរ​ទន់​ឆ្អឹង ចំពោះ​មន្ត្រី​គយ​ទាំង​លោក ណុប សំអាន ក៏ដូចជា​លោក សំ សុវណ្ណារិទ្ធ ។​

​ទំនិញគេចពន្ធ​ច្រើន​ប្រភេទ រួម​ទាំង​ស្រា​បៀរ​មិន​ត្រូវបាន​មន្ត្រី​គយ​ត្រួតពិនិត្យ​ឲ្យបាន​ល្អៗ​ទេ​ហើយ​ជារឿយៗ​ទំនិញ​ទាំង នោះ​ត្រូវ​គេ​ខ្សឹប​ថា ជិត​ផុត​កាលបរិច្ឆេទ​ប្រើប្រាស់​ទៀត ផង​។ ប្រភព​ខ្សឹប​ថា ក្រៅ​ពី​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ឬ​ទំនិញ​ដែល​ជិត​ផុត​ការ​បរិច្ឆេទ​ប្រើ ប្រាស់​នោះ ក៏​នៅ​មាន​ទំនិញ​បង្កក​ជា​ប្រភេទ​សាច់ ដែល​គេ​ដឹក​តាម​ទូ​កុងតឺន័រ​ចូលមក ថែមទៀត​ផង​។ ទំនិញ​សាច់​បង្កក​នេះ​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្លាំងណាស់​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​អ្នកក្រីក្រ​ដែល​ទទួលទាន​សាច់​ទាំង​មាន​តម្លៃថោក ព្រោះតែ​គ្មាន​លទ្ធភាព​ទំនិញ​សាច់​ក្នុងស្រុក​។ មន្ត្រី​គយ​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​ក៏​ដូចជា ផែ​ទំនប់ រលក​មិនដែល​ខ្វល់​ចំពោះ​ការត្រួតពិនិត្យ ឲ្យបាន​ល្អិតល្អន់​ទៅ លើ​ទំនិញ​នាំចូល​ទាំងនោះ​ឡើយ​។​

​ប្រភព​ពី​មន្ត្រី​ស្ថាប័ន​ផ្សេងៗ​ដែល​ប្រចាំការ នៅ​ច្រក​កំពុងផែ​ខេត្ត​ព្រះសីហនុ និយាយថា មានតែ​ស្ថាប័នគយ​មួយ​ប៉ុណ្ណោះ​ដែល​ពួក​ឈ្មួញ​អ្នករកស៊ី​ដឹក​ទំនិញ​ឆ្លងដែន​ទាំង ឡាយ​ខ្លាចញញើត​គេ​ខ្សឹប​ថា សមត្ថកិច្ច​ស្ថាប័ន​ដទៃ ដែល​នៅក្នុង​ច្រក​តែមួយ​គឺ​ឈ្មួញ​ឲ្យតែ​កាហ្វេ​គុយទាវ​បន្តិច បន្តួច​ប៉ុណ្ណោះ​។​ប៉ុន្តែ​បើ​សម្រាប់​គយ​វិញ​គឺ​គ្រប់ទឹក​តែម្ដង​ជាពិសេស​លោក សំ សុវណ្ណារិទ្ធ ដែល​មិនសូវ​ចូល​ធ្វើការ​ក៏​ពិតមែន​ប៉ុន្តែ​ពួក​ឈ្មួញ​គ្រាន់តែ​ឮឈ្មោះ​គឺ​ញាក់សាច់​ទៅហើយ​និយាយ​រួម​គយ​នៅ​តំបន់​មាត់ សមុទ្រ​ខេត្ត​ព្រះសីហនុ​ទាំង​លោក សំ សុវណ្ណារិទ្ធ និង​លោក ណុប សំអាន គ្រាន់តែ​ឈ្មួញ​ឮឈ្មោះ​ក៏​ញាក់សាច់​ទៅហើយ ៕