កាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកអោយពលរដ្ឋខែ្មរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!
ព្រៃវែង ៖ បុគ្គលម្ចាស់កាស៊ីណូយីហោ 777 បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រខ្លះទៀតមិនមានប៉ាស្ព័រឆ្លងដែនចេញចូលលេងស៊ីសងខុសច្បាប់យ៉ាងគគ្រឹក គគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនទាន់ចាត់វិធានការបង្ក្រាបនោះទេ!នាំគ្នារក្សាភាពស្ងៀមស្ងាត់ ។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បានបញ្ជាក់ឲ្យដឹងថា កាស៊ីណូ 777 កំពុង បេីកឲ្យពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះទៀតមិនមានប៉ាស្ព័រចេញចូលលេងល្បែងដោយសេរីចាក់ភ្នាល់ដាក់លុយសុីសងខុសច្បាប់ ជល់មាន់ បៀរ អាប៉ោង យូគីយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក.ខេត្ត.មិនហ៊ានធ្វើការទប់ស្កាត់និងបង្ក្រាបនោះទេ! បែជានាំគ្នាបំភ្លេចគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ!។អាជ្ញាធរថ្នាក់ឃុំ និងសមត្ថកិច្ចថ្នាក់ស្រុក មិនគួរបណ្តែតបណ្តោយឲ្យបុគ្គលជាម្ចាស់ កាសុីណូ 777 បេីកអោយក្រុមញៀនល្បែងពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះទៀតមិនមានប៉ាស្ព័រចេញចូលលេងល្បែងគឺជល់មាន់ បៀរ អាប៉ោង និងល្បែងផ្សេងៗជាច្រើនប្រភេទទៀតយ៉ាងគគ្រឹក គគ្រេងធ្វើអោយពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខ សង្គម និងអំពើចោរកម្ម ចោរលួច ចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះប្រើអំពេីហឹង្សាគ្រួសារគ្រឿងញៀនជាដើមចមចេញពីល្បែងសុីសងនេះឯង។
ករណីកាស៊ីណូ777បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀត ណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះទៀតមិនមានប៉ាស្ព័រចេញ ចូលលេងល្បែងសុីលងផ្ទុយពីច្បាប់អនុញ្ញាតខាងលើ អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅមិនទាន់ចាត់វិធាន ការបង្ក្រាបឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់សុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ។ហេតុនេះហើយលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោក ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មិនគួរមេីលរំលងភាពអសកម្មរបស់លោក ចៅហ្វាយស្រុកព្រះស្តេចនិងលោក ជៃ សេង ហ៊ាង អធិការដ្ឋាននគរបាលស្រុកព្រះស្ដេច ដែលបណ្តោយឲ្យម្ចាស់កាសុីណូ777 បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀណាម ឆ្លង ដែនខ្លះមានប៉ាស្ព័រខ្លះទៀតមិនមានប៉ាស្ព័រចេញចូលលេងល្បែងជល់មាន់ទ្រង់ទ្រាយធំ នៅក្នុងកាសុីណូ 777ក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងមិនព្រមទប់ស្កាត់។
ប្រជាពលរដ្ឋរស់នៅភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច សូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មេត្តាចាត់កម្លាំងមន្ត្រីជំនាញក្រោមឱវាទចុះពិនិត្យស្រាវជ្រាវម្ចាស់កាសុីណូ 777 ដែលហ៊ាន បេីកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រ ខ្លះទៀតមិនមានប៉ាស្ព័ចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹក គគ្រេងនៅក្នុងភូមិសាស្ត្រខាងលើទប់ស្កាត់និងបង្ក្រាប អោយមានប្រសិទ្ធភាព ដេីម្បីបង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ជូនពលរដ្ឋមូលដ្ឋាន ៕