អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​ស្រាយ​ជ្រាវ លោក អ៊ុន ចាន់ មេទាហាន​ច្រករបៀង​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ បើកដៃ​ឲ្យ​ឈ្មួញ​តូច ធំ សម្រុក​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក !

​បន្ទាយមានជ័យ​÷ ប្រភព​ពី​អាជីវករ​ក៍​ដូចជា​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន នាំ​ទិញ​គ្រប់​សារពើ មក​ពី​ទឹកដី​ថៃ បង់ពន្ធ​មិន​គ្រប់​តាម​រថយន្ត សាន់​យ៉ុង ដឹក​ទំនិញ​សំពីងសំពោង​ចេញពី​ច្រករបៀង​អូរ​បី​ជាន់ ដូច​ជា​បន្លែ ផ្លែឈើ និង​គ្រឿង ម្ទេស​គ្រប់មុខ ចូល​មក​ខ្មែរ​យ៉ាង​ពេញបន្ទុក បង់​តែ​លុយ​ឲ្យចូល​ដោយ​សេរី​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ច្រករបៀង​អូរ​បី​ជាន់​គ្រប់គ្រង​ដោយ​ទាហាន វរ​សេនា​តូច​លេខ​៥០៣ គ្រប់គ្រង​សេដ្ឋកិច្ច​ដោយ​ឈ្មោះ លោក អ៊ុន ចាន់ ជា​មេ​បញ្ជា​រង​វរ​សេនា​តូច​លេខ​៥០៣ ជា​អ្នក​បើកដៃ​ឲ្យ​ពលករ និង​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​ផ្សេងៗ​ចូល​មក​ខ្មែរ​តាម​អំពើ​ចិត្ត​។​

​ទំនិញ​គេ​ចព​ន្ឋ​គ្រប់​សារពើ ដោយ លោក អ៊ុន ចាន់ ជា​អ្នកបញ្ជា​ឲ្យ​ទាហាន​ក្រោម​ឱវាទ​របស់​ខ្លួន បើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​នាំ​ទំនិញ​ចូល គាត់​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ករណីនេះ អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក​ធ្លាប់បាន​មាន​ប្រសា​ស្ត្រ​កន្លងមក ទាហាន​នគរបាល​ត្រូវតែ​រិត​បន្តឹង​នៅតាម​បន្ទាត់​ព្រំដែន​មិន​ឲ្យ​នាំ​ទំនិញ​ចូល​តាម​ច្រករបៀង​ធ្វើឲ្យ​ខាតបង់​ថវិការ​និង​ចំណូល​រដ្ឋ ប៉ុន្តែ​ផ្នែក​ទាហាន​នៅ​ជួរ​មុខ​ហាក់បីដូច​ស្តាប់​បទបញ្ជា​ថ្នាក់ដឹកនាំ​មិនបាន ហើយ​ទាំង​ផ្គើន​ថែមទៀត​ផង​។​