ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ដឹកនាំវេនប្រចាំការក្រុមទី៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ
រាជធានីភ្នំពេញ ៖ ដើម្បីធានាដល់ការបញ្ជាដឹកនាំកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាត់តាំងវេនប្រចាំការ ២៤/២៤ម៉ោង នៅនាយកដ្ឋានអង្គរក្ស។
*វេនប្រចាំការក្រុមទី០៣ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤នេះ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ប្រធានវេនប្រចាំការក្រុមទី០៣ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អមដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ អនុប្រធានវេន, ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ អនុប្រធានវេន, ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ អនុប្រធានវេន, លោកឧត្តមសេនីយ៍ ប្រធាន អនុប្រធាននាយកដ្ឋានកណ្តាល ប្រធាន អនុប្រធាននាយកដ្ឋាន-អង្គភាព-មន្ទីរ ជាសមាជិក។
*វេនប្រចាំការក្រុមទី០៣ មានភារកិច្ចប្រមូលផ្តុំនូវសភាពការណ៍តាមបណ្តារាជធានី-ខេត្ត សហការទទួលព័ត៌មានទាន់ហេតុការណ៍នានា ដែលកើតមានឡើងជាយថាហេតុ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ព្រមទាំងបូកសរុបរបាយការណ៍ប្រចាំថ្ងៃជូនថ្នាក់ដឹកនាំ ដើម្បីជ្រាប និងចង្អុលដឹកនាំ៕