មេឈ្មួញគ្រាក់ៗ ក្នុងខេត្តស្វាយរៀងសម្រុកដឹកជញ្ជួនទំនិញគេចពន្ធ តាមរថយន្តវ៉េអង ឆ្លងដែនទៅវៀតណាម តាមប៉ុស្តិ៍នគរបាលព្រំដែនច្រកម្ទេស និង ប៉ុស្តិ៍នគរបាលការពារច្រកព្រំដែនតាអី យ៉ាងគំហុក ទាំងយប់ទាំងថ្ងៃ

ស្វាយរៀង ÷ ប្រភពពីប្រជាពលរដ្ឋ នៅឃុំគគីរសោមស្រុកស្វាយទាប បានឲ្យដឹងថា ក្រុមឈ្មួញ តូច ធំ មកពីបណ្តាលខេត្តផ្សេងៗ សម្រុកដឹកជញ្ជូន ទំនិញគេចពន្ធ បន្ទុកលើសទម្ងន់ធ្វើឲ្យរងផលប៉ះពាល់ ខូចផ្លូវ ឆ្លងដែនទៅវៀតណាម និងពីវៀតណាមចូលស្រុកខ្មែរ យ៉ាងគំហុក រីឯ សមត្ថកិច្ចពាក់ព័ន្ធនគរបាលប៉ុស្តិ៍ព្រំដែនច្រកម្ទេស ព្រមទាំង មេប៉ុស្តិ៍នគរបាលច្រកព្រំដែនតាអី ជាអ្នកមានសិទ្ធិអំណាចបើកភ្លើងខៀវ ទើបក្រុមឈ្មួញ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។

ការដែល ពួកឈ្មួញហ៊ានដឹកជញ្ជូនទំនិញ គេចពន្ធ័ជាច្រើនប្រភេទឆ្លងដែន ទៅវៀតណាម តាមរថយន្តវ៉េអង ធំៗ ឆ្ពោះឆ្លងដែន ទៅវៀតណាម បានយ៉ាងសុខស្រួលបំផុត ដោយឡែកសមត្ថកិច្ចពាក់ព័ន្ធនៅព្រំដែន ភូមិសាស្រ្តព្រំដែន ច្រកម្ទេស មិនទាន់ចាត់វិធានការទប់ស្កាត់នៅឡើយ។

ក្រុមឈ្មួញតូច ធំ ក្នុងខេត្តស្វាយរៀង ដឹកជញ្ជូនទំនិញគេចពន្ធផ្សេងៗ ព្រមទាំង គ្រឿងអេនិចត្រនិច ចេញពីខ្មែរ ទៅវៀតណាម នៅចំណុច ឃុំគគីរសោម ស្រុកស្វាយទាប បច្ចុប្បន្ន ក្រុមឈ្មួញយកមកស្តុកទុកជិតខ្សែបន្ទាត់ព្រំដែន រីឯមេប៉ុស្តិ៍នគរបាលព្រំដែនច្រកម្ទេស ធ្វើមិនដឹងមិនឬអ្វី ទាំងអស់។

ដូច្នេះហើយទើប សមត្ថកិច្ចពាក់ព័ន្ធ នគរបាលព្រំដែនច្រកម្ទេស និងនាយប៉ុស្តិ៍នគរបាលព្រំដែនច្រកតាអី អាចប្រើអំណាច និងតួនាទី របស់ខ្លួនប្រមូលលុយ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ប្រហែលជាអាងខ្នងបង្អែករឹងមាំនៅពីក្រោយទេដឹង ទេីបបណ្ដែតបណ្ដោយ ឲ្យបក្សពួកឈ្មួញ ដឹកជញ្ជូនទំនិញ គេចពន្ធគ្របតង់ជិតៗ ឆ្លងដែនទៅវៀតណាម ដោយសេរី មិនខ្វល់ពីការរិះគន់។

បញ្ហានេះទើបប្រជាពលរដ្ឋ រស់នៅ ឃុំគគីរសោម ស្រុកស្វាយទាប អំពាវនាវដល់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ពិនិត្យឡើងវិញខ្លះផង ចំពោះសមត្ថកិច្ចពាក់ពន្ធនគរបាលព្រំដែនច្រកម្ទេស ព្រមទាំង សមត្ថកិច្ចច្រករបៀងនានា ក្នុងភូមិសាស្ត្រនោះបណ្ដែតបណ្ដោយ ឲ្យក្រុមឈ្មួញតូច ធំ នាំទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់តាមប្រភេទរថយន្តធំៗ ទៅស្រុកយួនយ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ មិនទាន់មានវិធានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវនោះទេ៕

TCN Asian ដោយ ថៃ ​ប៊ុនរិ​ទ្ឋ​ / ទូរស័ព្ទទំនាក់ទំនង ៖ ០៩២ ៤៩ ១៩ ៤៥ / ០៨៨ ៥៣ ៩១ ៩៤៥ / ០៩៨ ៣៩ ១៩ ៤៥