ថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
លោក ទន់ ចាន់​ធី មេ​គយ​ចល័ត​តំបន់​២​កាន់តំណែង​ភ្លាម​ពង្រាយ​កូនចៅ​គ្រប់​ច្រកល្ហក​ជា​ពិសេស​តាម​ដងផ្លូវ​ជាតិ​ដើម្បី​ប្រមូល​លុយ​ដើម្បី​ស្រង់ដើម​?
Tue,18 June 2024 (Time 06:40 PM)
ដោយ ៖ TCN Asian ដោយ ថៃ ​ប៊ុនរិ​ទ្ឋ​ / ទូរស័ព្ទទំនាក់ទំនង ៖ ០៩២ ៤៩ ១៩ ៤៥ / ០៨៨ ៥៣ ៩១ ៩៤៥ / ០៩៨ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 333នាក់)

​ក្រុមអាជីវករ​អ្នករកស៊ី​ដឹក​ទំនិញ​ស្របច្បាប់​និង​ទំនិញ​គេច​ពន្ធ​ជាច្រើន​ប្រភេទ​ឆ្លងដែន ចេញ​ចូល​ពី​ប្រទេស​វៀតណាម​មក​កម្ពុជា បាន​បង្ហើប​ថា ចាប់តាំងពី​លោក ទន់​ចាន់​ធី ចូលកាន់​តំណែង​ភ្លាម​ជា​ប្រធាន​ស្នាក់ការ​តំបន់​២ បង្ការ និង​បង្ក្រាប​បទល្មើស​រត់ពន្ធ​នោះ​មក​គឺ​លោក​បាន​ប្ដូរ​ប្រព័ន្ធ​បង់លុយ​ខុស​ពី​មុន​ក្នុង​បំណង​រក្សា​ការសម្ងាត់​កុំឱ្យ​បែកធ្លាយ​ដល់​អ្នកកាសែត ដោយ​បាន​កំណត់​ឱ្យ​អាជីវករ​ទៅ​បង់​លុយ​ដាក់​ខែ​ផ្ទាល់ខ្លួន​រឺ​ទំនាក់ទំនង​តាម​ទូរ​សព្ទ​ផ្ទាល់ខ្លួន​។​

​ប្រភព​ដដែល​បានឲ្យដឹងថា កាលពី​ជំនាន់​លោក ខៀវ សារឿ​ន ជា​ប្រធាន​ស្នាក់ការ​តំបន់​២ គឺ​មាន​ការ​កំណត់​យក​លុយ​ពី​អាជីវករ ដាក់​ហោ​ប៉ាវ​ដែរ​និង​បង់​តាម​ផ្ទះ​ផ្ទាល់ ប៉ុន្តែ​មិន​ច្រើន ហើយក៏​មិន​តឹងតែង​ដូច​លោក ទន់ ចាន់​ធី ហើយ​លោក​ក៏​បាន​រៀបចំ​ប្រព័ន្ធគ្រប់គ្រង​ថ្មី ដោយ​គាប​យកលុយ​ពី​អាជីវករ អ្នក​ដឹកទំនិញ​ពី​វៀតណាម​ចូល​ខ្មែរ​ច្រើន​ជាង​មុន ជាហេតុ​នាំ​ឱ្យ​ពួកគាត់​រក​ប្រាក់ចំណេញ​លែង​បាន​។

​សម្រាប់​រថយន្ត​ធុន​តូច ក្នុង​១​ជើងៗ​ចំនួន ២០​ម៉ឺន​រៀល​ជា​កំហិត​, រថយន្ត​ធុន​មធ្យម​យក​ចាប់ពី ៣០​ម៉ឺន​រៀល​ទៅ​៥០​ម៉ឺន​រៀល ក្នុង​១​ជើង​, រថយន្ត​ធុន​ធំ យក​ចាប់ពី​៥០​ម៉ឺន​រៀល ទៅ​៨០​ម៉ឺន​រៀល​ក្នុង​១​ជើង​។ ជាមួយគ្នា​នោះ បើ​សម្រាប់​រថយន្ត​ដឹក​ទំនិញ​សំខាន់ៗ​ដូច​ជា​គ្រឿង​ដែក គ្រឿង​ម៉ាស៊ីន ចេញ​ពី​វៀតណាម ចូល​មក​ខ្មែរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ គឺ​កំណត់​យក​រហូតដល់​រាប់រយ រាប់ពាន់​ដុល្លារ​ឯណោះ​ក្នុង​១​ជើងៗ ហើយ​ការ​បង់លុយ​ទាំងនោះ មិន​ដែល​មាន​ក្រដាស​ស្នាម ឬ​ចុងសន្លឹក បង្កាន់ដៃ​បង់ពន្ធ​ចូល​រដ្ឋ​អ្វី​ទេ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ​រាល់ថ្ងៃនេះ​គេ​សង្កេតឃើញ​ថា​ក្រុម​ឈ្មួញ​ជាច្រើន​អ្នក​មាន​ទាំង​ខ្នាត​តូច និង​ខ្នាត​ធំ បាននាំគ្នា​សម្រុក​ដឹកជញ្ជូន​ទំនិញ​ផ្សេងៗ​ដូច​ជា​គ្រឿង​ដែ​ករឿង​ជ័រ​អីវ៉ាន់​ចាប់ហួយ​បន្លែ​ផ្លែឈើ​ចេញ​ពី​វៀតណាម​ចូលមក​កម្ពុជា ដោយ​កិច្ច​ពន្ធ និង​បង់ពន្ធ​មិន​គ្រប់​តាម​ច្រកទ្វារ​ព្រំដែន​នានា​ទាំងថ្ងៃទាំងយប់ ដឹក​គ្មាន​ឈប់ឈរ​ជា​ហេតុ​ធ្វើឲ្យ​សមត្ថកិច្ច​ជំនាញ​ដេកចាំ​ទទួលផល​ស្រាប់ៗ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ជាថ្នូ​មិន​បង្ក្រាប​ទំនិញគេចពន្ធ ឬ​ផាកពិន័យ​ចូល​រដ្ឋ​ជា​ដើម​។​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ