ថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
មេ​គយ​ចល័ត​ស្ថិត​នៅលើ​ផ្លូវជាតិ​លេខ​៧ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាប​យក​លុយ​ពី​ក្រុមអាជីវករ​ដឹកទំនិញ តាម​រថយន្ត​សាំ​យ៉ុង តាម​អំពើ​ចិត្ត​
Sat,15 June 2024 (Time 05:06 PM)
ដោយ ៖ TCN Asian ដោយ ថៃ ​ប៊ុនរិ​ទ្ឋ​ / ទូរស័ព្ទទំនាក់ទំនង ៖ ០៩២ ៤៩ ១៩ ៤៥ / ០៨៨ ៥៣ ៩១ ៩៤៥ / ០៩៨ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 275នាក់)

ខេត្ត​ត្បូងឃ្មុំ​៖ ប្រភព​ថ្មីៗ​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​រក​សុ​ី​ដឹកជញ្ជូន​ទំនិញ​ចេញ​ចូល​ពី​ប្រទេស​វៀតណាម​ឆ្លងកាត់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ បាន​អំពាវនាវ​ដល់​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​និង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដាក់​ការ​សេុី​បអង្កេត​ស្រាវជ្រាវ​អោយ​សុីជម្រៅ​ជុំវិញ​ភាព​មិន​ប្រក្រតី​របស់​ក្រុម​គយ​មួយ​កន្លែង​ស្ថិត​លើ​ផ្លូវជាតិ​លេខ​៧ នៅ​ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ពី​ក្រុមអាជីវករ​ម្ចាស់​រថយន្ត​ដឹកទំនិញ​ឆ្លង ដែន​ពី​ប្រទេស​វៀតណាម ចូលមក​ប្រទេស​កម្ពុជា ។​

​ទីតាំង​(​ក្រុម​គយ​កុងត្រូលជជុះ​)​បើ​យើង​ធ្វើដំណើរ​ទៅ​ស្រុក​មេមត់​គឺ​កម្លាំង​គយ​មួយក្រុម​នេះ​ដាក់​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ខាងឆ្វេង​ដៃ​។​មហាជន​ជាច្រើន​ដាក់​ជា​ចម្ងល់​ឆ្ងល់​ថា តើ​ក្រុម​គយ​ចំណុច​ខាងលើ ចំណុះ​អោយ​គយ ខេត្ត ឬ គយ​ចល័ត​លើ​ផ្ទៃ​ប្រទេស ? ចាំ​បង្ក្រាប​បទល្មើស​រត់ពន្ធ ? ឬ​ក៍ដា​ក់មក​ចាំ​សង្កត់ក​ក្រុម​ឈ្មួញ​និង​អាជីវករ​រក​សី​ដឹក​ទំនិញ​ស្របច្បាប់​ឆ្លងកាត់​លើ​កំណាត់​ផ្លូវ​នេះ ? ។​

​ប្រភព​អាជីវករ​ដឹកទំនិញ​បាន​បន្តថា ទំនិញ​ក្នុង​១​រថយន្ត​សាំ​យ៉ុង​បង់​ឱ្យ​ក្រុម​គយ​នៅ​ទីតាំង​ខាង​លើ​ចំនួន ៨០​មុឺន​ទៅ​១ លាន រៀល ដែល​ដឹក​ទំនិញ​ចេញពី​ប្រទេស វៀតណាម ចូលមក​ប្រទេស​កម្ពុជា បណ្ដា​ទំនិញ​ទាំង ឡាយ​ដែល​ឆ្លងដែន​ពី​ប្រទេស វៀតណាម ចូល​មក​នោះ​សុទ្ធតែ​ត្រូវ​បង់ពន្ធ​នៅ​ច្រកព្រំដែន​រួចហើយ​។

​ហេតុ​ដូច ម្ដេច​បាន​ជា​មាន​ពួក​ក្រុម​គយ​នៅ​មិន​ឆ្ងាយ​ពី​គយ​ព្រំដែន​មួយកន្លែង​ទៀត ដែល​ចាំ​យក​លុយ​ស្រួលៗ​បន្ថែម​ទៀត​នោះ ។ មជ្ឈដ្ឋាន​នានា ថា ករណី​នេះ​តើ​បទបញ្ជា​របស់​ក្រសួង​សេដ្ឋ កិច្ច​ហិរញ្ញវត្ថុ​និង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មែន ដែរ​ឬ ? បើ​វា​ជា​គយ​ស្របច្បាប់​បញ្ជា​ថ្នាក់លើ​?​គួរតែ​លើក​ផ្លាក​ទីស្នាក់ការ​ឲ្យបាន​ច្បាស់​លា​ស់និង​សមរម្យ​ផង​ទាន​!​។​

​គួរបញ្ជាក់​ថា គយ​មួយកន្លែង​នេះ​ឃើញ​តែ​រថយន្ត​១​គ្រឿង ដែល​បិទ​ផ្លាក​គយ តែ​មិន ឃើញ​លើក​ស្លាក​ទីស្នាក់ការ​ឱ្យបាន​ត្រឹមត្រូវ​តាម​បទ​ក​ដ្ឋា​នគតិ យុ​ត្តិ ? ហើយ​រាល់ថ្ងៃ​នេះ​គេ​ឃើញ​តែ​រថយន្ត​ដឹក​ទំនិញ​ឆ្លងកាត់ ចេញចូល​បង់លុយ​នឹង​យក​ឯកសារ​”​ត្រួតពិនិត្យ​រថយន្ត​ដឹកទំនិញ​អោយបាន​ត្រឹមត្រូវ​នោះទេ​?​មិន​ថា​តិច​ឬ​ច្រើន​សុទ្ធ តែ​ត្រូវ​ចូល​ទៅ​ជួប​ពួក​មន្ត្រី​គយ​ប្រចាំការ​នៅ​ទី នោះ​ពោល កុងត្រូលជជុះ​ឬ​ប៉ុស្តិ៍​ជជុះ​។​

​ប្រភព​ពី​ពលរដ្ឋ​នៅ​ក្បែរ​ទីតាំង​ខាងលើ​បាន​បន្ថែមថា (​គយ​កុងត្រូលជជុះ​)​នៅ​ទី នេះ​មិន បាន​ត្រួតពិនិត្យ​ទំនិញ​អ្វី​ឲ្យ​ច្បាស់លាស់​នោះ​ទេ​? ពោល​គឺ​យក​តែ​លុយ​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកទំនិញ​ឆ្លងកាត់​លើ​កំណាត់​ផ្លូវ​ផាតិ​លេខ​៧ តាម​ការកំណត់​របស់​ក្រុម​គយ​ចំណុច​នោះ​ជា​ការ​ស្រេច​។

​ទំនិញ​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​ចូលមក​ប្រទេស កម្ពុជា ដូច​ជា​គ្រឿង ឧបភោគ បរិភោគ​បន្លែ បង្ការ​ជា​ដើម គឺ​ក្រុម​គយ​ដឹង​តែ​ពី​យក​លុយ​, មិន​បាន​ត្រួតពិនិត្យ​អ្វី​ឡើយ​។ ការ​ដែល​មិន​បាន​ត្រួតពិនិត្យ​អោយបាន​ត្រឹមត្រូវ​នោះ​វា​បង្ក​ហានិភ័យ​និង​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​សម្រាប់​សុខភាព​របស់​ប្រជាពលរដ្ឋ​។​

​ប៉ុន្តែ​មន្ត្រី​គយ​ទាំង​នោះ​អាច​និយាយ​ថា​បញ្ហា​សុខភាព​ពាក់ព័ន្ធ​នឹង​មន្ត្រី​កាំ កុងត្រូល រី​ឯ​ពួក​គាត់​ជា​គយ​ដឹង​តែ​យកលុយ​ចែក​គ្នា​ធ្វើ​មាន​បាន​ប៉ុណ្ណោះ​ទេ​។ ដែល​បញ្ហា​នេះ​ថ្នាក់ដឹកនាំ​គួរ​ត្រួតពិនិត្យ​ឲ្យបាន​ច្បាស់លាស់​អំពី​បញ្ហា​តួនាទី​គយ​នៅ​កន្លែង​នោះ​អោយ​ម៉ត់ចត់​ផង​។ ហេតុនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្លាប់​ប្ដេជ្ញា​លុបបំបាត់​អំពើ​ពុក រលួយ​តាម​ដងផ្លូវ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ ក្រុម​មន្ត្រី​គយ កុងត្រូលជជុះ តាម​ដងផ្លូវ​ដែល​ស្ថិតនៅ​លើ​កំណា ត់​ផ្លូវជាតិលេខ​៧​ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ផង​។​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ