ថ្ងៃអង្គារ៍ ទី២៥ ខែមិថុនា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
កាស៊ីណូ​នៅ​ច្រកព្រំដែន​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច បើក​ឲ្យ​ប្រជាជន​ខ្មែរ និង​វៀតណាម​ចូល​លេង​ដោយ​សេរី​
Sat,25 May 2024 (Time 04:52 PM)
ដោយ ៖ TCN Asian ដោយ ថៃ ​ប៊ុនរិ​ទ្ឋ​ / ទូរស័ព្ទទំនាក់ទំនង ៖ ០៩២ ៤៩ ១៩ ៤៥ / ០៨៨ ៥៣ ៩១ ៩៤៥ / ០៩៨ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 203នាក់)

ប្រភព​ពី​សមត្ថកិច្ច​នានា​បានឲ្យដឹងថា ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​ស្ថិត នៅ​ច្រក​ព្រំដែន​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង កំពុង​ដំណើរ ការ​ដោយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​និង​វៀតណាម​ចូល លេង​ដោយ​សេរី​។ នៅ​ក្នុង​កាស៊ីណូ មាន​ល្បែង​សុីសង​គ្រប់​ប្រភេទ ដូចជា​ជល់​មាន់​,​បៀ​រ​,​អាប៉ោង​និង​យូគី​ដែល គេ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​និង​វៀតណាម​ចូល​លេង​យ៉ាង​ពពាក់ពពូន​និង​អនាធិបតេយ្យ ជា​រៀងរាល់ថ្ងៃ​។ អាជ្ញា​ធរមាន​សមត្ថកិច្ច ជាពិសេស​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន មិន​ខ្វល់​ចំពោះ​បញ្ហា​នេះ​ទេ គឺ​ចាំ​ទៅ​យក​លុយ​ពី​ជនជាតិ​វៀតណាម​ឆ្លងដែន​តែប៉ុណ្ណោះ​។​

​ប្រភព​ពលរដ្ឋ​ខ្សិប​ថា មក​ទាល់​ពេលនេះ​មិនទាន់​ឃើញ អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​,​ស្រុក​ព្រះស្តេច ឬ​ខេត្ត ព្រៃវែង ពិសេស លោក​ឆោម ប៊ុន​ឆន​ស្នងការ​នគរបាល​ខេត្ត​ចុះ​មក​ត្រួតពិនិត្យ​នោះ​ទេ​។ ផ្ទុយទៅវិញ អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្រុក​ព្រះស្តេច និង​ខេត្ត​ព្រៃវែង​ហាក់ដូច ជា ធ្វើ​មិនដឹងមិនឮ​ចំពោះ​បញ្ហា​នេះ​។ ជាងនេះទៅទៀត​ប្រជាពលរដ្ឋ​មើលឃើញថា អាជ្ញាធរខេត្ត ជាពិសេស​សមត្ថកិច្ច ហាក់ដូចជា​ធ្វើ​មិនដឹងមិនឮ ជាមួយ​នឹង​ការទទួល​បាន​ផលប្រយោជន៍​ឬ​លាប​សក្ការៈ ណាមួយ​ពី​ម្ចាស់​កាស៊ីណូ​មួយ​កន្លែង​នេះ​។ យ៉ាង​ដូច្នេះ​ហើយ​បានជា​កាស៊ីណូ​១​កន្លែង​នេះ​ដំណើរការ រយៈពេល​ជា​យូរ​មក ហើយ​ដោយ​គ្មាន​សមត្ថកិច្ច​ណា ត្រួតពិនិត្យ​ឡើយ​។​

​គួរ​រំលឹក​ផង​ថា ស​.​ជ​.​ណ ចេញ​ដោយ​ទីស្តីការ​គណៈ​រដ្ឋ មន្ត្រី អនុញ្ញាត​ផ្តល់​អាជ្ញាប័ណ្ណ ឲ្យ​បើកម​ជ្ឈ​មណ្ឌល​កំសាន្ត​កា​សុីណូ ហើយ​រាល់​ល្បែង​សុីសង គឺ​ហាម​ដាច់ ខាត គ្មាន​ទីតាំង​ល្បែង​សុីសង​ភ្នាល់ ជល់​មាន់ ឬ​បក្សី​កីឡា​នោះទេ ម្យ៉ាងទៀត​ភ្ញៀវ​ជា​ពលរដ្ឋ​ខ្មែរ មិន​ត្រូវបាន​អនុញ្ញាត​ចូល​លេង​ល្បែង​សុីសង នៅក្នុង​កា​សុីណូ​នោះឡើយ​។ ប៉ុន្តែ​ជាក់ស្ដែង​កាស៊ីណូ​ខាងលើនេះ​ម​មានតែ​ជនជាតិខ្មែរ​និង​វៀតណាម ប៉ុណ្ណោះ​ដែល​ចូល​លេង​គគ្រឹកគគ្រេង​រាល់ថ្ងៃ​។ គេ​ថា​បើ​គ្មាន​ខ្មែរ​និង​វៀតណាម​ទៅលេង​ពេលនោះ​កាស៊ីណូ​៧៧៧ រលំ​ជា​យូរណាស់​មកហើយ​។ មិនតែប៉ុណ្ណោះ សមត្ថកិច្ច​ក៏​ទំនង​ជា​គ្មាន​បាន​អ្វី​សើម​មាត់ សើ​មក​ទៀត​ដែរ​។​

​សេចក្តីរាយការណ៍​បានឲ្យដឹងថា លោក​សួន សុ​ម៉ា​លីន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង ជាពិសេស លោក ឈឿន ប៊ុន​ឆន ស្នងការ​នគរបាល​ខេត្តព្រៃវែង​កំពុង​បណ្ដែតបណ្តោយ​ឲ្យ​ម្ចាស់​ទីតាំង​កា​សុីណូ​៧៧៧ មួយ​កន្លែង​នេះ​បើក​ល្បែង​សុីស​ង​ជល់មាន់​,​បៀ​រ​,​អាប៉ោង​និង​យូគី ដោយ​អនុញ្ញាត ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​សុីសង​ខុស​ច្បាប់​យ៉ាង​ពពាក់ព​ពូន និង​អនាធិបតេយ្យ​ផ្ទុយ​ពី​គោលការណ៍​ដែល​មានចែង​ក្នុង​ច្បាប់​អនុញ្ញាត​ឲ្យ​កាសុីណូ​។ ក្រៅ​ពី​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ស្រុក​គេ​សង្កេត​ឃើញ វៀតណាម​ទាំង​ហ្វូងៗ ចូល​លេង​ល្បែងស៊ីសង​ក្នុងការ​ស៊ីណូ​នេះ​ដោយ​សេរី​ផងដែរ​។ ក្រុម​ជនជាតិ​វៀតណាម​ទាំង នេះ​សុទ្ធតែ​ចំណាយ​លុយ​ឲ្យ​នគរបាល​ព្រំដែន ទើប​អាច​ចូល​លេង​ល្បែងស៊ីសង​បាន​។​

​ប្រភព​ដដែល​ឲ្យដឹងថា សម្រាប់​ការ​ជល់​មាន់​១​គូៗ​ភ្នាល់​ដាក់​លុយ​ចាប់ពី​៥០០ ទៅដល់​៣០០០​ដុល្លារ​ឯណោះ​ឬ​ច្រើន​ជាង​នេះ​ទៅទៀត​។ សូមបញ្ជាក់​ថា ល្បែង​សុីស​ង​ជល់មាន់​, បៀ​រ​, អាប៉ោង​, យូគី​… បើក​លេង​ទ្រង់ទ្រាយ​ធំ​តែ​ម្តង​។ ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង អំពី​បញ្ហា​អសន្តិសុខ​ដែល​កើតមាន​នៅក្នុង​មូលដ្ឋាន ដោយសារ​កាស៊ីណូ​ខាងលើនេះ​។ គេ​រំពឹងថា ក្រសួង​មហាផ្ទៃ​នឹង​ពិនិត្យមើល​ចំពោះ​បញ្ហា​នេះ ពីព្រោះ​ទាំង​អាជ្ញាធរ​ខេត្ត​លោក សួន សុ​ម៉ា​លីន ក៏ដូចជា​ស្នងការ​នគរបាល​ខេត្ត លោក ឆោម ប៊ុន​ឆន ហាក់ដូចជា​ត្រជាក់​ល្ហឹម​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ