ថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
មេ​ឈ្មួញ​ឈើ​ជើង​ខ្លាំង​ប្រចាំខេត្ត​មណ្ឌល​គី​រី​ឈ្មោះ​រិ​ទ្ឋ !
Tue,26 September 2023 (Time 07:08 PM)
ដោយ ៖ TCN Asian (ចំនួនអ្នកអាន: 118នាក់)

​ខេត្ត​មណ្ឌល​គី​រី​÷​ចេញផ្សាយ​ថ្ងៃ​ទី​១៩​ខែ​០៩​ឆ្នាំ​២០២៣ (​ដោយ​ថៃ​ប៊ុនរិ​ទ្ឋ​)
មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ពេជ្រា​ដា​ខេត្ត​មណ្ឌលគីរី​បានឲ្យដឹង​ថា​មេក្លោង​រកស៊ី​កាប់បំផ្លា​ញ​ព្រៃឈើ​ប្រចាំ​ខេត្ត​មណ្ឌល​គី​រី ឈ្មោះ​រិ​ទ្ឋ ជា​ខ្សែ​លោក​អភិបាលខេត្ត​កំពុង​មាន​ឈ្មោះ​បោះ​សម្លេង​ក្នុង​ការដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង ឆ្លងដែន​ចូល​ទៅ​លក់​ឲ្យ​ឈ្មួញ​ធំៗ​នៅ​ស្រុក​យួន​បាន​យ៉ាង​រលូន គ្មាន​ខ្លាច​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ពាក់​ព​ន្ឋ័ណា ហ៊ាន​បង្ក្រាប​ឡើយ ពីព្រោះ​ជា​ខ្សែ​លោក​អភិបាលខេត្ត ។​

​នៅ​ថ្ងៃ​ទៅ​១៩ ខែ​កញ្ញា ឆ្នាំ​២០២៣ ទោះបី​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ខិតខំ​ប្រឹងប្រែង​ដាស់តឿន​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់​ព​ន្ឋ័​ទាំងអស់ឲ្យ​ទប់ស្កាត់​រាល់​បទល្មើស​ព្រៃ​ឈើ​យ៉ាងណាក៏ដោយ បែរ​អាជ្ញាធរ​និង​សមត្ថកិច្ច​មិន​អនុវត្ត​តាម​សោះឡើយ​។

​ជាក់ស្ដែង ឈ្មួញ​ឈើ​ប​ច្ច​ប្បន្ន​កំពុង​ឡើង​មាន ហ៊ុង ស៊ុយ ខ្លាំង​មេ​ឈ្មួញ​ឈើ​ឈ្មោះ រិ​ទ្ឋ ជា​ខ្សែ​លោក​អភិបាលខេត្ត​កំពុង​មាន​ឈ្មោះ​បោះ​សម្លេង​ក្នុង​ការកាប់​បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​យ៉ាងសកម្ម ឆ្លងដែន​ចូល​ទៅ​លក់​ឲ្យ​មេ​ឈ្មួញ​ធំៗ​នៅ​ស្រុក​យួន​បាន​យ៉ាង​រលូន គ្មាន​ខ្លាច​អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ​ពាក់​ព​ន្ឋ័​ថ្នាក់​ណា​នោះឡើយ​។ ដោយ​ដឹក​តាម​រថយន្ដ​ដឹក​ចេញពី​ចំណុច​ពេជ្រា​ដា ខេត្ត​មណ្ឌល​គី​រី ដឹកជញ្ជូន​ទៅ​ឆ្លងដែន​ទៅ​លក់​នៅ​ស្រុក​យួន តាម​ច្រក​ទ្វេរ​ភាគី​ព្រំដែន​ណាំ​លា និង​ច្រក​ដាក់​ដាំ​យ៉ាង​ពេញបន្ទុក ។ សមត្ថកិច្ច​ជំនាញ​ពាក់​ព​ន្ឋ័ក្នុង​ខេត្ត​មណ្ឌលគីរី​រក្សា​ភាពស្ងៀមស្ងាត់ ។​

​សេចក្ដីរាយការណ៍​ពី​មន្ដ្រី​តូចតាច​ម្នាក់​ប្រចាំការ​នៅ​តាម​ដងផ្លូវ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លូច​ខ្សឹបប្រាប់​អ្នកសារព័ត៌មាន​យើង​ឲ្យដឹងថា មេ​ឈ្មួញ​ឈើ​ឈ្មោះ រិ​ទ្ឋ ជា​ខ្សែ​លោក​អភិបាលខេត្ត​តែងតែ​កាប់បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​គឺ​ដឹក​បាន​ដោយ​រលូន​ព្រោះថា​មាន​អ្នក​រត់ការ​គ្រប់​ច្រកល្ហក​អស់ហើយ ដើម្បី​ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់ ដើម្បី​ខ្លួន​ដឹកឈើ​បាន​ដោយ​រលូន​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី ឆ្លងដែន​ចេញទៅ​លក់​នៅ​ស្រុក​យួន ។

​សេចក្ដីរាយការណ៍​បាន​បន្ដ​ឲ្យដឹង​ទៀតថា មេ​ឈ្មួញ​ឈើ​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន គឺ​ដឹក​ពេលយប់ គេ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​តាម​រថយន្ដ​ទៅ​ជា​ច្រើន​គ្រឿង គឺ​ដឹក​បាន​យ៉ាង​រលូន​គ្មាន​មន្ដ្រី​ជំនាញ​ណា​ម្នាក់​ហ៊ាន​បង្ក្រាប​នោះ​ឡើយ ចំពោះ​ឈ្នួញ​ឈ្មោះ​រិ​ទ្ឋ​រូបនេះ ។​

​ជុំវិញ​ករណី​ខាងលើ​នេះ អង្គភាព​សារព័ត៌មាន​យើង​មិន​អាច​សុំ​ការ​ប​ភ្លឺ​ពីសា​ម៉ី​ភាគី​ក៏ដូចជា​អជ្ញាធរ​និង​សមត្ថកិច្ច​ពាក់​ព​ន្ឋ័​នៅឡើយ​ទេ ។ អង្គភាព​សារព័ត៌មាន​យើង​នឹង​ផ្សាយ​ជា​បន្ដ​បន្ឋាប់ ប្រសិនបើ​មាន​ការពន្យល់​ពី​សា​ម៉ី​ភាគី ឬ​បកស្រាយ​ពី​អាជ្ញាធរ​ពាក់​ព​ន្ឋ័ណា​មួយ​រៀង​រាល់​ម៉ោង​ធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ