ចុះផ្សាយថ្ងៃទី១៥ ខែវិច្ចិកា ឆ្នាំ២០២៣ ខេត្តកែប ៖ មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ដីព្រៃលិចទឹកនិងព្រៃកោងកាង ដែលជាសម្បត្តិសាធារណៈ របស់រដ្ឋនៅក្នុងកោះស្ករ ស្ថិតនៅភូមិទួលសាំង ភូមិទួលស្រង៉ាំ ភូមអំពែង ភូមិអូរដួង ឃុំពងទឹក និងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានក្រុមឈ្មួញមានអំណាចមួយចំនួនបានកំពុងទន្ទ្រានយកដីរបស់រដ្ឋ ហើយយកគ្រឿងចក្រមកកាយព្រំដី ដើម្បីធ្វើជាកម្មសិទ្ឋិផ្ទាល់ខ្លួន ដោយមិនញញើត និងច្បាប់បន្ដិចណាសោះឡើយ។ ជាក់ស្ដែង នៅចំណុចកោះស្ករ ស្ថិតនៅភូមិទួលសាំង ភូមិស្រង៉ាំ ភូមិអូរដូង ភូមិពែងអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នេះតែម្ដង។ បើយោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ និងមហាជនបានឲ្យដឹងទៀតថា សព្វថ្ងៃនេះ នៅចំណុចកោះស្ករ ស្ថិតនៅភូមិទួលសាំង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប មានការព្រួយបារម្ភជាខ្លាំង ព្រោះខ្លាចបាត់បង់របរបន្ដិចបន្ដួចរបស់គាត់ ដែលធ្លាប់អាស្រ័យផល និងប្រកបមុខរបរចិញ្ចឹមជីវិតដោយដើររើសខ្យងងាវ ចាក់ច្រែង និងដាក់លបក្ដាម ជាលក្ខណ:គ្រួសារ ដើម្បីចិញ្ចឹមជីវិត តែឥឡូវត្រូវបានក្រុមឈ្មួញមានអំណាចយកគ្រឿងចក្រកាយព្រុំដីលិចទឹកដីព្រៃកោងកាង ដែលជាសម្បត្តិសាធារណ: របស់រដ្ឋទាំងនោះស្ទើរទាំងស្រុងដើម្បីយកធ្វើជាកម្មសិទ្ឋិទាំងអស់ ចំណែកអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធមិនអើពើទាល់តែសោះ។ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ដីព្រៃលិចទឹក និងដីព្រៃកោងកាង ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ នៅតាមបណ្ដោយមាត់ព្រែក និងដៃព្រែក នៅក្នុងចំណុះកោះស្ករ ស្ថិតនៅភូមិទួលសាំង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ទាំងអស់នោះ សម្បូរទៅដោយដីព្រៃកោងកាង និងដីព្រៃលិចទឹក ដែលជាសម្បត្តិសាធារណ:របស់រដ្ឋ នៅតាមបណ្ដោយមាត់ព្រែក និងដៃព្រែ ក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ទាំងអស់នោះ សម្បូរទៅដោយព្រៃកោងកាង និងព្រៃលិចទឹកនឹងមានដើមឈើចម្រុះដុះជាច្រើនទៀត ហើយក៏ជាជម្រកមច្ឆាជាតិយ៉ាងបន្ដពូជពងត្រីកូនត្រីផងដែរ ។នៅក្នុងអំឡុងរយៈពេលប៉ុន្មានឆ្នាំនេះ គេសង្កេតឃើញក្រុមឈ្មួញមានអំណាចខិលខូចមួយចំនួនលួចបោះបង្គោលចូលតំបន់ព្រៃលិចទឹកព្រៃកោងកាងចែកគ្នាដោយអ្នកខ្លះអាងមានលុយមានអំណាច និងអ្នកខ្លះអាងខ្សែខ្នង មកកាប់ទន្ទ្រានបំផ្លាញរំលោភយកទាំងបពានដោយមានឡេះដាក់បន្ទុកទៅលើស្ថាប័នមន្ទីរជំនាញរបស់ថ្នាក់ខេត្តផងដែរ ។ សកម្មភាពទាំងនេះ គឺផ្ទុយពីច្បាប់បានហាមឃាត់នៃតំបន់មួយចំនួនដែលក្នុងនោះដែនអភិរក្សនៅឡើយ ដូចជាអនុក្រិត្យលេខ ១៧៩ ជាដើម ដែលស្ថិតក្នុងមូលដ្ឋានរបស់ឃុំសង្កាត់ស្រុកក្រុងទាំងនោះ ដោយរហូតមកពេលនេះ គេនៅតែសង្កេតឃើញមានការលួចទន្ទ្រានកាប់ព្រៃកោងកាង នឹងព្រៃលិចទឹកដឹកដីចាក់លប់ទៅលើតំបន់ព្រៃលិចទឹកនៅតាមដងព្រែក និងតាមដៃព្រែកស្ទើរគ្រប់ទីកន្លែង មិនដែលឃើញអាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ពន្ឋ័ណាម្នាក់ហ៊ានលូកដៃចុះមកពិនិត្យ ឬបង្ក្រាបឡើយ។ ប្រជាពលរដ្ឋ និងមហាជនជាច្រើនបានដាក់ការសង្ស័យថា ៖ មន្ដ្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អាចទទួលលាភសក្ដារ: ពីសំណាក់ក្រុមឈ្មួញមានអំណាច់ហើយមើលទៅ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ