ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​តា​សួ អនិកជន​ខ្មែរ​សញ្ជាតិ​អាមេរិក​ជា​ថៅកែ​នៅ​ចំណុច​ទឹក​រាំ​ផ្កា​រាំ​ខណ្ឌ ៧ មករា មាន​អ្នកកាង​មែន​ទេ ទើប​គ្មាន​អ្នក​បង្ក្រាប !
Wed,25 May 2022 (Time 07:06 PM)
ដោយ ៖ ថៃ ប៊ុន​រិទ្ធ​ (ចំនួនអ្នកអាន: 341នាក់)

ភ្នំពេញ ៖ មាន​សេចក្ដីរាយការណ៍​ព័ត៌មាន​ជាច្រើន​ណាស់ ដែល​បាន​ចុះផ្សាយ​ពី​ភាព​អសកម្ម​របស់​មន្ដ្រី​សាលាខណ្ឌ ៧ មករា និង​សាលា​រាជធានី​ភ្នំពេញ​ដែល​បិទ​ភ្នែក​ឲ្យ​ជនល្មើ​សបើក​បន​ល្បែងភ្នាល់​ទឹកភ្លៀង របស់​តា​សួ អនិកជន​ខ្មែរ សញ្ជាតិ​អាមេរិក ជា​ថៅកែ​នៅ​ចំណុច​ទីតាំង​ផ្ការាំទឹករាំ ផ្លូវ​លេខ​១៣៩ ធ្វើ​ថៅកែ​ភ្នាល់​ស៊ីសងរ​សប់​ពាន់​រាប់ម៉ឺន​ដុល្លារ​។​

​សេចក្ដីរាយការណ៍​ព័ត៌មាន​បាន​បន្ដទៀតថា ទីតាំង​ភ្នាល់​ទឹកភ្លៀង នៅ​ចំណុច​ទឹក​រាំ​ផ្កា​រាំ បាន​បំបែក​ជា​សាខា​នៅ​ស្ដាត​អូឡាំពិវ​ជសដើម ។

​វា​ជា​រឿង​ដែល​គួរឲ្យ​អស់សំណើច​នៅពេល​លេច​ចេញ​ព័ត៌មា​ន​ខ្លះៗ​ចុះផ្សាយ​ថា​ទាល់តែ​មាន​បទបញ្ជារ​ពី​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទើប​អាច​បង្ក្រាប​បន​ល្បែងភ្នាល់​ទឹកភ្លៀង​របស់​តា​សួ អនិកជន​ខ្មែរ​សញ្ជាតិ​អាមេរិក ជា​ថៅកែ​នៅ​ចំណុច​ទឹក​រាំ​ផ្កា​រាំ​បាន ។ បើ​គ្រាន់តែ​បទល្មើស​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​សោះ ក៏​ចាំបាច់​ឲ្យមាន​បទបញ្ជា​ចេញ​ពី​នាយក​រដ្ឋមន្ដ្រី​ទៅហើយនោះ តើ​ចាំបាច់​បង្កើតឲ្យមាន​គណៈ​បញ្ជាកា​រ​ឯកភាព​ខណ្ឌ និង​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នាំ​បង្ហិន​ប្រាក់ខែ​រដ្ឋ​ធ្វើ​អ្វី​? សម​ដូច​ប្រសាសន៍​សម្តេច​ធ្លាប់​ក្រើនរំលឹក ចំពោះ​មន្ដ្រី​ខេត្ត​ក្រុង​រួច​មក​ហើយ បើ​ធ្វើ​មិនកើត ចាំតែ​នាយករដ្ឋមន្ដ្រី​បញ្ជ​ស​ដដែល​នោះ ល្មម​ចុះចេញ​ពី​តំណែង​ទៅ ។ ហើយ​រឿង​ដែល​នឹក​ស្មាន​មិន​ដល់​ទៅទៀត​នោះ ស្របពេល​ដែល​គេហទំព័រ TCNTV, PTV, NNCTV VCS គេហទំព័រ​កាសែត​និស្សិត​ក្មេង​វត្ត គេហទំព័រ​កាសែត​គតិ​យុ​ត្ត និង​គេហទំព័រ CCN ហ៊​ត​ញ៉ូ ចុះផ្សាយ​ពី​បទល្មើស​បន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​របស់​តា​សួ អនិកជន​ខ្មែរ​សញ្ជាតិ​អាមេរិក នៅតាម​បណ្ដោយ​ផ្លូវ​លេខ​១៣៩ ក្នុង​សង្កាត់​អូរ​ឬ​ស្សីទី ២ ស្រាប់តែ​មាន​អ្នក​សា​ព័ត៌មាន​ដូចគ្នា​បាន​លើកឡើង​បែប​បំភ័យ​ថា ពួក​ល្បែង​ឥឡូវ គឺ​មាន​មន្ដ្រី​ក្រសួង​ព័ត៌មាន​ជា​អ្នក​កាង ។ បើ​យើង​ចុះផ្សាយ គេ​ប្រកាស​បិទ​អាជ្ញាប័ណ្ណ​យើង​ថែមទៀត​ផង ។

​ករណី​លើកឡើងថា មន្ដ្រី​ក្រសួង​ព័ត៌មាន​ជា​អ្នកកាង​បទល្មើស​បែប​ហ្នឹង នៅ​តាម​ហាង​កាហ្វេ ដែលមាន​អ្នកសារព័ត៌មាន​ភាគច្រើន​ចូល​ផឹក ដូចជា​នៅ​ហាង​កាហ្វា​លឹម​ហាក់​ផ្សារចាស់ និង​ហាង​កាហ្វេ​សំណង់ ១២ ជាដើម ។ ប្រសិនបើ​ការជជែក​វែកញែក នៅ​តាម​ហាង​កាហ្វេ​ពាក់ព័ន្ឋ​ទៅនឹង​ករណី​ខាងលើ ក្រសួង​ព័ត៌មាន​កាង​នៅ​ពីក្រោយ​បទល្មើស​បន​ល្បែងស៊ីសង​បែប​ហ្នឹង គឺ​អាច​ធ្វើឲ្យ​ខូច​ឈ្មោះ​ក្រសួងព័ត៌មាន ដែល​តម្រូវឲ្យ​អ្នកសារព័ត៌មាន​គោរព​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​ឲ្យបាន​ខ្ជាប់ខ្ជួន ។​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ