ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
បន​ល្បែងស៊ីសង​កើតឡើង​ពេញបន្ទុក នៅ​ឃុំ​បុល​ខ្នុរ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម អាជ្ញាធរ​និង​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប !
Wed,25 May 2022 (Time 01:24 PM)
ដោយ ៖ ថៃ ប៊ុនរិទ្ធ (ចំនួនអ្នកអាន: 265នាក់)

ខេត្ត​កំពង់ចាម ៖ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​សារាយ​ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម បានឲ្យដឹងថា ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ មាន​បន​ល្បែងស៊ីសង​ច្រើន​ប្រភេទ កំពុង​កើតឡើង​ពេញបន្ទុក​ជាពិសេស​ល្បែង​បញជល់មាន់​តាមអ​ន​ឡាញ កំពុង​ក្លាយជា​ល្បែងភ្នាល់​ដាក់​លុយ​ពេញនិយម ។​

​លោកនាយ​ប៉ុស្ដិ៍​នគ​បាល​រដ្ឋបាល​ឃុំ​បុសខ្នុរ និង​លោក ឯម វឌ្ឍនា អធិការ​នគ​បាល​ស្រុក​ចំការលើ ព្រមទាំង​អភិបាលស្រុក​ចំការ​ល​លើ មិន​ចាត់​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្ដិសុខ​សង្គម​ឲ្យស្រប​ទៅ​តាម​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះ​ទេ​។​

​រីឯ​នៅ​តាម​បណ្ដាល​ឃុំ​មួយចំនួនទៀត មាន​ល្បែង​បញ្ជល់មាន់ អាប៉ោង និង​ល្បែង​តាម​ប្រពន្ឋ័​អន​ឡាញ​កើតឡើង​យ៉ាង​រាលដាល ធ្វើឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ពី​បញ្ហា​អស​ន្ដិ​សុខ​សង្គម​។​

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​សារាយ​ឃុំ​បុ​ស្ទុរ បានឲ្យដឹងថា ក្នុងភូមិ​ពួកគាត់​មាន​ល្បែង​បញ្ជល់មាន់​តាម​អន​ឡា​ញ ២ ទីតាំង ជាប់​គ្នា ដំណើរការ​យ៉ាង​រលូន មិន​រំខាន​ដល់​មន្ដ្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ ។ ក្នុង​មួយ​ថ្ងៃៗ មាន​អ្នក​ចេញ​ចូល​លេង​ល្បែង​បញ្ជល់មាន់​តាម​អន​ឡា​ញ នៅក្នុង​ទីតាំង​ទាំង​២​កន្លែង​នោះ​យ៉ាង​កុះករ ហើយ​មន្ដ្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន រក្សា​ភាព​ស្ងៀមស្ងាត់ ធ្វើ​មិនដឹងមិនលឺ​អ្វី​ទាំងអស់ ។ ហេតុនេះហើយ ទើប​ធ្វើ​ឲ្យ​ក្នុង​មូលដ្ឋាន​ឃុំ​បុ​ខ្នុរ ស្រុក​ចំការលើ កើតមាន​អំពើ​ចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ និង​បទល្មើស​ផ្សេងៗ គួរ​ឲ្យ​ភ័យខ្លាច ដោយសារ​តែ​ល្បែងស៊ីសង​ជា​ដើមហេតុ នៃ​បញ្ហា​អន្ដិ​សុខ​សង្គម​។​

​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល់ ស្នងការ​នគ​បាល​ខេត្ត​កំពង់ចាម និង​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ចាត់​វិធានការ​លុបបំបាត់​ល្បែងស៊ីសង ក្នុងភូមិ​សារាយ​ឃុំ​បុ​ខ្នុរ ស្រុក​ចំការលើ​ជា​បន្ទាន់ ។ ដោយហេតុ​ថា ល្បែង​បញ្ជល់មាន់​តាម​ប្រពន្ឋ័​អន​ឡាញ​កំពុងបើក​លេង​យ៉ាង​ពេញបន្ទុក ហល​យ​នាយប៉ុស្ដ៍នគ​បាលឃុំ​បុសខ្នុរ និង​លោក ឯម វឌ្ឍនា អធិការ​នគ​បាល​ស្រុក​ចំការលើ មិន​ចាត់​វិធានការ​បង្ក្រាប​ឡើយ ។ ប្រជាពលរដ្ឋ​សង្ស័យថា មន្ដ្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ទទួលបាន​ផលប្រយោជន៍​ពី​អ្នក​បើក​ល្បែងស៊ីសង​ខុសច្បាប់ ទើប​មិន​បង្ក្រាប​ដើម្បី​ពង្រឹង​សន្ដិសុខ​សង្គម ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ