ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
ទីតាំង​បន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​ខុស​ច្បាប់​លោក​ សួ​ អនិកជន​ខ្មែរ​សញ្ជាតិ​អាមេរិក​ ជា​ថៅកែ​បាននាំគ្នា​ចាក់​លុយ​រាប់ពាន​ដុល្លារ​យ៉ាង​គគ្រឹកគគ្រេង​នៅ​កណ្ដាល​ក្រុងភ្នំពេញ​អាជ្ញាធរ​នឹង​សមត្ដ​កិច្ច​ខណ្ឌ​៧​មករា​មិន​ហ៊ាន​ធ្វើ​ការបង្ក្រាប !
Wed,18 May 2022 (Time 07:26 PM)
ដោយ ៖ ​ដោយ ៖ ​ថៃ​ប៊ុនរិ​ទ្ធ (ចំនួនអ្នកអាន: 322នាក់)

​ភ្នំពេញ ៖ ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០២២ ចាប់ផ្ដើម​លឺ​ទៀតហើយ បន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​ខុស​ច្បាប់​របស់​លោក សួ អនិកជន​ខ្មែរ​សញ្ជាតិ​អាមេរិក ជា​ថៅកែ​បាន​នាំ​គ្នីគ្នា​លេង​ចាក់​លុយ (​រាប់ពាន់​ដុល្លារ​) យ៉ាង​គគ្រឹក​គ្រេង​នៅក្នុង​ទឹកដី​សង្ក្រា​ត់​អូរឬស្សីទី​២ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។ គេ​នៅ​មិនទាន់​មាន​ឃើញ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ធ្វើ​ការបង្ក្រាប ! តាម​ការណែនាំ​របស់​រដ្ឋបាល​រាជធា​នី​ភ្នំពេញ បី​កុំបី​ការពារ និង​ចូលរួម​លុបបំបាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូរី​ដ​១៩ ឲ្យមាន​ប្រសិទ្ឋភាព ។​

​ជុំវិញ​ករណី​នេះ ប្រជាពលរដ្ឋ​បាន​នាំគ្នា​ដាក់​ការសង្ស័យ​ទៅ​អាជ្ញាធរ​នឹង​សមត្ថកិច្ច​មូលដ្ឋាន​ជា​អ្នក​បើក​ភ្លើង​ខៀវ ឲ្យ​លោក​សួ​អនិកជន​ខ្មែរ​សញ្ជាតិ​អាមេរិក​ជា ថៅកែ​ម្ចាស់​ទីតាំង​មួយ​កន្លែង​នេះ ហើយ​ទើប​ហ៊ាន​នាំ​គ្នីគ្នា​និង​បក្សពួក​មកជួបជុំ​គ្នា​បើក​លេង​ល្បែង​ភ្នាល់​ទឹកភ្លៀង​ខុសច្បាប់​បាន​ដោយ​រលូន​នៅក្នុង​មូលដ្ឋាន​ខាងលើ​នេះ ឬ​មួយ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់​ព​ន្ឋ័​មូលដ្ឋាន​សង្កាត់​អូរ​ឬ​ស្សីទី​២ ខណ្ឌ​៧​មករា មួយចំនួន អាច​បាន​ទទួល​ផលប្រយោជន៍​ពី​ម្ចាស់​ទីតាំង​មួយ​កន្លែង​នេះ​ហើយ​ទេ​ដឹង បាន​ជា​មិន​ហ៊ាន​បង្ក្រាប ! ទុកឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​មាន​ការព្រួយបារម្ភ​ដោយសារ​កន្លងមក​អ្នកញៀន​ល្បែង​ទាំងអស់​នេះ​លេង​ចាញ់​លុយ​អស់​ពី​ខ្លួន​ខ្លះ​គិត​ខ្លី​សម្រេចចិត្ត​លោត​ពីលើ​ផ្ទះ​សម្លាប់​ខ្លួនឯង ។ រឿង​ទាំងនេះ​កើត​ជា​ញឹកញាប់​មក​ហើយ ។ ម្យាង​ទៀត ពួក​គាត់​ភ័យខ្លាច​អំពី​បញ្ហា​អន្ដិ​សុខ​និង​បទល្មើស​ផ្សេងៗ​លួច​ឆក់​ប្លន់​ជាដើម ។​

​ដូច្នេះហើយ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​ខាងលើ​នេះ​បាន​នាំគ្នា​ធ្វើការ​អំពាវនាវ​ដល់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ជាពិសេស​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរង​ក្រសួង​ការពារជាតិ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ ប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ាង មេបញ្ជាការរង​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូមមេត្តា​ជួយ​ពិនិត្យ​ភាពជាក់ស្ដែង ដើម្បី​ចាត់​កម្លាំង​ជំនាញ​ធ្វើ​ការទប់ស្កាត់​ឬ​មួយ​បង្ក្រាប !​។​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ