ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
ទីតាំង​បន​ល្បែងស៊ីសង​(​ភ្នាល់​ចាក់​បាល់​)​ខុស​ច្បាប់​តាម​ប្រព័ន្ឋ​អន​ឡាញ​មួយកន្លែង​នៅ​ផ្លូវ​លេខ​២៣១​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ អធិកា​រ​ខណ្ឋទួលគោល​មិនទាន់​បង្ក្រាប​ឬ​មួយ​ទុខ​ចិញ្ចឹម​ឆ្នាំងបាយ !
Mon,16 May 2022 (Time 10:08 PM)
ដោយ ៖ ​ដោយ​ថៃ ប៊ុនរិ​ទ្ឋ​ (ចំនួនអ្នកអាន: 270នាក់)

​ភ្នំពេញ ៖ ទីតាំង​បន​ល្បែងស៊ីសង (​ភ្នាល់​ចាក់​បាល់​)​ខុស​ច្បាប់​តាម​ប្រពន័​ន្ឋ​អន​ឡាញ​មួយកន្លែង​កំពុង​បើក​ដំណើរការ​លេង​បាន​យ៉ាង​រលូន នៅ​ចំណុច​ផ្លូវ​លេខ​២៣១ ស្ថិត​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។​

​អាជ្ញាធរ​សមត្ថកិច្ច​មូលដ្ឋាន​មិន​ហ៊ាន​ក្អក និង​ធ្វើ​បង្ក្រាប ឲ្យស្រប​តាម​គោលនយោបា​យ​ភូមិ​ឃុំ​មាន​សុ​វស្ថិ​ភាពទាំង​៧​ចំណុច​នោះ​ឡើយ !​។​

​ប់​យោងតាម​ប្រភព​ច្បាស់​ការណ៍​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​បានឲ្យដឹងថា ៖ ទីតាំង​ខាងលើនេះ​បាន​នាំ​បក្សពួក​មកជួបជុំ !​ប់ក​លេង​ល្បែងស៊ីសង​(​ភ្នាល់​ចាក់​បាល់​)​ខុសច្បាប់​)​ខុស​ច្បាប់​ជា​រៀងរាល់ថ្ងៃ ។ គេ​សង្ស័យ​ទំនង​អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន​សង្កាត់​ផ្សារ​ដើមគ​រខណ្ឌ​ទួលគោក​ជា​អ្នក​បើក​ភ្លើង​ខៀវ​ឲ្យ​ទេ​ដឹង​? ទើប​ម្ចាស់​ទីតាំង​បន​ល្បែង​មួយ​កន្លែង​នេះ​ហ៊ាន​បើក​ដំណើរការ​បាន​ដោយ​រលូន​ធ្វើឲ្យ​ពលរដ្ឋ​រស់​នៅ​មាន​ការ​បាន​ដោយ​រលូន​ធ្វើឲ្យ​ពលរដ្ឋ​រស់​នៅ​មាន​ការ​ព្រួយបារម្ភ​អំពី​បញ្ហារ​អសន្ដិសុខ​នឹង​បទល្មើស​ផ្សេងៗ​ដូចជា​លួច​ឆក​ប្លន់​និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជាដើម ។​

​សូម​រំលឹក​ថា កន្លងមក​រាជរដ្ឋាភិបាល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា ឲ្យ​អនុវត្តបី​កុំបី​ការពា​រ​និង​ចូលរួម​លុបបំបាត់​បញ្ហា​រការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វិដ​១៩​បម្លែង​ថ្មី​ឈ្មោះ​ថា​(​អូ​មី​ក្រុង​) ឲ្យមាន​ប្រសិទ្ឋភាព​។​

​ជុំវិញ​ករណី​នេះ​ប្រជាពលរដ្ឋ​បាន​សំណូម​ទៅ​ដល់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គ​ណះ​អភិបាល​រាជធានី​ភ្នំពេញ ជាពិសេស​ឧត្តមសេនីយ៍ឯក ស ថេត អគ្គ​ស្នងការរង​និង​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ រួមទាំង​លោក​វ​រះ​សេនីយ៍​ឯក សុខ ហេង អធិការ​នគ​បាល​ខណ្ឌទួលគោក​មាន​វិធានការ​ចាត់​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​ទប់ស្កាត់​ឬ​មួយ​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​(​ភ្នាល់​ចាក់​បាល​)​ខុសច្បាប់​មួយ​កន្លែង​តាម​ប្រព័ន្ឋ​អន​ឡាញ​កំពុងបើក​លេង​នៅក្នុង​ភូមិសាស្ដ្រ​ខាងលើ​នេះ តាម​និតិ​វិធី​ច្បាប់​ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ