ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
លោក ពិន តន បើក​បន​ល្បែងស៊ីសង​បញ្ជល់មាន់ និង​វង់​អាប៉ោង​ខុសច្បាប់ កើតឡើង​យ៉ាង​ពេញបន្ទុក​ក្នុង​ក្រុង​បាន​លុង ថ្ងៃទី​១៣​ខែ​០៥​ឆ្នាំ​២០២២
Fri,13 May 2022 (Time 09:07 AM)
ដោយ ៖ ​ ថៃ ​ប៊ុនរិ​ទ្ឋ​ (ចំនួនអ្នកអាន: 290នាក់)

​ខេត្ត​រតនគីរី ៖ មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​បាន​លុង ខេត្ត​រតនគីរី បានឲ្យដឹងថា បច្ចុប្បន្ននេះ ឈ្មោះ ពិន តន ហៅ​តា​តន ជា​មេបន​ល្បែង​សង្វៀន​បញ្ជល់មាន់ និង​វង់​អាប៉ោង ហើយ​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ កំពុង​បើក​សង្វៀន​បញ្ជល់មាន់ និង​វង់​អាប៉ោង​ចំនួន​ពីរ​កន្លែង ហើយ​ដំណើរការ​យ៉ាង​រលូន ។​

​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ទី​តាំងទី​១​នៅ​ចំណុច​ចម្កា​ស្វាយចន្ទី ក្នុងភូមិ​ឡា​ប៉ូ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ហើយ​ទី​តាំងទី ២ នៅ​ចំណុច​ចម្ការកៅស៊ូ​តំបន់ភ្នំ​យោល អូរ​ត្រាវ ក្រុង​បាន​លុង ខេត្ត​រតនគីរី ។​

​ទីតាំង​ល្បែង​បញ្ជល់មាន់ និង​វង់​អាប៉ោង​របស់​ឈ្មោះ ពិន តន ហៅ​តា​តន ទាំង ២ កន្កែង​នេះ មាន​អ្នក​ចូល​ទៅ​រួម​លេង​ល្បែង​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ ព្រោះ​មេ​ល្បែងស៊ីសង​ហ៊ាន​ធានា​សុវត្ថិភាព​ចំពោះ​អតិថិជន​របស់​ខ្លួន​ទៀតផង ។​

​បើ​តាម​ការលើកឡើង​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា បើ​គ្មាន​ការ​បើកដៃ ពី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ទេនោះ គឺ​ឈ្មោះ ពិន តន និង​បក្ខ​មិន​អាច​បើក​បន​ល្បែង​សង្វៀន​បញ្ជល់មាន់ និង​វង់​អាប៉ោង ទ្រង់ទ្រាយ​ធំ​ដំណើរការ​យ៉ាង​រលូន​បានទេ ។ ជាក់ស្ដែង នាយ​ប៉ុស្ដិ៍​ន​នគ​បាល​រដ្ឋបាល​សង្កាត់​យក្ខ​ឡោម ក៏​ដូច​ជា​អធិការ​នគ​បាល​ក្រុង​បាន​លុង និង​អភិបាល​ក្រុង​បាន​លុង រក្សា​ភាព​ស្ងៀមស្ងាត​បណ្ដោយឲ្យ​មាន​ល្បែងស៊ីសង​ខុស​ច្បាប់កើត​ឡើង​យ៉ាង​ពេញបន្ទុក ។ សម្រាប់​ការ​បញ្ជល់មាន់ ១ គូរៗ មាន​ដាក់​ដើម​ថា​ន់ ចាប់ពី​១០០០​ដុល្លារ ដល់​២០០០​ដុល្លារ ឬ​ច្រើន​ជាង​នេះ ហើយ​ល្បែង​អាប៉ោង​ក៏​ស៊ីសង​ទឹក​លុយ​ច្រើនៗ​ដែរ ធ្វើឲ្យ​ឈ្មោះ ពិន តន និង​បក្ខពួក​ប្រមូល​លុយ​ពី​ក្រុម​អ្នកញៀន​ល្បែង​បាន​មិន​តិច​ឡើយ ។​

​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក យិន ចំណាន ស្នងការ​នគ​បាល​ខេត្ត​រតនគីរី ព្រមទាំង​លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគីរី និង​លោក ថាវ យ៉េន មេ​បញ្ជារ​កា​កងរាជអាវុធហត្ថ​ខេត្ត​រតនគីរី​ចាត់វិធានការ​បង្ក្រាប​ស​ង្វៀន​បញ្ជល់មាន់ និង​វង់​អាប៉ោង​របស់លោក ពិន តន ហៅ​តា​តន នៅក្នុង​ក្រុង​បាន​លុង​ជាបន្ទាន់ ។ ដោយហេតុ​ថា ដោយសារ​មាន​បន​ល្បែងស៊ីសង​សង្វៀន​បញ្ជល់មាន់ និង​វង់​អាប៉ោង​ខុសច្បាប់​រាលដាល​យ៉ាងកំហុ​ក​នោះ​ហើយ ទើប​បច្ចុប្បន្ន​នៅ​សង្កាត់​យក្ខ​ឡោម​និង​សង្កាត់​ផ្សេងៗ​ទៀត​ក្នុង​ក្រុង​បាន​លុង​កើតមាន​អំពើចោរកម្ម និង​បទល្មើស​ផ្សេងៗ ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្ដិសុខ​សង្គម ។ រីឯ​អធិការ​នគរបាល​ក្រុង​បាន​លុង និង​អភិបាល​ក្រុង​បាន​លុង ទំនង​ជាប់​ពាក់​ព​ន្ឋ័​ផលប្រយោជន៍ ទើប​បណ្ដោយឲ្យ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ