ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធី ស៊ី អ៊ិន 092 39 19 45 / 087 39 19 45 / 088 53 91 945
ល្បែង​បញ្ជល់មាន់ និង​វង់​អាប៉ោង ក្នុង​សង្កាត់​ជ្រាវ​ក្នុង​ក្រុង​សៀមរាប​ដំណើរការ​ឡើងវិញ​ហើយ​!
Sat,30 April 2022 (Time 02:36 PM)
ដោយ ៖ ដោយ ៖ ថៃ ប៊ុនរិទ្ធ (ចំនួនអ្នកអាន: 284នាក់)

មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួល​ក្រសាំង សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប បានឲ្យដឹងថា សង្វៀន​បញ្ជល់មាន់ និង​វង់​អាប៉ោង​ក្នុង​មូលដ្ឋាន​ពួកគាត់ ដែល​បាន​បិទ​មួយ​រយៈពេល​ខ្លី​នោះ ឥឡូវ​បាន​បើក​ដំណើរការ​ឡើងវិញ​ហើយ​។​

​ប្រជាពលរដ្ឋ​បានឲ្យដឹង​ទៀត​ថា មាន​បុគ្គ​ម្នាក់​ឈ្មោះ តា​ហាន បានមក​បើក​សង្វៀន​បញ្ជល់មាន់ និង​វង់​អាប៉ោង​ឡើងវិញ​យ៉ាង​រលូន ហើយ​មាន​អ្នកចូលរួម​លេងល្បែង​យ៉ាង​ពពាក់ពពូន គ្មាន​ញញើត​អ្វី​ទាំងអស់ ។ ព្រមទាំង​លោក នួន ពុទ្ឋា​រ៉ា អភិបាល​ក្រុង​សៀមរាប កំពុង​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​កើតឡើង​យ៉ាង​រាលដាល​។

​តាម​ការបញ្ជាក់​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ទៀត​ថា បុគ្គល​ឈ្មោះ​តា​ហាន និង​បក្ខពួក​ច្រើន​នាក់ សហការគ្នា​បើក​សង្វៀន​បញ្ជល់មាន់ និង​វង់​អាប៉ោង​ក្នុងភូមិ​ទួល​ក្រសាំង សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ប្រមូល​លុយ​ពី​ក្រុម​អ្នកញៀន​ល្បែង​បាន​យ៉ាងច្រើន​ជា​រៀងរាល់ថ្ងៃ​។​

​ល្បែង​បញ្ជល់មាន់​បើក​លេង​ទ្រង់ទ្រាយ​ធំ ដោយ​មាន​ការដាក់​ដើម​ថា​ន់​រាប់លាន់​រៀល ឬ​រាប់​ពាន់​ដុល្លារ​ក្នុង​មួយគូៗ ហើយ​ល្បែង​អាប៉ោង​ក៏​ស៊ីសង​ក្នុង​មួយ​គ្រាប់ៗ​រាប់​លាន​រៀល​ផងដែរ ព្រោះ​មេ​ល្បែងស៊ីសង​ធានា​សន្ដិសុខ​ដល់​អតិថិជន​របស់ខ្លួន ។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​មន្ដ្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ទេនោះ គឺ​គ្មាន​អ្នកណា​អាច​បើក​ល្បែងស៊ីសង​ក្នុង​ភូមិ​ទួល​ក្រសាំង សង្កាត់​ជ្រាវ ក្រុង​សៀមរាប បានឡើយ​។

​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក តេង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប និង​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង ក្នុង​ភូមិ​ទួល​ក្រសាំង សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ជាបន្ទាន់ ដើម្បី​ពង្រឹង​សន្ដិសុខ​សង្គម ។ ដោយហេតុ​ថា ផ្ដើមចេញ​ពី​ល្បែងស៊ីសង​ខុសច្បាប់​ដែល​កើតឡើង​យ៉ាង​រាលដាល​នោះ​ហើយ ទើប​ក្នុង​សង្កាត់​ជ្រាវ​ក្រុង​សៀមរាប​កើត​មាន​អំ​ព​លើ​ចោរកម្ម អំពើហិង្សា ក្នុង​គ្រួសារ និង​បទល្មើស​ផ្សេងៗ ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្ដិសុខ​សង្គម ។​

​ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ​ថា​លោក ដា ចំរើន អធិការ​នគ​បាល​ក្រុង​សៀមរាប និង​លោក នួន ពុទ្ឋា​រ៉ា អភិបាល​ក្រង​សៀមរាប មិនសូវ​យកចិត្តទុកដាក់​បង្ក្រាប​បន​ល្បែងស៊ីសង​ខុសច្បាប់ ដើម្បី​ពង្រឹង​សន្ដិសុខ​សង្គម​នោះឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ